Posts tagged as "Sourn Serey Ratha"

ការ​​ចុះ​បញ្ជី​គណបក្ស​អំណាច​ខ្មែរ នៅ​ចំពោះ​ពិរុទ្ធភាព​នៃ សួន សេរីរដ្ឋា...

ការ​​ចុះ​បញ្ជី​គណបក្ស​អំណាច​ខ្មែរ នៅ​ចំពោះ​ពិរុទ្ធភាព​នៃ សួន សេរីរដ្ឋា...

តើ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា អាច​ទទួល​បាន​ភ្លើង​ខៀវ ដើម្បី​បើក​ការិយល័យ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ បើ​ពេល​នេះ​លោក​ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ឲ្យ​មាន​ទោស​ទៅ​ហើយ​នោះ?

បើ​ទោះ​ជា ក្នុង​ពេល​កន្លង​មក​ថ្មីៗ​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ របស់​អគ្គលលេខា​ធិការ​របស់​គណបក្ស​អំណាច​ខ្មែរ លោក សៀង សុភារក្ស បាន​និយាយ​ពី​ផ្លូវ​ច្បាប់ និង​ក្ដី​សង្ឃឹម ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​ខ្លួន នៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​នោះ​ក៏​ដោយ តែ​ដើម្បី​ទទួល​បាន​ភ្លើង​ខៀវ​ទាំង​ស្រុង ឬយ៉ាង​ណា​នោះ គេ​ត្រូវ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ពីរ​យ៉ាង។

ទីមួយ៖ ទិដ្ឋភាពនយោបាយចាស់

អនុលោមទៅតាមច្បាប់កម្ពុជា ជាពិសេសទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ គ្រប់ពលរដ្ឋកម្ពុជាសុទ្ធ​តែ​មានលទ្ធភាពប្រមូលគ្នាជាក្រុម ដើម្បីបើកគណបក្សនយោបាយ សំដៅចូលប្រឡូកក្នុងការបោះឆ្នោត [...]

អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

ដំណឹងនៃការទទួល​មរណៈភាព ​របស់​សកម្មជន​ការពារ​សិទ្ធិ លោក ចាន់ សុវ៉េត ពិត​ជា​រន្ធត់​ខ្លាំង​ណាស់ ចំពោះ​ប្រជា​ពលរដ្ឋ អ្នក​សារព័ត៌មាន ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ ពី​ការ​រំលោភ​ដី​ធ្លី។ លោក ចាន់ សុវ៉េត ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សកម្មជន​សិទ្ធិ​មនុស្ស មួយ​រូប​ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល​ចំៗ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ តាម​ប្រពន្ធ​ផ្សព្វផ្សាយ​កន្លង​ទៅ​នេះ។

លោក ចាន់ សូវ៉េត ដែល​ធ្លាប់​តែ​ចេញ​មុខ​ការពារ​សិទ្ធិ​ពលរដ្ឋ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ បាន​ទទួល​មរណៈភាព​ចំ​ថ្ងៃ​ ដែល​ពិភព​លោក​ប្រារព្ធ​ទិវា សិទ្ធិ​មនុស្ស អន្តរជាតិ​ខួប​លើក​ទី ៦៦ ។

ស្ត្រីអ្នកសារព័ត៌មានមួយរូប និយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា មុនដំបូងពេល​ដែលលឺ​ដំណឹងនេះ នាងស្ទើតែមិនជឿនោះទេ។ កញ្ញាបន្តថា ដំណឹងនៃការស្លាប់របស់លោក ចាន់ សុវ៉េត ពិតជា​ដំណឹង​គួឱ្យរន្ធត់ និងសោកស្ដាយជាទីបំផុត។ [...]

វីរជន របស់​ក្រុម​ «ជាតិ សាសនា វីរជន»

វីរជន របស់​ក្រុម​ «ជាតិ សាសនា វីរជន»

ជម្រាបសួរ​ពុកម៉ែ​មាមីង​បងប្អូន​ជា​ទី​មេត្រី បាទ... ខ្ញុំបាទ​ជ័យ​សូម​ចូល​ខ្លួន មក​ជម្រាប​ព័ត៌មាន​មួយ ដែល​បង​ប្អូន​ធ្លាប់​ចង់​ដឹង​ចង់​ឮ ជា​យូរ​ណាស់​មក​ហើយ។ ក្រុម​មួយ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក និង​តែង​តែ​បាន​ស្រែក​ពី​ទី​នោះ មិន​ដែល​ហ៊ាន​ចូល​ស្រុក​នោះ បាន​បង្កើត​បាវចនា​របស់​ពួក​គេ​មួយ នោះ​គឺ «ជាតិ សាសនា វីរជន»។ ខុស​ពី​បាវចនា នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​មាន «ជាតិ សាសនា ព្រះមហាក្សត្រ» ក្រុម​នោះ​បាន​ប្រកាស​ខ្លួន​គេ ថា​ជា​អ្នក​សាធារណរដ្ឋ​និយម មិន​ចូល​ចិត្ត​ស្ដេច និង​មួយ​ភាគ​ធំ​នៃ​សមាជិក​របស់​ក្រុម​នេះ មាន​និន្នាការ​ស្និត​នឹង​របប​សាធារណរដ្ឋ​ខ្មែរ របស់​លោក​សេនា​ប្រមុខ លន់ ណុល ពី​ឆ្នាំ១៩៧០ ដល់​១៩៧៥។

ទោះប្រទេសកម្ពុជា ប្រកាន់យករបបនយោបាយ «រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» ទ្រទ្រង់ដោយអន្តរជាតិ អស់​ទាំងកម្លាំងចំណាយអស់ទាំងថវិកាក៏ដោយ ប៉ុន្តែពីដើម​រៀង​មក ក្រុមនេះមិនដែលឲ្យតម្លៃ [...]

ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ

ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ

ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា បានលើកឡើងថា លោក សួន សេរីរដ្ឋា មានឱកាសតិចតួចណាស់​ក្នុងការចុះ​ឈ្មោះចលនាអំណាចពលរដ្ឋខ្មែររបស់លោក ឲ្យទៅជាគណបក្សនយោបាយមួយ នៅក្នុងប្រទេសកម្ពុជា។ ឱកាស​តិចតួច ដោយសារលោក សួន សេរីរដ្ឋា បានបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ និងកំពុងប្រឈមមុខ​នឹងការចាប់​ខ្លួនពីកម្លាំងសមត្ថកិច្ច។ លោកសួន សេរីរដ្ឋា ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ថាលោកគ្រោងនឹងចុះឈ្មោះ​អង្គការរបស់លោក ឲ្យទៅជាគណបក្សនយោបាយ នៅខែក្រោយនេះ។


ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា។ (រូបថតហ្វេសប៊ុក)

នយោបាយ - «ចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ទំនងជាមិនអាចចុះឈ្មោះ ទៅជាគណបក្ស​នយោបាយ នៅក្នុងប្រទេសកម្ពុជាបានទេ» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...