ភរិយាកូនខ្ចីរបស់ រស់ សោភ័ណ្ឌ ថាស្វាមីខ្លួនគ្មានទោសអ្វីសោះ
«ខ្ញុំសង្ឃឹមថាតុលាការកាត់សេចក្តីដោយយុត្តិធម៌ នោះប្តីរបស់ខ្ញុំត្រូវបានដោះលែង។ (...) បើមិនដោះលែងទេ នោះតុលាការកាត់ក្តីដោយអយុត្តិធម៌ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ។» នេះជាការលើកឡើងរបស់អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២១នាក់។
អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ។ (រូបថត MONOROOM.info/ S.Tith)
តុលាការនិងច្បាប់ -ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ឱក ស្រីអូន មកពីខេត្តស្វាយរៀង ដែលកំពុងបីកូនទើបតែប្រសូត្រ បានបីខែនៅនឹងដៃ បាននិយាយលាយឡំនឹងភាពក្តុកក្តួលថា ប្តីអ្នកស្រីត្រូវបានចាប់ខ្លួនក្នុងថ្ងៃទី៣ [...]