ទេព នីថា៖ បើកកញ្ចប់សុវត្ថិភាព«ក»តាមសេចក្ដីសម្រេច តែមិនអនុវត្តន៍លើសទេ
ភ្នំពេញ៖ កញ្ចប់សុវត្ថិភាព «ក» នឹងត្រូវបើកសម្រាប់ធ្វើការផ្ទៀងផ្ទាត់ លើបណ្តឹងតវ៉ាពីលទ្ធផលបណ្តោះអាសន្នផ្លូវការ នៃការបោះឆ្នោតនីតិលកាលទីប្រាំ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក ក្នុងខេត្តក្រចេះជាលើកដំបូង លើការិយាល័យចំនួន១៣ នៃឃុំស្វាយជ្រះ នាថ្ងៃអាទិត្យទី២៥ ខែសីហានេះនាទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)
តាមសេចក្តីសម្រេចចុះថ្ងៃទី២៣ ខែសីហា របស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបញ្ជាក់ថា«ប្រញាប់បំផុត» បានបង្គាប់ឲ្យគ.ជ.ប.បើកកញ្ចប់សុវត្ថិភាព «ក» ដើម្បីធ្វើការផ្ទៀងផ្ទាត់លើការិយាល័យបោះឆ្នោត ចំនួន១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ។ ក្នុងសេចក្តីសម្រេចនេះ ក៏បានបង្គាប់ឲ្យគ.ជ.ប [...]