សហជីព​ប្រកាស​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ ដាក់​សម្ពាធ​លើ​បក្ស​ប្រជាជន

ខណៈដែលគណបក្សសង្រ្គោះជាតិ តាមរយៈមហាបាតុកម្មអហិង្សាជាអចិន្រ្តៃយ៍ បានកំណត់ពេលបីខែឲ្យគណបក្ស​ប្រជាជន​កម្ពុជាត្រៀមរៀបចំការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៤ សភាពសហជីពកម្ពុជា​ដែលមានកម្មករ-កម្មការនី រាប់ម៉ឺននាក់ជាសមាជិក បានបង្ហាញគោលជំហរគាំទ្រចលនាគណបក្សជំទាស់នេះ ដោយលើក​ហេតុផល​ថាដើម្បី​យុត្តិធម៌ ឯករាជ្យភាព និងការទទួលបានលិទ្ធិប្រជាធិបតេយ្យពិតប្រាកដជាដើម។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈដែលគណបក្សសង្រ្គោះជាតិ តាមរយៈមហាបាតុកម្មអហិង្សាជាអចិន្រ្តៃយ៍ បានកំណត់ពេលបីខែឲ្យគណបក្ស​ប្រជាជន​កម្ពុជាត្រៀមរៀបចំការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៤ សភាពសហជីពកម្ពុជា​ដែលមានកម្មករ-កម្មការនី រាប់ម៉ឺននាក់ជាសមាជិក បានបង្ហាញគោលជំហរគាំទ្រចលនាគណបក្សជំទាស់នេះ ដោយលើក​ហេតុផល​ថាដើម្បី​យុត្តិធម៌ ឯករាជ្យភាព និងការទទួលបានលិទ្ធិប្រជាធិបតេយ្យពិតប្រាកដជាដើម។


លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)

នយោបាយកម្ពុជា - ក្នុងលិខិតចំហមួយរបស់សភាពសជីពកម្ពុជាចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ដែលមានលោក រ៉ុង ឈុន ជាប្រធាន បានធ្វើការអំពាវនាវត្រង់ៗទៅដល់មហាជនទូទៅ មានទាំងកម្មករនិយោជិត មន្រ្តីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅឲ្យចូលរួមជាមួយ​មហាបាតុកម្មអហិង្សារបស់​គណបក្សសង្រ្គោះ​ជាតិ​ដើម្បីជម្រុញឲ្យមេដឹកនាំមិនស្របច្បាប់បច្ចុប្បន្ន ចុះចេញពីតំណែង និងត្រៀបរៀបចំការបោះឆ្នោតឡើងវិញ។ លិខិត​ដដែល​នេះបញ្ជាក់ថា៖ «សូមឈប់សម្រាប់ពីការងារទាំងអស់គ្នាមួយរយៈពេលខ្លី ដើម្បីផលប្រយោជន៍​ខ្លួន​យើង កូន​ចៅ​យើង និងមានការធានានូវយុត្តិធម៌ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណៈភាពទឹកដី និង​ប្រជាធិបតេយ្យពិតប្រាកដ»។

ជុំវិញបញ្ហានេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងមន្រ្តីគណបក្សប្រជាជនកម្ពុជា និងមន្រ្តី​រដ្ឋាភិបាល​ដើម្បីធ្វើអត្ថាធិប្បាយបានទេ។ តែនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងលិខិតចំហមួយផ្ញើរជូនគណបក្សសង្រ្គោះជាតិ សាលារាជធានីភ្នំពេញបានធ្វើការព្រមាន ពីការទទួលខុសត្រូវរបស់គណបក្សជំទាស់នេះ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និង ឧបទ្ទវហេតុដែលអាចកើតឡើងជាយថាហេតុ ខណៈសាលារាជធានី​ភ្នំពេញបានអះអាងថា គណបក្សសង្រ្គោះជាតិ មិនបានគោរពកិច្ចព្រមព្រៀង ដែលបានធ្វើជាមួយអាជ្ញាធរ​ កាលពី​ពេលកន្លងមក និងការមិនគោរពច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

ទាក់ទងនឹងការប្រកាសគាំទ្ររបស់សហជីពនេះ អនុប្រធានទី១គណៈកម្មការវិន័យរបស់គណបក្សសង្រ្គោះជាតិ លោក ហូ វ៉ាន់ បានពន្យល់ថា មជ្ឈដ្ឋានទូទៅយល់ពីស្ថានការណ៍នយោបាយនៅកម្ពុជាក្នុងពេលច្ចុប្បន្ននេះ។ ពួកគេ(បាតុករ) ដឹងច្បាស់អំពីភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត ដូច្នេះពួកគេមានសិទ្ធិក្នុងការទាមទារ នូវយុត្តិធម៌​សម្រាប់ពួកគេ។ ទន្ទឹមនឹងនេះ ពួកគេដឹងច្បាស់ថាគណបក្សណាជាអ្នកចាញ់ ហើយពួកគេចង់ឲ្យមាន​ការបោះ​ឆ្នោត​ឡើងវិញដោយយុត្តិធម៌ ដើម្បីឲ្យគណបក្សដែលត្រូវឈ្នះពិតប្រាដកឡើងមកគ្រប់គ្រងអំណាច និងដឹកនាំប្រទេស​កម្ពុជាលើផ្លូវត្រឹមត្រូវ។

តែនៅពេលសួរអំពីការព្រមានរបស់សាលារាជធានីភ្នំពេញ និងការដែលគណបក្សសង្រ្គោះជាតិ​មិនគោរពច្បាប់​ស្តី​ពីការធ្វើបាតុកម្មដោយសន្តិវិធី លោក ហូ វ៉ាន់ បានធ្វើការបដិសេធមិនធ្វើការអត្ថាធិប្បាយនោះទេ។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...