សវនាកា​ជំនុំ​ជម្រះ វន់ ពៅ មាន​ភាព​ជា​ការ​​«ជម្រះ​បញ្ជី»?

មន្រ្តីសិទ្ធិមនុស្ស និងមេធាវីការពាក្តីឲ្យលោក វន់ ពៅ បានអះអាង ការបន្តសាកសួររបស់តុលាករ ទៅលើលោក វន់ ពៅ នៅថ្ងៃទី២១ ខែឧសភានេះ ហាក់មានភាពមិនប្រក្រតី ដោយសារតែតុលាការ ដោយនូវអង្គហេតុផ្សេង​ដែល​មិន​ជាប់ពាក់ព័ន្ធនឹងករណី នៅរោងចក្រយ៉ាកជីន។ ភាពមិនប្រក្រតីនេះ ដែលបានបង្កឱ្យមានភាពតានតឹង សម្រាប់​សវនកានៅក្នុងថ្ងៃនេះ ហើយបានធ្វើឲ្យគេយល់ថា តុលាការកំពុងដើរតួរជាអ្នកជម្រះបញ្ជី ជំនួសរដ្ឋាភិបាល។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្រ្តីសិទ្ធិមនុស្ស និងមេធាវីការពាក្តីឲ្យលោក វន់ ពៅ បានអះអាង ការបន្តសាកសួររបស់តុលាករ ទៅលើលោក វន់ ពៅ នៅថ្ងៃទី២១ ខែឧសភានេះ ហាក់មានភាពមិនប្រក្រតី ដោយសារតែតុលាការ ដោយនូវអង្គហេតុផ្សេង​ដែល​មិន​ជាប់ពាក់ព័ន្ធនឹងករណី នៅរោងចក្រយ៉ាកជីន។ ភាពមិនប្រក្រតីនេះ ដែលបានបង្កឱ្យមានភាពតានតឹង សម្រាប់​សវនកានៅក្នុងថ្ងៃនេះ ហើយបានធ្វើឲ្យគេយល់ថា តុលាការកំពុងដើរតួរជាអ្នកជម្រះបញ្ជី ជំនួសរដ្ឋាភិបាល។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - លោក អំ សំអាត ប្រាប់ដល់ក្រុមអ្នកសាពត៌មាន នៅថ្ងៃទី២១ ខែឧសភានេះថា ការបន្តសាក​សួរ​នៅលោក វន់ ពៅ ព្រឹកនេះហាក់មានបរិយាកាសតានតឹង។ ការបង្កភាពតានតឹងនេះ ដោយសារលោក វន់ ពៅ និង​មេធាវីមិនទទួលស្គាល់ នូវអង្គហេតុមួយចំនួន របស់តុលាការដែលមិនជាប់ពាក់ព័ន្ធទៅនឹងរឿងក្តីនេះ។

ក្រោយពីបានចូលរួម ឃ្លាំមើលនូវសវនាការកាត់ក្ដីនេះ លោក អំ សំអាត បញ្ជាក់យ៉ាងដូច្នេះថា៖ «តុលាការ​បាន​ដាក់​រូបភាព ពីមុខទីស្តីការគណរដ្ឋមន្ត្រី កាលពីកម្មករគាត់ធ្វើបាតុកម្មទាមទារប្រាក់ខែ ១៦០ដុល្លា នៅក្នុងនោះ​មានរូប​លោក វន់ ពៅ គាត់ស្រែកឧឃោសនស័ព្ទ។ តែបើយើងមើលទៅលើរូបភាពនេះ វាខុសពីអង្គហេតុ ប៉ុន្តែចៅក្រមគាត់​ បញ្ជាក់ហើយថា អានេះជាសម្តីធ្លាប់ប្រើ។»

យកបាតុកម្ម នៅមុខទីស្ដីការគណរដ្ឋមន្ត្រី មកភ្ជាប់នឹងករណី នៅរោងចក្រយ៉ាងជីក?

លោកយល់ថា តុលាការមិនគួរលើកយកអង្គហេតុណា ដែលមិនពាក់ពាក់ព័ន្ធនឹងរោងចក្រយ៉ាកជីក មកភ្ជាប់ជា​មួយ​អង្គហេតុនោះទេ។ លោកបានកត់សម្គាល់ទៀត នៅព្រឹកនេះ ចៅក្រមហាក់មានសំណួរយ៉ាងច្រើន ហើយសំណូរខ្លះ​ ចៅក្រមហាក់ដើរតួរជំនួសព្រះរាជអាជ្ញា។ នេះបើគិតតាមគោលការណ៍របស់តុលាការ តុលាការគាត់មាន​ការតាំង​សំណួរមែន ប៉ុន្តែគាត់អាចសួរទាំងដាក់បន្ទុក និងដោះបន្ទុក និងស្តាប់នូវការថ្លឹងថ្លែង។

លោកបន្តថា៖ «អ្វីដែលយើងនៅតែឆ្ងល់ ហេតុអីបានជាទៅយករូបភាព និងសម្តីនៅខាងមុខទីស្តីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី៣០ ខែធ្នូ យកមកចាក់បញ្ចាំង នៅក្នុងអង្គហេតុដែលកំពុងតែធ្វើការជំនុំជម្រះ ទាក់ទងនឹងរោងចក្រ​យ៉ាកជីនថ្ងៃទី២ទៅវិញ។ អ្វីដែលយើងមានការឆ្ងល់ថា តើលោកចៅក្រមគាត់មានគំនិតអ្វី គោលបំណងអ្វី?»

លោក គីម សុជាតិ ជាមេធាវីការពារក្តីឱ្យលោក វន់ ពៅ បានបញ្ជាក់ដែរថា មូលហេតុដែលនាំឱ្យមានភាពតានតឹងនះ ដោយសាតែខាងតំណាងអយ្យការចង់ឱ្យលោក វន់ ពៅ ឆ្លើយខ្លីតាមអ្វីដែលគាត់ចង់បាន ប៉ុន្តែលោក វន់ ពៅ គាត់​បញ្ជាក់នូវអ្វីដែលគាត់ចង់បង្ហាញដែរ។

ចំពោះការបង្ហាញ វីដេអូឃ្លីចំនួន៣ទាក់ទងនឹងសកម្មភាព នៃការចូលរួមតវ៉ារបស់លោក វន់ ពៅ នៅមុខទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានមេធាវីការពារក្តីរូបនេះប្រតិកម្មថា៖ «ខ្ញុំគិតថាភស្តុតាងនេះ មិនអាចយកមកដាក់បញ្ជូលនៅក្នុងសំនុំរឿងបាននោះទេ។ ប៉ុន្តែប្រសិនបើជាគោលបំណងរបស់តុលាការ ឬរបស់​ចៅក្រម ឬតំណាងអយ្យការ មានគោលបំណងខុសពីតំបន់យ៉ាកជីន នោះវាជារឿងដាច់ដោយឡែក។ តែការដែល​តុលាការយកវីដេអូឃ្លីបពាក់ព័ន្ធ នឹងការស្រែករបស់លោក វន់ ពៅ នៅទីស្តីការហ្នឹង មិនអាចជាភស្តុតាង​ទៅសម្រេច​សេចក្តីបានទេ»។

លោកបន្ថែមថា លោកនឹងព្យាយាមតាំងសំណួរមួយចំនួន សួរទៅកាន់លោក វន់ ពៅ ដើម្បីដោះបន្ទុកគាត់។ លោក គីម សុជាតិ ពន្យល់យ៉ាងដូច្នេះថា៖ «សវនាការកន្លងមកហ្នឹង មានតែរូបថតពីរបីសន្លឹក ដែលអយ្យការបង្ហាញ វាអត់​មានអីទៀតទេ អញ្ចឹងយើងចង់បញ្ជាក់បន្ថែមលើរូបថតហ្នឹង។ ព្រោះអីរូបថតកាលពីព្រឹកម៉ិញនេះ វន់ ពៅ គាត់អត់​បាននិយាយចេញពីក្នុងចិត្ត អញ្ចឹងគាត់ស្នើសុំ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...