កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ​ប្រើ​យុទ្ធសាស្រ្ត​«បី​ប្រភេទ»

ក្នុងពេលដែលវិបត្តិនយោបាយកម្ពុជា ដែលកើតចេញពីការមិនចុះសម្រុងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ កំពុងបន្តអូសបន្លាយនៅឡើយ លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងជាថ្មីថា គណបក្សសង្រ្គោះជាតិ នឹងទទួលជ័យជម្នះ ក្នុងការដោះស្រាយវិបត្តិនយោបាយ ជាមួយគណបក្ស​ប្រជាជនកម្ពុជា តាមយរៈការប្រើប្រាស់យុទ្ធសាស្រ្តនយោបាយបីសំខាន់ៗ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងពេលដែលវិបត្តិនយោបាយកម្ពុជា ដែលកើតចេញពីការមិនចុះសម្រុងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ កំពុងបន្តអូសបន្លាយនៅឡើយ លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងជាថ្មីថា គណបក្សសង្រ្គោះជាតិ នឹងទទួលជ័យជម្នះ ក្នុងការដោះស្រាយវិបត្តិនយោបាយ ជាមួយគណបក្ស​ប្រជាជនកម្ពុជា តាមយរៈការប្រើប្រាស់យុទ្ធសាស្រ្តនយោបាយបីសំខាន់ៗ។


លោក កឹម សុខា (រូបខាងឆ្វេង) នៅក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក។ (រូបថត ហ្វេសប៊ុក)

នយោបាយ - «គឺយើងប្រើប្រាស់សមរភូមិបី។ទីមួយ គឺប្រើប្រាស់កម្លាំងមហាជន កម្លាំងប្រជាពលរដ្ឋ ធ្វើបាតុកម្ម។ ទីពីរ ការទូតគឺយើងទាក់ទង អន្តរជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់ ឬរដ្ឋាភិបាលមិនគ្រប់ទឹក។ ទីបី គឺយើងយកប្រព័ន្ធច្បាប់អន្តរជាតិ ដើម្បីជំរុញដោះស្រាយបញ្ហាហ្នឹង ដូចជាកិច្ចព្រមព្រៀងក្រុងប៉ារីសជាដើម»។ នេះជាការពន្យល់ របស់អនុប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា ទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក ក្នុងពេលចុងក្រោយនេះ។

ក្នុងឱកាសនោះ អនុប្រធានគណបក្សជំទាស់រូបនេះ បានអះអាងថា គណបក្សប្រជាជនកម្ពុជា​មិនអាចបង្ខំ​គណបក្ស​សង្រ្គោះជាតិ ឲ្យចូលប្រជុំសភាបានទេ ព្រោះការចរចារវាងគណបក្សទាំងពីរ កាលពីពេលកន្លងមក នៅមិនទាន់​មាន​ការឯកភាពគ្នាទាំងស្រុងនៅឡើយ។ ទន្ទឹមនឹងព្រលយឲ្យដឹងថា នឹងបន្តចរចាជាមួយគណបក្សប្រជាជនកម្ពុជានោះ លោកកឹម សុខា បានលើកឡើងថា៖ «ឲ្យតែយើងរឹងមាំ កុំឲ្យតែយើងបែកបាក់គ្នា កុំឲ្យតែយើងទន់ជ្រាយ ឲ្យតែយើង​ការពារឆន្ទៈពលរដ្ឋ យើង(គណបក្សសង្រ្គោះជាតិ)នឹងឈ្នះដាច់ខាត។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមកបានអះអាងក្រោយការសន្ទនាតាមខ្សែទូរស័ព្ទជាមួយលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា លើចំណុច​គន្លឹះច្រើនហើយ ក្រោយការសន្ទនាផ្ទាល់រវាងលោក និងលោកសម រង្ស៊ី តែនៅមានបញ្ហាមួយចំនួន នៅបន្តខ្វែង​គំនិតគ្នានៅឡើយ ហើយបញ្ហាទាំងនោះអាចបន្តជាប់គាំង ប្រសិនបើលោកកឹម សុខា បង្ហាញឥរិយាបថរឹងទទឹង។

តែភ្លាមៗ ក្រោយការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនោះ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានអត្ថាធិប្បាយថា៖ «ជំនួបរវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា ទោះផ្លូវការក្តី ក្រៅផ្លូវការក្តី ជាន់ខ្ពស់ ឬជាន់ទាបក៏ដោយ គឺពិភាក្សាអំពីការបោះឆ្នោតឡើងវិញ និងការកែទម្រង់ការបោះឆ្នោត៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...