ហូ វ៉ាន់៖ បាតុកម្មបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមជាថ្មីនៅថ្ងៃ១០មករា
បើទោះជាការបង្រ្កាបយ៉ាងរង្គាល លើបាតុករមិនទាន់បានបញ្ចប់ស្រួលបួលក៏ដោយ ក៏គណបក្សសង្រ្គោះជាតិបានអះអាងថា ការបង្រ្កាបកន្លងមក ដោយកងកម្លាំងរដ្ឋាភិបាលមិនបាន ធ្វើឲ្យបាតុករបាក់ទឹកចិត្តនោះទេ ផ្ទុយទៅវិញវាកាន់តែធ្វើឲ្យទឹកចិត្តរបស់ពួកគេ មានភាពផុសផុលជាងមុន ថែមទៀត ព្រោះការទាមទាររបស់ពួកគេ មិនទាន់បានសម្រេច ហើយគណបក្សសង្រ្គោះជាតិនឹងដឹកនាំមហាបាតុកម្មអហិង្សាជាថ្មី ដោយចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។
ទំហំកើនឡើងនៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បង្កការកកស្ទះរាប់ម៉ោងនៅភ្នំពេញ នាថ្ងៃទី២២ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ លោក ហូ វ៉ាន់ ជាមន្រ្តីជាន់ខ្ពស់ [...]