សម រង្ស៊ី ត្រឡប់ចូលស្រុកវិញ ប្រកាសបន្តការចរចាជាមួយបក្សប្រជាជន
ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី បានអះអាងថាគណបក្សសង្រ្គោះជាតិ បានត្រៀមខ្លួនគ្រប់ចំណុច សម្រាប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា តែការចរចាអាចសម្រេចទៅបាន ក៏អាស្រ័យទៅលើភាគីចរចាផងដែរ នោះគឺគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)
នយោបាយ - «ជាគោលការណ៍ ជំហររបស់យើងត្រៀមខ្លួនជានិច្ច ដើម្បីដោះស្រាយបញ្ហាជូនប្រទេសជាតិយើង ដោយសន្តិវិធី។ សន្តិវិធីគឺមានតែការជជែកគ្នា រកដំណោះស្រាយសមស្រប។ ការដោះស្រាយគឺមិនមែនតែគណបក្សសង្គ្រោះជាតិ ទេគឺភាគីមួយទៀតនោះ ក៏មានបំណងស្វែងរកដំណោះស្រាយចំពោះប្រទេសជាតិផងដែរ»។ នេះជាការបញ្ជាក់របស់ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដល់អ្នកសារព័ត៌មាន [...]