Posts tagged as "Atletico Madrid"

ដេវីដ វីឡា បង្ហាញ​ខ្លួន​នៅ​អាត្លិកទិកូ អ្នក​គាំទ្រ​រត់​ចូល​ពេញ​ទីលាន (Pic&VDO)

ដេវីដ វីឡា បង្ហាញ​ខ្លួន​នៅ​អាត្លិកទិកូ អ្នក​គាំទ្រ​រត់​ចូល​ពេញ​ទីលាន (Pic&VDO)

ខ្សែប្រយុទ្ធដេវីដ វីឡា (David Villa) បានធ្វើការបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្លិប អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) នាកីឡាដ្ឋាន វីស្សិនតេ ខាលដឺរ៉ូន (Vicente Calderon) កាលពីថ្ងៃច័ន្ទ ខណៈដែលមានអ្នកគាំទ្រ​ជាច្រើនស្ទុះរត់ចូលពេញ​ទីលាន ដើម្បីចង់ជួប និងឱបខ្សែប្រយុទ្ធលេខ៩ ដែលជាកីឡាករសំណព្វចិត្តថ្មីរបស់ខ្លួន។


អ្នកគាំទ្រកីឡាករដេវីដ វីឡា ត្រូវកងកម្លាំងការពារសន្តិសុខ រារាំងឲ្យមកជិតកីឡាករ។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ បានធ្វើការបង្ហាញបច្ចេកទេសក្នុងការលេងបាល់បន្តិចបន្តួច និងបានធ្វើការលើដៃ ដើម្បីស្វាគមន៏អ្នកគាំទ្រ ខណៈដែលគាត់ទើបតែផ្ទេរមកចូលក្រុម ក្នុងនាមជាកីឡាករថ្មី។ ប៉ុន្តែរំពេចនោះ មានអ្នកគាំទ្រ និងអ្នកស្រលាញ់រូបគាត់ ជាច្រើននាក់ បានរត់ចូលទីលាន [...]

ម៉ូរីញ៉ូ និងរ៉ូណាល់ដូ ត្រូវ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត ខណៈ​អាត្លិកទិកូ​លើក​ពាន

ម៉ូរីញ៉ូ និងរ៉ូណាល់ដូ ត្រូវ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត ខណៈ​អាត្លិកទិកូ​លើក​ពាន

ក្រុមបាល់ទាត់អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) បានឈ្នះពានរង្វាន់ខូផាដេលរ៉េ (Copa del Rey) លើកទី១០របស់ខ្លួន បន្ទាប់ពីកីឡាករឌីហ្គូ កូស្តា (Diego Costa) និងកីឡាករមីរ៉ាន់ដា (Miranda) រកគ្រាប់បាល់បញ្ចូលទីបានម្នាក់១គ្រាប់ និង​បំបាក់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដោយលទ្ធផល ២-១ នៅម៉ោងបន្ថែម (extra-time)។ ដោយឡែក គ្រូបង្វឹកលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) និងកីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៃក្រុមរៀលម៉ាឌ្រីដ ត្រូវបាន​អាជ្ញា-​កណ្ដាលបណ្តេញចេញពីការប្រកួត។


ក្រុមបាល់ទាត់អាត្លិកទិកូ ម៉ាឌ្រីដ សប្បាយនឹងឈ្នះពានរង្វាន់ខូផាដេលរ៉េ។

ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់អេស្ប៉ាញ នាកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ក្រុមរបស់​លោកម៉ូរីញ៉ូ [...]

ហ្វាលខាវ បដិសេធ​ថា គ្មាន​​ការ​ព្រមព្រៀងជា​មួយ​ក្រុម​ម៉ូណាកូ​ទេ

ហ្វាលខាវ បដិសេធ​ថា គ្មាន​​ការ​ព្រមព្រៀងជា​មួយ​ក្រុម​ម៉ូណាកូ​ទេ

ខ្សែប្រយុទ្ធក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) បាននិយាយថា គាត់មិន​បានដឹងរឿងអ្វីទាំងអស់ ខណៈដែលពត៌មានបានចេញផ្សាយថា គាត់បានព្រមព្រាងជាមួយ​នឹងក្រុម​បាល់ទាត់បារាំង​ម៉ូណាកូ (Monaco) បន្ទាប់ពីកាសែតបារាំង និងអេស្ប៉ាញបានរាយការណ៏ថា គាត់នឹងទៅចូលរួមជាមួយក្រុមថ្មី​នៅរដូវក្តៅ​ខាងមុខ។


កីឡាកររ៉ាដាមែល ហ្វាលខាវ ខ្សែប្រយុទ្ធក្រុមអាត្លិកទិកូ ម៉ាឌ្រីដ។

កីឡាករអន្តរជាតិកូឡុំប៊ី បាននិយាយនៅក្នុងសន្និសិទសារពត៌មាន មុនការប្រកួតផ្តាច់ព្រ័ត្រ ខូផា ដេលរ៉េ (Copa del Rey) ជាមួយនឹងក្រុមរៀលម៉ាឌ្រីដ (Real Madrid) នៅថ្ងៃសុក្រនេះថា «ខ្ញុំមិនបានដឹងរឿងអ្វីទាំងអស់ ចំពោះរឿងទាំងនោះ ហើយនៅ២ឬ៣សប្តាហ៏ចុងក្រោយនេះ [...]

បាល់ទាត់អ៊ឺរ៉ុប៖ ក្រុម​ជូវីនទូស និង​អាទ្លិកទិកូ ចង់​បាន​ខ្សែរ​ប្រយុទ្ធ​កាំភ្លើងធំ

បាល់ទាត់អ៊ឺរ៉ុប៖ ក្រុម​ជូវីនទូស និង​អាទ្លិកទិកូ ចង់​បាន​ខ្សែរ​ប្រយុទ្ធ​កាំភ្លើងធំ

ក្រុមយក្សរបស់អ៊ីតាលី ជូវីនទូស (Juventus) និងក្រុមអាទ្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) របស់ប្រទេសអេស្ប៉ាញ កំពុង​តែចាប់អារម្មណ៏ និងចង់នាំយកខ្សែប្រយុទ្ធអាឡឺម៉ង់ លូកាស ផូដូស្គី (Lukas Podolski) ទៅចូលរួមក្រុម។ ខ្សែរ​ប្រយុទ្ធរូប​នេះមកកាន់ទឹកដី អេមីរ៉េត (Emirates) មិនទាន់ដល់ពេល១ឆ្នាំទេ ដែលការផ្ទេរមកនោះមានតម្លៃខ្លួន ១០,៩​លានផោន។

កីឡាករ ផូដូស្គី វ័យ២៧ឆ្នាំ គឺនឹងត្រូវខកខានការប្រកួតឆែមពានលីក (Champions League) ឲ្យក្រុមអាសិណល (Arsenal) ដែលត្រូវប្រកួតជាមួយនឹងក្រុមចាស់របស់គាត់ បាយឺន ម៉ូនិជ (Bayern Munich) នៅថ្ងៃស្អែក ដោយសារតែគាត់​មាន​របួស។

ពេលគាត់ចូលលេង គឺគាត់អាចរកគ្រាប់បាល់បាន ដូចជា ការប្រកួតចាញ់ក្រុម បាយឺន ៣-១ នៅក្នុងផ្ទះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...