Posts tagged as "CNRP"

ក្រសួង​មហា​ផ្ទៃ នឹង​ចាត់​វិធានការ​ទៅ​លើ​មេ​ក្លោង ប្រព្រឹត្ត​អំពើ​ហិង្សា

ក្រសួង​មហា​ផ្ទៃ នឹង​ចាត់​វិធានការ​ទៅ​លើ​មេ​ក្លោង ប្រព្រឹត្ត​អំពើ​ហិង្សា

កាលពីថ្ងៃទី១៥ ខែកក្កដានេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយការកើតមានអំពើហិង្សា រវាងក្រុមអ្នកតវ៉ា និងកងសន្តិសុខខណ្ឌដូនពេញ ដោយចាត់វិធានការផ្លូវច្បាប់លើមេក្លោង និងអ្នកពាក់ព័ន្ធ ដែលបង្ក​ឱ្យមានអំពើហិង្សា នៅទីលានប្រជាធិបតេយ្យ បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់។


ឯកសណ្ឋានរបស់ក្រុមសន្តិសុខ ត្រូវបានក្រុមអ្នកតវ៉ា ដណ្ដើមយកមកដុតចោល។ (រូបថត MONOROOM.info/ C. Nita)

អំពើហិង្សា - សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កងសន្តិសុខ៣៨នាក់ បានរងរបួស ដោយ​​សារអំពើហិង្សា ដោយក្នុងនោះ៣នាក់ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ [...]

កម្ពុជា៖ តំណាង​រាស្ត្រ​ប្រឆាំង​៥​រូប ត្រូវ​​បាន​​ចាប់ និងឃាត់​ខ្លួន

កម្ពុជា៖ តំណាង​រាស្ត្រ​ប្រឆាំង​៥​រូប ត្រូវ​​បាន​​ចាប់ និងឃាត់​ខ្លួន

បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ យ៉ាងហោចបីរូប ត្រូវបានចាប់ខ្លួន ក្រោយពីមានជួប​ប្រតាយ​ប្រតប់គ្នា រវាងក្រុមបាតុករដែលដឹកនាំដោយលោកស្រី មួរ សុខហួរ និងកងកំលាំងអាជ្ញាធរ កាលពីព្រឹក​ម៉ិញ​នេះ។ រហូតមកដល់ពេលនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ពីររូបទៀត ក៏ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនដែរ បន្ទាប់ពីពួកគេបានចូលទៅបំភ្លឺ នៅស្នងការនគរបាលរាជធានី។


លោកស្រី មូរ សុខហួរ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិពីររូបទៀត នៅមុខទីលាន ប្រជាធិបតេយ្យ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ហិង្សា - បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ [...]

សង្រ្គាម​រវាង​ក្រុម​អ្នក​តវ៉ា និង​សន្តិសុខ របួស​ជាង​២០នាក់

សង្រ្គាម​រវាង​ក្រុម​អ្នក​តវ៉ា និង​សន្តិសុខ របួស​ជាង​២០នាក់

ក្រោយការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខ និងក្រុមអ្នកតវ៉ា នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ មនុស្សយ៉ាងតិច​២០​នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងខណៈពេល ដែលក្រុមបេក្ខជនតំណាងរាស្រ្ត ជាប់ឆ្នោតរបស់គណបក្ស​សង្រ្គោះ​ជាតិ​ដឹកនាំការតវ៉ា ដើម្បីសង្រ្គោះទីលានប្រជាធិបតេយ្យ ពីការហ៊ំព័ទ្ធបន្លាលួស។


សន្ដិសុខបែកក្បាល កំពុងទទួលការលាបប្រេងកូឡា។ (រូបថត MONOROOM.Info/ C. Nita)

អំពើហិង្សា - ក្រុមសន្តិសុខការពារសណ្តាប់ និងមានជំនាញខាងបង្រ្កាបកុបកម្ម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៤​នេះ បានប៉ះទង្គិចគ្នាម្តងទៀត ជាមួយក្រុមអ្នកតវ៉ារបស់គណបក្សសង្រ្គោះជាតិ ដែលបណ្តាលឱ្យមាន​មនុស្ស​រងរបួសជាច្រើននាក់។ [...]

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​បក្ស​សង្រ្គោះ​ជាតិ​ចូល​សភា

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​បក្ស​សង្រ្គោះ​ជាតិ​ចូល​សភា

ក្រោមហេតុផលរក្សាស្ថិរភាពនយោបាយ ដើម្បីផ្តល់ជំនឿចិត្ដ ដល់អ្នកវិនិយោគទុនបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទូចគណបក្សសង្រ្គោះជាតិ បោះបង់ការធ្វើពហិកា ហើយចូលសភាធ្វើការ ជាមួយគណបក្សប្រជាជនកម្ពុជា។


លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយ - ដោយផ្អែកទៅលើរបាយការណ៍ ដែលបានរកឃើញរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជាលោក ស៊ុន ចាន់ថុល បានលើកឡើងថាប្រទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកវិនិយោគទុនអាមេរិក ហើយ [...]

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​កម្ពុជា​មិន​ហ៊ាន​កែ​ទម្រង់​ គ.ជ.ប

យឹម សុវណ្ណ៖ បក្ស​ប្រជាជន​កម្ពុជា​មិន​ហ៊ាន​កែ​ទម្រង់​ គ.ជ.ប

មន្រី្តអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា គ្មានឆន្ទៈពិតប្រាកដ ក្នុងការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ទេ។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

ការបោះឆ្នោត - ដោយដឹងខ្លួនថា បានចាញ់ការបោះឆ្នោតសកលឆ្នាំ២០១៣ និងភ័យខ្លាចការលាតត្រដាង ពី​ការពិត គណបក្សប្រជាជនកម្ពុជា បានពន្យាពេល និងប្រើយុទ្ធសាស្រ្តគ្រប់យ៉ាង ជាមួយគណបក្សសង្រ្គោះជាតិ សហគមន៍​ជាតិ និងអន្តរជាតិ ដើម្បីបញ្ចៀសការកែទម្រង់ពិតប្រាកដមួយ ទៅលើគណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។ នេះជាការអះអាងរបស់លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យ របស់​គណបក្ស​សង្រ្គោះជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...