បក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

មិនមានអ្វីដែលប្លែកទេ ដែលទីបំផុតទៅ នៅព្រឹកថ្ងៃទី១២ខែសីហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស​តាមទូរទស្សន៍ជាតិ នូវលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ការប្រកាសលទ្ធផល ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន បានឈ្នះគណបក្សគូរប្រជែង គឺ​គណបក្សសង្គ្រោះជាតិ របសលោក សម រង្ស៊ី។ តែសម្រាប់គណបក្សប្រឆាំង ជាលទ្ធផលដែលមិនអាចទទួលយកបាន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមានអ្វីដែលប្លែកទេ ដែលទីបំផុតទៅ នៅព្រឹកថ្ងៃទី១២ខែសីហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស​តាមទូរទស្សន៍ជាតិ នូវលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ការប្រកាសលទ្ធផល ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន បានឈ្នះគណបក្សគូរប្រជែង គឺ​គណបក្សសង្គ្រោះជាតិ របសលោក សម រង្ស៊ី។ តែសម្រាប់គណបក្សប្រឆាំង ជាលទ្ធផលដែលមិនអាចទទួលយកបាន។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)

មនោរម្យព័ងអាំងហ្វូ សូមដាក់លទ្ធផលតាមសំណៅដើមទាំងស្រុង ដែលជាឯកសាររបស់ គ.ជ.ប ដើម្បីលោកអ្នក​អាច​ទាញយកទៅធ្វើជាឯកសារបាន។

ជាការប្រកាសលទ្ធផលដ៏ប្រទាំងប្រទើស របស់ស្ថាប័នអ្នករៀបចំការបោះឆ្នោត ក្នុងខណៈដែលការចរចារបង្កើត​គណ​កម្មការចម្រុះ ដើម្បីអង្កេតលើភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត កំពុងដំណើរការនៅឡើយ។ កាលពីថ្ងៃអាទិត្យ​ទី១១​ខែសីហា អង្គការសមាគមនៃសង្គមស៊ីវិល ប្រមាណជា៤០អង្គការបានចេញសេចក្ដីថ្លែងការណ៍ សោយស្ដាយ និង​សម្ដែងពី​ភាព​មន្ទិលរបស់ផងខ្លួន អំពីភាពត្រឹមត្រូវនៃស្ថាប័នគ.ជ.ប និងលទ្ធផលនៃការបោះឆ្នោត ដែលខាងគណបក្ស​សង្គ្រោះជាតិ កំពុងតែតវ៉ានៅឡើយ។ក្រុមមន្ត្រីសង្គមស៊ីវិលទាំងនោះ បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ថាអំពើហឹង្សា​អាចនឹងកើតឡើង ដោយសារតែភាពមិនច្បាស់លាសរបស់គ.ជ.ប។

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា បានចោទថា មានការលួចបន្លំជាប្រព័ន្ធមួយ នៅ​ទូទាំងប្រទេស ហើយក៏បានប្រកាសដូចគ្នាដែរ ពីជ័យជំនះរបស់ខ្លួនក្នុងការបោះឆ្នោតនេះ។ នៅថ្ងៃច័ន្ទដដែល ពីសន្និសិទ​កាសែតមួយ នៅក្នុងទីស្នាក់ការរបស់ខ្លួន នៅវេលាម៉ោង១១ព្រឹក គណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរសោកស្ដាយ​របស់ខ្លួន ទាក់ទងនឹងការប្រកាសលទ្ធផលនៃការបោះឆ្នោតនេះ ដែលគណបក្សនិយាយថា បានសម្រេចទាត់ចោល​ទាំងស្រុង។

លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានចង្អុលដាក់ គ.ជ.ប ថាជាអ្នកទទួលខុសត្រូវ នូវការងើប​បះបោរ ឬការងើបតវ៉ាររបស់ពលរដ្ឋម្ចាស់ឆ្នោត ហើយដែលអាចឈានទៅរក អស្ថិរភាពនយោបាយមួយ។ លោកបាន​ថ្លែង​ថា «គ.ជ.ប បាន​ផ្ដាច់ស្ពានទំនាក់ទំនង ដែលគណបក្សធំទាំងពីរ កំពុងស្វែងរកដំណោះស្រាយរួមគ្នា»។

លោក កឹម សុខា បានថ្លែងថា គណបក្សរបស់លោកសូមធ្វើនូវសេចក្ដីអំពាវនាវបីចំនុច៖

១ បន្តការជួបគ្នារវាងតំណាងគណបក្សនយោបាយទាំងពីរ ដើម្បីបង្កើតក្រុមការងារបច្ចេកទេសមួយ ដែលមានសង្គម​ស៊ីវិលចូលរួម និងអង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍។

២ សុំឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការចល័តកងទ័ព។

៣ អំពាវនាវទៅអន្តរជាតិ ឲ្យចូលរួមស្វែងរកយុត្តិធម៌ជាមួយប្រជាពលរដ្ឋកម្ពុជា និងសុំកុំឲ្យទទួលស្គាល់រដ្ឋាភិបាល ដែល​កើតពីការបោះឆ្នោត ដែលសម្បូរទៅដោយភាពមិនប្រក្រតី ក្នុងករណីដែលមានការមានះ មិនដោះស្រាយបញ្ហា ដើម្បីរក​យុត្តិធម៌ឲ្យការបោះឆ្នោតនេះ។

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...