បទរាយការណ៍៖ ទិដ្ឋភាពចម្លែកៗ ពីសវនាការសាធារណៈនៃក្រុមប្រឹក្សាធម្មនុញ្ញ
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការជំនុំជំរះ លើករណីបណ្តឹងនៃការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកញ្ញានេះ។ នេះជាសវនាការលើកទីពីរ បន្ទាប់ពីខេត្តក្រចេះដែលត្រូវបានស្ថាប័នច្បាប់កំពូលមួយនេះ កាត់ឲ្យគណបក្សសង្គ្រោះជាតិចាញ់ក្តី បិទទ្វាតវ៉ា តាមរយៈការតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការទាំងមូល។
សំណាងហើយដែលវាលស្មៅ នៅក្រុមប្រឹក្សាធម្មនុញ្ញល្អស្អាត អាចអង្គុយបាន ! (រូបថត MONOROOM.info/ O. Vary)
សូមរម្លឹកថាកាលពីថ្ងៃទី១ ខែកញ្ញា មុនពេលបើកសវនាការនៅវិមាន«ស» ក្នុងវិមានរដ្ឋចំការមន (ព្រឹទ្ធសភាជាតិ) គេសង្កេតឃើញ មានការដាក់កងកម្លាំងប្រដាប់អាវុធនៅច្រកទ្វាចូលខាងមុខ និងខាងក្រោយមានចំនួនមិនតិចជាង៣០នាក់ និងផ្នែកខាងក្នុងមានចំនួនជាង១០នាក់ [...]