Posts tagged as "CNRP"

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​ព័ទ្ធ​ក្រុង ដោយ​រដ្ឋាភិបាល​កម្ពុជា

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​ព័ទ្ធ​ក្រុង ដោយ​រដ្ឋាភិបាល​កម្ពុជា

ភ្នំពេញ៖ ប្រតិកម្មប្រឆាំងនឹងការដាក់ពង្រាយកងទ័ព រួមនឹងសម្ភារៈសឹកធុនធ្ងន់ផង ក្រោមមូលហេតុដើម្បី​ពង្រឹកសន្តិសុខ​ជាតិ និងសុវត្ថិភាពសង្គម របស់រដ្ឋាភិបាលចាំផ្ទះ បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះរួមមានមន្ត្រីសង្គមស៊ីវិល និងមន្ត្រី​បក្ស​ប្រឆាំងផង។ ពីសហរដ្ឋអាមេរិក ទីកន្លែងដែលលោកកំពុងបំពេញបេសកកម្មនោះ លោកសម រង្សី បានអំពាវនាវឲ្យ​រដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ នូវអំពើនេះ ខណៈដែលអន្តរជាតិនានា បានសម្ដែងការព្រួយបារម្ភ។


ក្បួនម៉ូតូរបស់កងកម្លាំងអាវុធហត្ថ ដែលបានចូលទៅដល់ក្នុងវត្តអារាមមួយ នៅភ្នំពេញ។ (រូបថត AFP)

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងបំពេញបេសកម្មនៅសហរដ្ឋអាមេរិក [...]

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ទំនងជាមិនអាចបង្កើតទៅ​រួចនោះទេ នេះបើយោងលើការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

លោក ទេព នីថា បានបញ្ជាក់អះអាង ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាថ្មីឡើងវិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣​នេះថា៖ «គណៈកម្មការចម្រុះមិនអាចង្កើតបានទេ ព្រោះការទាមសមាសភាព ក្នុងគណៈកម្មការចម្រុះនៅក្រៅ​សមត្ថកិច្ច​របស់ គ.ជ.ប»។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា គ.ជ.ប បានព្យាយាមជម្រុញ ការបង្កើតគណៈកម្មការចម្រុះនេះ ចំនួនពីរលើកមកហើយ តែមិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា ដូចច្នេះ គ.ជ.ប [...]

សង្គម​ស៊ីវិល​ជាង​៤០​អង្គការ ប្រតិកម្ម​នឹង​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ របស់​គ.ជ.ប

សង្គម​ស៊ីវិល​ជាង​៤០​អង្គការ ប្រតិកម្ម​នឹង​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ របស់​គ.ជ.ប

ភ្នំពេញ៖ បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ដែលមានអង្គការជាង៤០ចូលរួម បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ដោយសម្តែងការខកចិត្តទៅលើ ការសម្រេចចិត្ត របស់គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត ក្នុងការប្រកាសលទ្ធផលនៃការបោះឆ្នោត នៅព្រឹកថ្ងៃចន្ទនេះ ដោយហេតុផលថា បញ្ហាភាពមិនប្រក្រតី មិនទាន់ត្រូវ​បានដោះស្រាយនៅឡើយ។


សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា។ (រូបថត MONOROOM.info/ O. Vary)

សេចក្តីប្រកាសព័ត៌មានរបស់អង្គការជាង ៤០ ចេញផ្សាយនៅថ្ងៃទី១២ខែសីហា ឲ្យដឹងថា ការស៊ើបអង្កេតឲ្យមានតម្លាភាព និងឯករាជ្យ ទៅលើភាពមិនប្រក្រតី និងការបញ្ជាក់ពីភាពមិនស្របគ្នា រវាងលទ្ធផលបោះឆ្នោត ដែលអះអាងដោយ​គណបក្សប្រជាជនកម្ពុជា [...]

បក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

បក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

មិនមានអ្វីដែលប្លែកទេ ដែលទីបំផុតទៅ នៅព្រឹកថ្ងៃទី១២ខែសីហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស​តាមទូរទស្សន៍ជាតិ នូវលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ការប្រកាសលទ្ធផល ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន បានឈ្នះគណបក្សគូរប្រជែង គឺ​គណបក្សសង្គ្រោះជាតិ របសលោក សម រង្ស៊ី។ តែសម្រាប់គណបក្សប្រឆាំង ជាលទ្ធផលដែលមិនអាចទទួលយកបាន។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)

មនោរម្យព័ងអាំងហ្វូ សូមដាក់លទ្ធផលតាមសំណៅដើមទាំងស្រុង ដែលជាឯកសាររបស់ [...]

ឡៅ ម៉ុងហៃ៖ ត្រូវ​កំណត់​តួនាទី​អ.ស.ប ដើម្បី​បញ្ជៀស​វិបត្ត​ជាប់​គាំង​ផ្នែក​នយោបាយ

ឡៅ ម៉ុងហៃ៖ ត្រូវ​កំណត់​តួនាទី​អ.ស.ប ដើម្បី​បញ្ជៀស​វិបត្ត​ជាប់​គាំង​ផ្នែក​នយោបាយ

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានថ្ងៃទី៩ខែសីហា របស់គណបក្សសង្គ្រោះជាតិ បាននិយាយឲ្យដឹងថាគណៈកម្មការចម្រុះ​ឯករាជ្យ ទំនងជានឹងអាចមានរូបរាង ដោយស្នើសុំឲ្យអង្គការសង្គមសីវិលជាតិជំនាញខាងការបោះឆ្នោតចូលរួម និង​អង្គការ​សហប្រជាជាតិនៅត្រឹមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ តែមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនឯណោះវិញ នៅតែអះ​អាងពីជំហរដើមរបស់ខ្លួន ដោយបង្កើតគណៈកម្មការចម្រុះនេះត្រឹមតែបីភាគីប៉ុណ្ណោះ។ តើស្ថានការណ៍នយោបាយកម្ពុជា អាចនឹងឈានទៅរកវិបត្តិជាប់គាំងក្នុងថ្ងៃខាងមុខ?

សូមតាមដានព្រឹត្តិការណ៍នេះឡើងវិញ ដោយមានការចូលរួមពន្យល់បកស្រាយ ពីលោក ឡៅ ម៉ុងហៃ អ្នកវិភាគល្បី​ឈ្មោះ​មួយរូប ជាមួយនឹងការសាកសួររបស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ


អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប កាន់ទង់ជាតិប្រទេសកម្ពុជា។ (រូបថត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...