Posts tagged as "Long Dimanche"

សាលា​រាជធានី ពិចារណា​សំណើរ​បក្ស​សង្រ្គោះ​ជាតិ សុំ​កន្លែង​ឃោសនា

សាលា​រាជធានី ពិចារណា​សំណើរ​បក្ស​សង្រ្គោះ​ជាតិ សុំ​កន្លែង​ឃោសនា

រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញមិនទាន់សម្រេចតាម ឬបដិសេធចំពោះ ការស្នើរសុំរបស់គណបក្ស​សង្រ្គោះជាតិ ដែលស្នើសុំទីតាំង និងការដង្ហែក្បួនឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ នៅឡើយទេ ព្រោះសាលារាជធានីភ្នំពេញ ទើបតែទទួលបានសំណើរ និងកំពុង​ពិចារណានៅឡើយ។


រាជធានីភ្នំពេញ មើលពីអាគារខ្ពស់មួយ។ (រូបថត wikimedia.org)

សិទ្ធិ - «យើងទើបតែទទួលបានលិខិតនោះនៅចុងម៉ោងព្រឹកមិញហើយហ្នឹង។ យើងបានទទួល ហើយកំពុងតែ​ដាក់​ក្នុងកំណត់ហេតុ ដាក់ជូនឯកឧត្តមអភិបាលរាជធានីសិន។ ហើយយើងមិនទាន់ដឹងថាសម្រេចឲ្យធ្វើ ឬយ៉ាងណា​នោះ​ទេ»។ នេះបើតាមលោក ឡុង ឌីម៉ង់ [...]

រដ្ឋាភិបាល៖ ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ជា​សេរីភាព​នៃ​អ្នក​ធ្វើ​អាជីវកម្ម

រដ្ឋាភិបាល៖ ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ជា​សេរីភាព​នៃ​អ្នក​ធ្វើ​អាជីវកម្ម

មកដល់រដូវបុណ្យទានម្តងៗពិសេសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋតែងតែទៅជួបជុំបងប្អូន នៅ​តាម​បណ្តាស្រុកំណើតរៀងៗខ្លួនទីទៃៗ។ ឆ្លៀតក្នុងឱកាសនោះ បណ្តារឡានឈ្នួល ពិសេសឡានក្រុង តែងតែតំឡើង​ថ្លៃ​សំបុត្រទៅតាមតែចិត្តចង់ ហាក់មិនមានការខ្លាចរអារ ឬគោរព និងស្តាប់ការអំពាវនាវ​របស់នាយករដ្ឋមន្រ្តី សុំឲ្យ​មាន​ការរក្សានូវតំលៃសំបុត្រដូចដើមក៏ដោយ។


រូបថតអ្នកដំណើរនៅលើរថយន្ដក្រុង។ (រូបថត MONOROOM.info/ D.KEO

សំបុត្រឡើងថ្លៃ - មិនថាចំពោះតែខេត្តណាមួយឡើយ ទាំង២៥ខេត្តក្រុងកម្ពុជា រថយន្តក្រុងបានតំឡើងថ្លៃសំបុត្រ ទៅតាមអ្វីដែលគេ (ថៅកែ) ចង់បាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

តម្លៃ​សំបុត្រ​ឡាន​ក្រុង «ក្រោយ»​ពេល​ចូល​ឆ្នាំ ថ្លៃ​ជាង​ពេល​មុន!

តម្លៃ​សំបុត្រ​ឡាន​ក្រុង «ក្រោយ»​ពេល​ចូល​ឆ្នាំ ថ្លៃ​ជាង​ពេល​មុន!

ប្រជាពលរដ្ឋមួយចំនួនធំ ទើសទាល់នឹងការតម្លើងថ្លៃរថយន្ត«ក្រុង» តាមតែអំពើចិត្តរបស់«មេឈ្មួញ»ទាំងនោះ ដោយគ្មានការគ្រប់គ្រង ត្រួតពិនិត្យ និងមានវិធានការពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៤នេះ សំបុត្រឡាន​ក្រុង​«ក្រោយ»ចូលឆ្នាំខ្មែរ មិនត្រឹមតែមានតម្លៃលើសពីតំលៃ«ធម្មតា» តែថែមទាំងមានតម្លៃលើសពីតម្លៃ​«មុន»ចូល​ឆ្នាំនោះទៅទៀត។


រថយន្ដក្រុង របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

រថយន្ដ«ក្រុង» - ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមនាំប្រិយមិត្តអ្នកតាមដាន ទៅមើលការលក់សំបុត្រឡានក្រុង នៅក្រុងសួងខេត្តកំពង់ចាមម្ដង។ [...]

សហគមន៏​បឹង​កក់​ត្រៀម​ចំ កម្មវិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ រួច​ដង្ហែ​ក្បួន

សហគមន៏​បឹង​កក់​ត្រៀម​ចំ កម្មវិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ រួច​ដង្ហែ​ក្បួន

សមាគមបឹងកក់កំពុងត្រៀម រៀបចំកម្មវិធីទីវាសិទ្ធិនារីអន្តរជាតិ ដោយមានរៀបចំ​ជាវេទិការសាធារណៈស្តីពីសិទ្ធិ​ស្រ្តី​ក្នុងការចូលរួមនយោបាយ និងមានដើរក្បួនពី សហគមន៍បឹងកក់​ទៅកាន់​ក្រសួង​កិច្ចការនារី នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ​២០១៤ខាងមុខ។ នេះបើតាមលិខិតជូនដំណឹងរបស់សហគមន៍បឹងកក់ កាលពីថ្ងៃទ២៨ ខែកុម្ភៈ ម្សិល​មិញ​នេះ។


ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិស្ត្រី - ក្នុងលិខិតជូនដំណឹងមួយ ដែលសហគមន៍បឹងកក់បានជូនដំណឹង ទៅសាលារាជធានីភ្នំពេញ កាលពី​រសៀលថ្ងៃទី២៨ ខែកុម្ភៈ បានសរសេរថា កម្មវិធី​ជួបជុំនៅថ្ងៃទី០៨ ខែមិនាខាងមុខ [...]

សំនុំ​រឿង​​ជន​បិទ​មុខ​ចង​បូរ​ក្រហម៖ និតិរដ្ឋ​ដែល​រំលោភ​ច្បាប់ (ភាគ១)

សំនុំ​រឿង​​ជន​បិទ​មុខ​ចង​បូរ​ក្រហម៖ និតិរដ្ឋ​ដែល​រំលោភ​ច្បាប់ (ភាគ១)

បើទោះជាវត្តមានរបស់ក្រុមនេះ ត្រូវបានគេទម្លាយឲ្យដឹងថា ជាកងកម្លាំងស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញនោះ​ក៏ដោយ ក៏គេនៅតែឆ្ងល់ថា តើវាជានិតិវិធីដែលចែងនៅក្នុងមាត្រាឬច្បាប់ណា ដែលអនុញ្ញាតឲ្យអាជ្ញាធរ ជ្រើសរើស​យកយុទ្ធសាស្ត្រនេះ មកទប់ទល់បង្ក្រាប ឬការចាប់ខ្លួនបាតុករ? តើតួនាទី របស់កងកម្លាំងប្រឆាំងកុបកម្ម​នៃក្រសួង​មហាផ្ទៃ បាត់ទៅណាទៅ?


ក្រុមបិទមុខនឹងមួកការពារសុវត្ថិភាព នៅមុខសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី១៤ ខែមករាឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ច្បាប់និងអំណាច - ក្រោយពីបានធ្វើការវាយបង្ក្រាបយ៉ាងហិង្សា ទៅលើក្រុមបាតុករដោយសន្ដិវិធី នៅលើទី​លាន​ប្រជាធិបតេយ្យនោះមក វត្តមានដ៏វិសេសវិសាល របស់ក្រុមបិទមុខនឹងមួកសុវត្ថិភាព ចងបូរក្រហមនៅនឹងដៃ នៅ​តែត្រូវបានដាក់ពង្រាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...