ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រតិកម្មនឹងការចាប់តំណាងរាស្ត្រ
លោកស្រី រ៉ាវីណា សេមដាសានី (Ravina Shamdasani) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ សម្រាប់សិទ្ធិមនុស្ស បានធ្វើសេចក្ដីប្រកាសព័ត៌មានមួយ ពីទីស្នាក់ការកណ្ដាល នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤នេះ សម្ដែងការព្រួយបារម្ភរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ផ្ទុះអំពើហិង្សា កាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ រវាងក្រុមសន្តិសុខស៊ីឈ្នួល និងអ្នកគាំទ្រគណបក្សប្រឆាំង បង្កឲ្យមានរបួសជាច្រើននាក់។
ក្នុងលិខិតប្រកាសព័ត៌មាន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ បានសរសេរជាអាថ៌ទៀតថា៖ «យើងមានការរគៀសចិត្តជាខ្លាំង ចំពោះចំណាត់ការចាប់ចង មេដឹកនាំមួយចំនួន នៃគណបក្សសង្គ្រោះជាតិ ក្រោមបទបង្កឲ្យមានអំពើហិង្សាទាំងនោះ។ យើងមានការព្រួយបារម្ភ [...]