Posts tagged as "CNRP"

តំណាង​រាស្រ្ត CNRP ២រូប​​ទៀត ត្រូវ​តុលាការ​កោះ​ និង​ចោទ​ជា​«ជន​សង្ស័យ»

តំណាង​រាស្រ្ត CNRP ២រូប​​ទៀត ត្រូវ​តុលាការ​កោះ​ និង​ចោទ​ជា​«ជន​សង្ស័យ»

ដីការកោះហៅ របស់តុលាការចំនួនពីរសន្លឹក ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងថ្ងៃទី៣ ខែឧសភានេះ បានធ្វើឡើង និងចុះហត្ថលេខាដោយ ព្រះរាជអាជ្ញារង សៀង សុខ ដោយបង្គាប់ឲ្យលោក តុ វ៉ាន់ចាន់​ តំណាងរាស្រ្ត​ខេត្ត​កណ្តាល (គណបក្សសង្គ្រោះជាតិ) និងលោក ពិន រតនា តំណាងរាស្រ្ត​ខេត្ត​បាត់​ដំបង (គណបក្ស​សង្គ្រោះ​​ជាតិ) ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។

ដីកាទាំងពីរនោះ មិនបានបញ្ជាក់ថា ការកោះហៅនេះ ធ្វើឡើងក្នុងក្របខណ្ឌ នៃសំនុំរឿង ឬការស៊ើប​អង្កេត​ករណី​អ្វី ឬទៅតាមពាក្យបណ្ដឹង​ណាមួយឡើយ ដោយគ្រាន់តែបញ្ជាក់ថា «ដើម្បីសាកសួរ ពីដំណើរ​រឿង​ទាក់ទង​នឹង​អំពើ​ពេស្យាចារ»។

ដីការបង្គាប់ឲ្យចូលខ្លួន របស់តុលាការ ធ្វើទៅលើតំណាងរាស្ត្រ ក្នុងនាមជា«ជនសង្ស័យ»នេះ មានលក្ខណៈ​ប្រទាំងប្រទើស ទៅនឹងរដ្ឋធម្មនុញ្ញា ដែលជាច្បាប់កំពូលរបស់ជាតិ និងដែលបានហាម មិនឲ្យធ្វើការ​ចោទ​ប្រកាន់ [...]

កែម ឡី៖​ របប​កាន់​អំណាច​សព្វ​ថ្ងៃ ជិត​ដួល​រលំ​និង​កំពុង​ដក​ចង្កា​មាន់

កែម ឡី៖​ របប​កាន់​អំណាច​សព្វ​ថ្ងៃ ជិត​ដួល​រលំ​និង​កំពុង​ដក​ចង្កា​មាន់

«វាអាចដែរ» ដែលមុននឹងស្លាប់ ត្រូវដកចង្កាមាន់សិន សម្រាប់របបកាន់អំណាច នៅក្នុងប្រទេសកម្ពុជាសព្វ​ថ្ងៃ ដែលកំពុងរងការចោទប្រកាន់ថា បានយកការចាប់ចង មកធ្វើជាដើមទុននយោបាយ និងហាក់​ដូចជា​កំពុងអនុវត្ត​យ៉ាង​ច្រើន តាម​ទ្រឹស្ដី​ខ្មែរ​ក្រហម ស្ដីពី«កង់ប្រវត្តិសាស្ត្រ កំពុងវិលទៅមុខ ហើយបើហ៊ាន​លូក​ដៃ​ដាច់​ដៃ លូក​ជើង​ដាច់​ជើង លូកក្បាលដាច់ក»។ នេះជាការថ្លែងឡើង របស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី។

តបទៅនឹងការសាកសួរ របស់វិទ្យុសម្លេងអាស៊ីសេរី ជុំវិញពការចាប់ចង មន្ត្រីការពារសិទ្ធិមនុស្ស យក​ទៅ​ឃុំ​ក្នុងពន្ធនាគារ​ក្នុង​ពេល​ថ្មីៗនេះ លោក កែម ឡី បានលើកយកករណី នៅក្នុងប្រទេសជាច្រើនផ្សេងទៀ់ត មក​ពន្យល់ ដូច​ជា​ករណី​របស់​​អតីត​ប្រធានាធិបតី សូហារតូ របស់ប្រទេសឥណ្ឌូនេស៊ី អតីតប្រធានាធិបតី ម៉ាកូស [...]

«សហគមន៍​អ៊ឺរ៉ុប​ត្រូវ​ជជែក​ជា​មួយ​កម្ពុជា ឲ្យ​ឈប់​គម្រាម​និង​ចាប់​ខ្លួន​ក្រុម​ប្រឆាំង»

«សហគមន៍​អ៊ឺរ៉ុប​ត្រូវ​ជជែក​ជា​មួយ​កម្ពុជា ឲ្យ​ឈប់​គម្រាម​និង​ចាប់​ខ្លួន​ក្រុម​ប្រឆាំង»

សហគមន៍អ៊ឺរ៉ុប (EU) ត្រូវប្រើប្រាស់ការជជែក​ជាមួយកម្ពុជា ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តិទៅ ចាប់​ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភានេះ ដើម្បីទាមទារឲ្យអាជ្ញាធរកម្ពុជា បញ្ឈបនូវការគម្រាម ការចាប់ខ្លួន និង​ការ​ដាក់​ទោសទណ្ឌ ទៅលើក្រុមអ្នកតំណាងរាស្ត្រ និងសមាជិករបស់គណបក្សប្រឆាំង។ នេះ ជាអ្វី​ដែល​គេ​អាច​អាន​បាន នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា របស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for Human Rights ឬ Fédération internationale des ligues des droits de l'homme ហៅ​កាត់​ថា FIDH) និងអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន២ទៀត (អាដហុក និងលីកាដូ) ដែល​ចេញ​ផ្សាយ​ពី​រាជធានី បាងកក ប្រទេសថៃ កាល​ពី​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៦។

សេចក្ដីថ្លែងការណ៍នេះ ទំនងជាបានចេញផ្សាយ នៅមុនការចាប់ឃាត់ខ្លួន ក្រុមមន្ត្រីសិទ្ធិមនុស្សបួននាក់ និង​មន្ត្រី​ជាន់ខ្ពស់ម្នាក់ [...]

សម រង្ស៊ី៖ អ្នក​កាន់​អំណាច​សព្វថ្ងៃ ឆ្កួត... មិន​ខុស​ពី​ខ្មែរ​ក្រហម

សម រង្ស៊ី៖ អ្នក​កាន់​អំណាច​សព្វថ្ងៃ ឆ្កួត... មិន​ខុស​ពី​ខ្មែរ​ក្រហម

ព្រឹត្តិការណ៍ក្ដៅចុងក្រោយ នៅក្នុងប្រទេសកម្ពុជា បានឈានទៅដល់ការចាប់ចង មន្ត្រីអង្គការសង្គម​ស៊ីវិល​ជាច្រើន​នាក់ ដោយអង្គភាពប្រឆាំងពុករលួយ របស់រដ្ឋាភិបាលក្រុងភ្នំពេញ។ ហើយព្រឹត្តិការណ៍នេះ បាន​បង្ក​ឲ្យមាន​ប្រតិកម្ម​យ៉ាង​ច្រើន ពីសំណាក់មជ្ឈដ្ឋានទូទៅ និងរហូតត្រូវបានក្រុមគណបក្សប្រឆាំង វាយតម្លៃថា ជា​ការ​ឡើង​កម្ដៅ​នយោបាយ​ដ៏​ខ្លាំង​មួយ បណ្ដាលមកពី«ការភ័យខ្លាច របស់ក្រុមអ្នកកាន់អំណាច ដែល​កំពុង​ប្រើ​ប្រាស់វិធី មិន​ខុស​ពី​ខ្មែរ​ក្រហម​ឡើយ»។

នៅក្នុងប្រតិកម្មជាលើកដំបូង មួយពីរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ខ្លាំងៗ​ដូច្នេះ ពីក្នុងពិធីជួបជុំគ្នាមួយ ជាមួយនឹងក្រុមអ្នកគាំទ្រនៅទីនោះ ដោយមាន​ការ​ចូលរួម ពីលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌល​ខេត្តព្រៃវែងផង។ ប្រធានគណបក្សប្រឆាំង បាន​ចាត់​ទុក​ហេតុការណ៍ ដែល​កើត​ឡើង ក្នុងប៉ុន្មានខែចុងក្រោយបំផុតទាំងនោះ ថាជាទង្វើ [...]

ធន សារាយ៖ ស្រីមុំ មាន​ការពិត​ពីរ​បែប

ធន សារាយ៖ ស្រីមុំ មាន​ការពិត​ពីរ​បែប

សម្រាប់ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក លោក ធន សារាយ បានឲ្យដឹងថា មនុស្សតែម្នាក់ និងការ​ពិត​មានពីរយ៉ាង។ មនុស្សនោះ គឺស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលរងការដាក់បន្ទុកថា មាន​ទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ននេះ ជាប្រធានស្ដីទី) របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ លោក ធន សារាយ មិនបានរៀបរាប់ក្បោះក្បាយទេ ពីការពិតទីពីររបស់នាង ខុម ចាន់តារាទី នៅពេលនាងទៅឆ្លើយ នៅចំពោះមុខតុលាការ ដែលជាចម្លើយមួយ ខុសពីចម្លើយនៅសមាគម អាដហុក។

ការពិតទីមួយ



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...