តើ ឈាង វុន និង យ៉ែម បុញ្ញឫទ្ធិ «ឈ្លោះគ្នា» បែបណា? (vdo)
មានវីដេអូអម - «អភ័យឯកសិទ្ធិ»រដ្ឋសភា ជាស្នូលនៃរឿងទាស់សម្ដីគ្នា រវាងមន្ត្រីជាន់ខ្ពស់ទាំងពីរ លោក ឈាង វុន និងលោក យ៉ែម ប៉ុញ្ញឬទ្ធិ ដែលសុទ្ធតែមានភាពល្បីល្បាញ ខាងសំនួនវោហាស័ព្ទដូចគ្នា ប្រចាំឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
រូបចំកណ្ដាលៗ៖ លោក យ៉ែម ប៉ុញ្ញឬទ្ធិ និងលោក ឈាង វុន។ (រូបថត MONOROOM.info/ S. Tith)
ដៃគូរជម្លោះ - គ្រាន់តែកិច្ចប្រជុំ ដោយ«អសាធារណៈ»នៃក្រុមការងារ របស់គណបក្សទាំងពីនេះ បានចាប់ផ្ដើមបន្តិច ដោយការចាប់ដៃចាប់ជើងគ្នានោះមក លោក យ៉ែម បុញ្ញឫទ្ធិ បានផ្តើមនិយាយមុន ពីការប្រកាសសុពលភាពតំណាងរាស្រ្ត (គណបក្សសង្គ្រោះជាតិទាំង៥៥រូប) ត្រូវតែមាន«អភ័យឯកសិទ្ធិ»។ ការចាប់ផ្ដើមលើកករណីនេះ [...]