អ្នកគាំទ្រ LDP ម្នាក់ ត្រូវតុលាការកោះ ពីបទ«ជេរប្រមាថ»តាមហ្វេសប៊ុក
យុវជនម្នាក់ឈ្មោះ ធាម សុទ្ធា ដែលជាអ្នកគាំទ្រ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ត្រូវបានសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា CIYA ស្នើបណ្តឹងឡើង សាលាដំបូងរាជធានីភ្នំពេញ ពីបទ «ជេរប្រមាថជាសាធារណៈ»។ តាមលិខិតផ្លូវការមួយ របស់លោក ភាព សុជា ប្រធានសមាគមនេះ ដែលចុះហត្ថលេខា ថ្ងៃទី១៣ ខែសីហា ឆ្នៃ២០១៤ នោះ ស្នើឲ្យលោក ធាម សុទ្ធា ចូលមកបំភ្លឺ ពីទស្សនៈរបស់ខ្លួន លោក ធាម សុទ្ធា ដែលបានលើកឡើង ក្នុងបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងករណីមួយ ដែលសម្រាប់សមាគមនេះ វាជាការប្រមាថម៉ាក់ងាយ ដល់ទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិចកម្ពុជា។
តាមការអះអាង របស់លោក ធាម សុទ្ធា ក្នុងបណ្តាញសង្គម បានបង្ហាញថា លោកមិនដឹង ឬមិនបានទទួល ទាល់តែសោះ នូវការស្នើដោយ លោក ភាព សុជា ប្រធានសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា ក្នុងការស្នើឲ្យបកស្រាយ ពីទស្សនៈរបស់លោក ដែលបានលើកឡើង [...]