ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ក្នុងដំណើរទៅកំសាន្ត លើទឹកដីខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី កាលពីពេលថ្មីនេះ យុវតី ធី សុវណ្ណថា អ្នកគាំទ្រ​គោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ បានអះអាងថា សមត្ថកិច្ចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អសមត្ថភាព ហើយក៏មិនបានដេញជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់របស់​ប្រទេសកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងដំណើរទៅកំសាន្ត លើទឹកដីខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី កាលពីពេលថ្មីនេះ យុវតី ធី សុវណ្ណថា អ្នកគាំទ្រ​គោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ បានអះអាងថា សមត្ថកិច្ចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អសមត្ថភាព ហើយក៏មិនបានដេញជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់របស់​ប្រទេសកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ។


កញ្ញា ធី សុវណ្ណថា ថតពីមនុស្សសហគមន៍ជនជាតិវៀតណាម នៅទន្លេសាប។ (រូបថត ហ្វេសប៊ុក)

អន្តោប្រវេសន៍ - យុវតីដែលមានភាពល្បីល្បាញលើបណ្ដាញសង្គមហ្វេសប៊ុក នាងធី សុវណ្ណថា បានពន្យល់ថា រដ្ឋាភិបាល​ប្រទេសថៃ​ ដើម្បីការពារផលប្រយោជន៍ របស់ពលរដ្ឋនិងប្រទេសគេ ប្រទេសថៃគ្មានភាពស្ទាក់ស្ទើរ​ក្នុង​ការបណ្តេញពលករកម្ពុជា ចេញពីប្រទេសថៃនោះឡើយ។

ធី សុវណ្ណថា បានបន្តថា តែរដ្ឋាភិបាលប្រទេសកម្ពុជាបច្ចុប្បន្ន បានបណ្តោយឲ្យជនជាតិវៀតណាម​ហូរចូលមក​រស់នៅប្រទេសកម្ពុជា ដោយសេរី។ តារាហ្វេសប៊ុក ដែលមានអ្នកតាមដានលើទំព័រហ្វេប៊ុក ជាង៤សែន២ម៉ឺននាក់​បានសម្តែងចម្ងល់ថា ហេតុអ្វីរដ្ឋាភិបាលកម្ពុជា មិនចាត់វិធានការបណ្តេញជនជាតិវៀតណាម ក្នុងពេលដែល​ពួកគេ​កំពុងរស់នៅខុសច្បាប់កម្ពុជា។

ដោយអះអាងយោងលើប្រព័ន្ធផ្សព្វផ្សាយវៀតណាម កញ្ញា ធី សុណ្ណថា បានលើកឡើងថា គ្រាន់តែសហគមន៍​ជន​ជាតិវៀតណាមលើបឹងទន្លេសាប នៅតំបន់ក្បែរភ្នំកងរី លើទឹកដីខេត្តកំពង់ឆ្នាំ យ៉ាងហោចណាស់​ មានជាង១ម៉ឺន​គ្រួសារ ឬស្មើជាង៣ម៉ឺនាក់ទៅហើយ។ យុវតីរូបនេះ បានសង្កត់ធ្ងន់ថា៖ «យើងមិនមែនរើសអើងពូជសាសន៍ទេ។ ប៉ុន្តែក៏យើង(ខ្មែរ) មិនឲ្យជនជាតិណា សាសន៍ណា មករស់នៅលើទឹកដីប្រទេសយើង យ៉ាងអនាធិបតេយ្យ​ដូច្នេះ​ដែរ។»

តែសម្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំឡុងពេលយុទ្ធនាការ​ឃោសនា​បោះឆ្នោតសលកនៅកម្ពុជាឆ្នាំ២០១៣ ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រើពាក្យថា៖ «អណិកជនវៀតណាមរស់នៅកម្ពុជាប្រហែលមួយសែនប៉ុណ្ណោះ៕»

វីដេអូ របស់កញ្ញា ធី សុវណ្ណថា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...