Posts tagged as "mousson"

ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ បង្ក​គ្រោះ​ដល់​ឧស្សាហកម្ម​កៅស៊ូ

ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ បង្ក​គ្រោះ​ដល់​ឧស្សាហកម្ម​កៅស៊ូ

ទឹកជំនន់ល្ហាចល្ហឹម នៅភាគខាងត្បូងនៃប្រទេសថៃ បានធ្វើឲ្យមនុស្សយ៉ាងហោច ៤០នាក់ បានបាត់បង់ជីវិត មក​ដល់ថ្ងៃនេះ។ ចំនួន​ជនរងគ្រោះខាងលើ នៅមិនទាន់រាប់បញ្ចូលផងទេ នូវហេដ្ឋារចនាជាច្រើនទៀត ដែល​ត្រូវ​បាន​បំផ្លាញ ជាពិសេសហេដ្ឋារចនា នៅក្នុង​ឧស្សហកម្មកៅស៊ូ។ គឺជាតុល្យភាព ជាបណ្ដោះអាសន្ន ដែលនៅ​មិន​ទាន់​បញ្ចប់​នៅឡើយ ដោយហេតុថា ភ្លៀងធ្លាក់ខុសរដូវ ​នៅបន្ត​មាន​​នៅឡើយ នៅក្នុងតំបន់។ នេះ បើតាម​អ្នក​ទទួល​ខុស​ត្រូវ ផ្នែកការពារគ្រោះថ្នាក់ធម្មជាតិ នៃប្រទេសថៃ លោក «Chatchai Promlert»។

វិស័យទេសចរណ៍ថៃ ដែលរំពឹងថា នឹងមានអ្នកទេសចរណ៍ ប្រមាណជា ១,៦លាននាក់ មកកំសាន្ដ នៅក្នុង​តំបន់​ ក៏នឹងត្រូវរង​ផល​ប៉ះពាល់​ខ្លាំងក្លាដែរ។ ផ្លូវថ្នល់ និងផ្លូវដែកជាច្រើន ត្រូវបានកាត់ផ្ដាច់។ ជាធម្មតា រដូវវស្សា (ដូច​នៅ​កម្ពុជា​ដែរ) ត្រូវបាន​បញ្ចប់​តាំងពី​ខែវិច្ឆិកា​មកម្លេះ។ តែភ្លៀងខុសរដូវដ៏ជោគជាំ បានបង្អុរចុះមកយ៉ាងខ្លាំង នៅ​ក្នុង​រយៈពេល [...]

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

បើទោះជារាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ពីសណ្ឋានដីបាតបឹង ហើយត្រូវបានបូមដី យកមកចាក់​បំពាក់​ក៏ដោយ តែទិដ្ឋភាពនៃការបាក់ស្រុតដី ឬផ្លូវថ្នល់ មិនសូវដែលកើតមានឡើយ នាពេលកន្លងមក។ គេ​ធ្លាប់​ប្រទះឃើញជាច្រើន នូវការរំលើងឫសដើមឈើធំៗ ដែលបានធ្វើឲ្យដើមឈើទាំងនោះ ដួលទាំងជំហរ និង​សង្កត់​មក​លើរថយន្ដ ឬអាគារបង្កឲ្យមានការខូចខាត។

តែនៅរសៀលថ្ងៃពុធនេះ វេលាម៉ោងប្រមាណជា១៤ ភ្លៀងមួយមេបានបញ្ចប់ទៅ ជាមួយនឹងតុល្យភាព​គួរ​ឲ្យ​កត់​សំគាល់។ បើទោះជាការលិចលង់ នៅតាមតំបន់មួយចំនួននៃរាជធានី នៅតែកើតឡើងជាធម្មតានោះ ប៉ុន្តែ​ហេតុការណ៍ចំនួនពីរកន្លែង បានកើតឡើង៖ នោះគឺការបាក់ស្រុតដីថ្នល់ នៅជាប់របងស្តាតអូឡាំពិក នៅលើ​ផ្លូវ​លេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យរថយន្ដបីគ្រឿង ដែលបានចតលើចិញ្ចើម​ថ្នល់​សាធារណៈ រងការខូចខាត និងការរំលំដើមឈើ នៅក្នុង​បរិវេណ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កឲ្យ​រថយន្ដ​បី​គ្រឿង​ទៀត​ខូចខាតដូចគ្នា។ [...]

ក្រសួង​ពីរ​ធ្វើ​សិក្ខា​សាលា ពី​បម្រែ​បម្រួល​អាកាសធាតុ

ក្រសួង​ពីរ​ធ្វើ​សិក្ខា​សាលា ពី​បម្រែ​បម្រួល​អាកាសធាតុ

នៅថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៥ នេះក្រសួងបរិស្ថាន បានសហការជាមួយក្រសួងពត័មាន រៀបចំ សិក្ខា​សាលា​ស្តីពី «ប្រព័ន្ធផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដើម្បីឲ្យ មានប្រជាជន​មាន​ការយល់ដឹងបន្ថែម ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

កម្មវីធីនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង ការផ្សព្វផ្សាយកម្មវិធីពត័មានស្តីពី ការ​ប្រែប្រួលអាកាសធាតុ និងផ្តល់ឪកាស ដល់អ្នកសារពត័មាន និងអ្នកជំនាញពីបញ្ហានេះ បានចែករំលែក បទ​ពិសោធន៍​ទាំងឡាយ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងពត័មាន បានថ្លែងឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈម​មួយ ដែលកំពុងតែកើតឡើង នៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាដែរ។ បញ្ហាទាំងនោះរួមមាន ការ​កើតឡើងកម្តៅផែនដី គ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត ដែលធ្វើឲ្យខូចខាតប្រព័ន្ធអេកូឡូស៊ី បាត់​បង់​ជីវ:ចំរុះ [...]

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) [...]

ភ្នំពេញ រាជធានី​«ទឹក»

ភ្នំពេញ រាជធានី​«ទឹក»

តើនេះជាទស្សនៈវិស័យ វ័យឆ្ងាយ ស៊ីជម្រៅ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឃន៍ ស្ពានអាកាស នៅរាជធានី​ភ្នំពេញឬ? ចម្លើយ អាចខុសពីនេះ។ ប៉ុន្តែគេក៏មិនសូវយល់ ប៉ុន្មានដែរ ព្រោះបើតាមទម្លាប់ នៃការសាង​សង់​សំណង់​ថ្មីៗ ក្នុងរាជធានី នាសម័យនេះ គេត្រូវលើកដីសង់ផ្ទះ ឬផ្លូវឲ្យខ្ពស់ៗ ដើម្បីបញ្ជៀសការលិចទឹក នៅ​ពេល​មាន​ភ្លៀងធ្លាក់។ ហើយទម្លាប់ ដែលសឹងតែក្លាយ ជា«វប្បធម៌»នេះ បានបង្កការហួសចិត្តមិនតិចទេ ដល់​ពលរដ្ឋ​អ្នករស់នៅ ក្នុងរាជធានីកម្ពុជាខ្លួនឯង។

ការហួសចិត្ត ជារឿងមួយ និងចេះតែទ្រាំ តាមយថកម្មទៅ។ តែការខ្មាសអៀន គឺជារឿងមួយទៀត ជាពិសេស​ការខ្មាសអៀន នឹងពលរដ្ឋកម្ពុជា ដែលមកពីខេត្ត ឬជនបទស្រុកស្រែចំការ នេះតែម្ដង។ «នេះភ្លៀងតែមួយមេ លិចថ្នាក់ហ្នឹង ចុះបើភ្លៀងពីរបីមេ ទីក្រុងភ្នំពេញ មិនក្លាយទៅជាទីក្រុងទឹក ទៅហើយទេ?» នេះជាការលើឡើង របស់ស្រ្តីម្នាក់ មកពីខេត្តតាកែវ អ្នកស្រី មុំ លើកឡើងបែបនេះ ខណៈដែលអ្នកស្រី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...