Posts tagged as "CNRP"

មន្ត្រី​បក្ស​ប្រឆាំង ប្រកាស​ឲ្យ​ប្រយ័ត្ន​គណនី​ហ្វេសប៊ុក​ក្លែងបន្លំ!

មន្ត្រី​បក្ស​ប្រឆាំង ប្រកាស​ឲ្យ​ប្រយ័ត្ន​គណនី​ហ្វេសប៊ុក​ក្លែងបន្លំ!

ក្នុងរលកចលនា នយោបាយចុងក្រោយនេះ កូនចៅរបស់មេដឹកនាំ គណបក្សប្រឆាំង ទំនងជាត្រូវបាន ប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើន សម្ដែងការចាប់អារម្មណ៍ ហើយយកសម្ដីរបស់ពួកគេ មកធ្វើសរសេរជាអត្ថបទ ចេញ​ផ្សាយ​យ៉ាងព្រោងព្រាត។ នៅចំពោះហេតុការណ៍ ដែលធ្វើឲ្យរជើបរំជួលនេះ បានជំរុញឲ្យមន្ត្រីគណបក្សប្រឆាំង ចាំ​បាច់ត្រូវធ្វើប្រតិកម្ម ព្រោះបញ្ហាដែលសំខាន់នោះ គឺពាក្យសម្ដីដែលដកស្រង់ ដោយក្រុមសារព័ត៌មានទាំងនោះ ត្រូវបានបង្ហោះផ្សាយ ដោយម្ចាស់គណនីអានាមិកជាច្រើន ដែលបានក្លែងគណនីហ្វេសប៊ុក មើលទៅ ដូចជា​កូនចៅ របស់មេដឹកនាំទាំងនោះ យ៉ាងដូច្នេះ។

តំណាងរាស្ត្រ និងជាមន្ត្រីមួយរូប មកពីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង បានសរសេរ នៅលើ​គណនី​ហ្វេសប៊ុករបស់លោកថា៖ «សូមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ពង្រឹងជំហរ និងស្មារតីឲ្យរឹងបឹុង ព្រោះ​បច្ចុប្បន្ន គូប្រជែងរបស់យើង កំពុងបើកយុទ្ធនាការ បំបែកបំបាក់គណបក្សសង្គ្រោះជាតិ តាមរយៈ​ការ​បង្កើត គណនី​ក្លែងក្លាយ [...]

ព្រះរាជា​គ្រោង​កោះ​មេ​ដឹក​នាំ​៣បក្ស​ចូល​គាល់ និយាយ​រឿង​ព្រំដែន

ព្រះរាជា​គ្រោង​កោះ​មេ​ដឹក​នាំ​៣បក្ស​ចូល​គាល់ និយាយ​រឿង​ព្រំដែន

បញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង អាចនឹងត្រូវព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កោះមេដឹកនាំគណបក្សនយោបាយ ចំនួន៣ ឲ្យចូលគាល់ ដើម្បីពិភាក្សាករណីនេះ។ នេះបើតាម ការអះអាង​របស់ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅក្នុងការជួប ជាមួយ​ក្រុម​យុវជន​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥។

ប្រធានគណបក្សហ្វុនស៊ីនប៉ិច បានមានបន្ទូល ក្នុងឱកាសនោះថា គម្រោងកោះហៅចូលគាល់នេះ នឹងធ្វើ​ឡើង ដោយសារព្រះមហាក្សត្រ ក៏មាន​ព្រះរាជ​តួនាទី​ ក្នុង​ការ​ថែរក្សា ​បូរណភាព​ទឹកដីដែរ។ ព្រះអង្គម្ចាស់បាន​ស្រង់ ព្រះរាជបន្ទូលរបស់ព្រះរាជា មកថ្លែងឲ្យដឹងថា៖ «ឮ​ថា លោក​ (ព្រះរាជា) ចង់​អញ្ជើញ​ថ្នាក់ដឹកនាំ ​នៃ​​គណបក្ស​ធំ​ទាំង​៣ ដើម្បី​ផ្ដល់​យោបល់ ​ថ្វាយ​ព្រះអង្គ​អំពី​បញ្ហា​បូរណភាព​ទឹកដី»។

គាំទ្រឲ្យផ្អាក ការបោះបង្គោលព្រំខណ្ឌសីមា...

ព្រះអង្គម្ចាស់ [...]

រដ្ឋាភិបាល​​ថា​ ស្ថានទូត​អាមេរិក​មិន​​ឲ្យ​«តម្លៃ»​សន្តិសុខ​ជា​មនុស្ស

រដ្ឋាភិបាល​​ថា​ ស្ថានទូត​អាមេរិក​មិន​​ឲ្យ​«តម្លៃ»​សន្តិសុខ​ជា​មនុស្ស

គ្រាន់តែ នៅក្នុងថ្ងៃសៅរ៍នេះតែមួយ សេចក្ដីប្រកាសព័ត៌មាន និងសេចក្ដីថ្លែងការណ៍ ចំនួនពីរបានកើតឡើង ដើម្បីជាការឆ្លើយឆ្លងគ្នា។ សេចក្ដីប្រកាសព័ត៌មានមួយ ជារបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបាន​ចេញ​នៅពេលព្រឹក និងមួយទៀត ចេញនៅពេលល្ងាច ជាសេចក្ដីថ្លែងការណ៍ ជារបស់អ្នកនាំពាក្យ នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការកណ្ដាលមួយ របស់រដ្ឋាភិបាល​លោក ហ៊ុន សែន តបទៅនឹងសេចក្ដីប្រកាស របស់ស្ថានទូតអាមេរិក។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ស្ថានទូតអាមេរិក គ្រាន់តែសម្ដែង នូវការព្រួយបារម្ភ ទៅលើការដាក់​ទោស របស់សាលាដំបូងរាជធានី ទៅលើក្រុមសកម្មជនគណបក្សប្រឆាំង ទាំង១១នាក់ កាលពីថ្ងៃទី២១ ខែ​កក្កដា ក្នុងនោះមានលោក មាជ សុវណ្ណារ៉ា ដែលជាជន​ជាតិអាមេរិកម្នាក់ផង និងបានស្នើឲ្យរដ្ឋាភិបាល​កម្ពុជា ពិនិត្យមើល ការកាត់ក្ដីនោះឡើងវិញ។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ [...]

សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ ត្រូវបានព្រឹទ្ធសភា នៃប្រទេស​កម្ពុជា អនុម័ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីអត្ថបទព្រាងច្បាប់មួយនេះ ត្រូវបាន​រដ្ឋសភា​អនុម័ត ក្រោមសម្លេង ៦៨ លើ៦៨ នៃសម្លេងតំណាងរាស្រ្ត មកពីគណបក្សកាន់អំណាចតែមួយ កាលពីថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងមក។

បន្ទាប់ពីការអនុម័ត សេចក្ដីព្រាងច្បាប់នេះ របស់រដ្ឋសភានាពេលនោះ តំណាងរាស្រ្ត ខាងគណបក្សប្រឆាំង ដែលបានធ្វើពហិការ មិនចូលរួមក្នុងការអនុម័តច្បាប់​ បានធ្វើការបរិហារថា ច្បាប់ NGO នេះប្រៀបបាន ជាកូន​កើតមិនគ្រប់ខែ យ៉ាងដូច្នេះដែរ។

» សូមអានអត្ថបទឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះ

[...]
ធន សារ៉ាយ៖ «វប្បធម៌​សន្ទនា» មិន​សម្រួល​ជម្លោះ​ដី​ធ្លី​ពលរដ្ឋ

ធន សារ៉ាយ៖ «វប្បធម៌​សន្ទនា» មិន​សម្រួល​ជម្លោះ​ដី​ធ្លី​ពលរដ្ឋ

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកនេះ អង្គការសមាគម​ដែលធ្វើការស្និត​នឹង​បញ្ហា​ដីថ្លី និងជីវភាពប្រជាពលរដ្ឋនោះ បានលើកឡើងថា «បើមេបក្សទាំងពីរប្រកាន់ភ្ជាប់ នូវវប្បធម៌សន្ទនា» នោះពលរដ្ឋ ដែលកំពុងរងគ្រោះ ព្រោះតែស្តង់ដារច្បាប់ពីរ អាចនឹងត្រូវដោះស្រាយបាន។ លោកបន្តថា បច្ចុប្បន្ននេះ ពលរដ្ឋដែលរងគ្រោះ ព្រោះភាពក្រីក្រ ភាគច្រើនមិនត្រូវបានដោះស្រាយ ឬយកចិត្តទុកដាក់ ពី​អាជ្ញាធរមូលដ្ឋាន ឬថ្នាក់លើឡើយ។ ដោយឡែក សម្រាប់មន្រ្តីមានអំណាច អ្នកមានលុយវិញ តែងតែត្រូវបាន​ជួយជ្រោមជ្រែង មិនដាច់ពីអាជ្ញាធរមូលដ្ឋាន ជាពិសេស ពីអ្នកមានអំណាចធំៗ។

«ដីរបស់អ្នកណា» ជាប្រធានបទថ្មីមួយ ក្នុងចំណោមរឿងចាស់ៗ របស់រាស្រ្តរងគ្រោះ ត្រូវបានលើកឡើង ដោយ លោក ធន សារាយ ប្រធានសមាគម ការពារសិទ្ធិមនុស្សអាដហុក នៅស្នាក់ការកណ្តាល រាជធានី​ភ្នំពេញរបស់ខ្លួន។ លោកបានគួសបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា តាមការអង្កេត និងការតាមដាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...