ដាក់សពកូនក្នុងឃ្លុបរថយន្ដ តាំងពី១១ឆ្នាំ ទើបនឹងបែកធ្លាយ
ការត្រួតពិនិត្យចរាចរណ៍ ដែលមានលក្ខណៈធម្មតាមួយ បានប្រើក្លាយជាការរកឃើញ ដ៏គួរឲ្យតក់ស្លុត កាលពីដើមខែមិថុនាកន្លងមក នៅក្នុងរដ្ឋវៀជីនី សហរដ្ឋអាមេរិក។ បន្ទាប់ពីបានឃើញ រថយន្ដធុន «Ford Mustang» ដែលការធានារ៉ាប់រង បានហួសកាលកំណត់ទៅហើយនោះ ភ្នាក់ងារនគរបាលចរាចរណ៍មួយរូប បានហៅស្ត្រីអ្នកបើកបរ អ្នកស្រី តុុនយ៉ា ស្លាតុន (Tonya Slaton) ឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ។
ប៉ុន្តែ... នៅពេលដែលនគរបាល បានស្នើសុំឲ្យអ្នកស្រី បើកឃ្លុបរថយន្ដខាងក្រោយឡើង ដើម្បីកត់កំណត់ហេតុនោះ ស្រាប់តែរបកគំហើញមួយ បានបង្ហាញឡើង៖ នៅខាងក្នុងឃ្លុប នគរបាលបានឃើញ សាកសពដែលនៅសល់តែឆ្អឹង របស់កូនប្រុសរបស់អ្នកស្រី តុនយ៉ាង ដាក់ខ្ចប់នៅក្នុងស្បោងផ្លាស្ទីក។
ហេតុការណ៍ដែលឈាន ទៅដល់ការរុករក ឃើញសាកសពនេះ ដោយសារតែក្លិនបានហោះចេញមក ធ្វើឲ្យច្រមុះរបស់ភ្នាក់ងារនគរបាល នៅមិនស្រួល។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានចម្រុះភាសា «Huffington [...]