មន្ត្រីសង្គមស៊ីវិល និងមេធាវី ថាជនជាប់ចោទ២៣នាក់ បាត់បង់យុត្តិធម៌
មន្រ្តីអង្គការសង្គមស៊ីវិល និងក្រុមមេធាវីការពារក្ដីឲ្យជនទាំង២៣នាក់ បានថ្លែងរិះគន់ពីភាពមិនប្រក្រតីជាច្រើន ថាបានកើតឡើង នៅក្នុងសវនាកានៃការសាកសួរ របស់ជនជាប់ចោទទាំង២៣នាក់ ដែលធ្វើឱ្យជនជាប់ចោទទាំងនោះ បាត់បង់នូវភាពយុត្តិធម៌ ពីសំណាក់ការកាត់សេចក្តីរបស់ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)
ប្រព័ន្ធយុត្តិធម៌ - ក្រោយពីបញ្ចប់សវនាកា នៃការសាកសួរជនជាប់ចោទទាំ២៣នាក់ ដែលនឹងប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ មន្រ្តីសង្គមស៊ីវិល ព្រមទាំងក្រុមមេធាវីការពារក្តី ឱ្យជនជាប់ចោទបានកត់សម្គាល់ថា ភាពយុត្តិធម៌ របស់អ្នកទាំង២៣នាក់ ត្រូវបានបាត់បង់ដោយសារតែចៅក្រម [...]