ស ខេង៖ បើ​ចរចា ត្រូវ​ផ្តើម​ពី​ចំណុច​«ឯកភាព»​គ្នា​ចុង​ក្រោយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្លែងឡើងថា បើ​គណបក្ស​សង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ផ្តើមចរចាជាមួយគ្នាឡើង វិញ គឺត្រូវចាប់ផ្តើមពីចំណុច​ដែលបាន​ព្រម​ព្រៀងគ្នា កាលពីពេលចរចាចុងក្រោយបំផុត។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា លោក ស ខេង បានថ្លែងឡើងថា បើ​គណបក្ស​សង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ផ្តើមចរចាជាមួយគ្នាឡើង វិញ គឺត្រូវចាប់ផ្តើមពីចំណុច​ដែលបាន​ព្រម​ព្រៀងគ្នា កាលពីពេលចរចាចុងក្រោយបំផុត។


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)

នយោបាយ - ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភា ថ្ងៃទី២១ ខែឧសភា លោកស ខេង មន្រ្តីជាន់ខ្ពស់របស់​គណបក្សប្រជាជនកម្ពុជា បានអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា មិនដែលបដិសេធការ​ចរចាជាមួយ​គណបក្ស​សង្រ្គោះជាតិនោះទេ ហើយក៏សង្ឃឹមថាគណបក្សសង្រ្គោះជាតិ គោរពកិច្ចព្រមព្រៀង ដែលបានឯកភាព ក្នុងពេលចរចាជាមួយគ្នា។

លោកស ខេង បញ្ជាក់ថា៖ «បើមានការបន្តចរចាគ្នា ជាមួយគណបក្សសង្គ្រោះជាតិនោះ គឺត្រូវតែបន្តនូវអ្វីដែល គណបក្សទាំងពីរបានឯកភាពជាមួយគ្នាកន្លងទៅ យកមកពិនិត្យពិភាក្សាជាមួយគ្នាបន្តទៀត។ ដូចជាការ​ព្រម​ព្រៀងជាមួយគ្នា នៅក្នុងជំនួបចរចា រវាងគណៈកម្មការចំរុះទាំងពីរគណបក្ស នៅព្រឹទ្ធសភា និងការព្រមព្រៀង​គ្នា​តាមទូស័ព្ទ រវាង លោក សម រង្ស៊ី ជាមួយ សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ។»

ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្នុងពេលចុងក្រោយ​នេះ​ បានឲ្យដឹងថា៖ «កិច្ចព្រមព្រៀងយោគយល់ នឹងសម្រេចនាពេលឆាប់ៗនេះ ដើម្បីបំបែកភាពជាប់គាំងនយោបាយ​នាពេលបច្ចុប្បន្ន។ គណៈប្រតិភូនៃគណបក្សសង្គ្រោះជាតិ នឹងទៅជាមួយគម្រោងព្រាង​លើគោលបំណង​សំខាន់ៗ​លំអិត ដែលភ្ជាប់ជាមួយការអនុវត្ត លើអ្វីដែលធ្លាប់បានព្រមព្រៀងគ្នា រួចមកហើយ រវាងគណបក្សទាំងពីរ។»

ការបង្ហាញពីចេតនាបន្តចរចា និងការបង្ហើបឲ្យដឹង ពីចំណុចស៊ីសង្វាក់គ្នាច្រើន រវាងគណបក្សសង្រ្គោះជាតិ និង​គណបក្សប្រជាជនកម្ពុជា ក្នុងពេលចុងក្រោយនេះ ត្រូវបានមជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា សន្និដ្ឋានថា គណបក្សទាំងពីរ ទំនងជាមានការឯកភាគ្នា ស្ទើរតែមួយរយភាគរយទៅហើយ តាមរយៈការចរចា​សម្ងាត់ ហើយអ្វីដែលបង្ហាញឲ្យឃើញនៅពេលនេះ វាគ្រាន់តែជាឆាកល្ខោន សម្រាប់មតិសាធារណៈប៉ុណ្ណោះ។

ហើយមជ្ឈដ្ឋានដដែល ក៏បានកត់សម្គាល់ឃើញដែរថា ល្បឿននៃការចរចាឡើងវិញ ក្រោយការបោះដៃឲ្យ​គ្នាទៅ​វិញទៅមក រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក៏ស្របពេលប្រទេសជប៉ុន​ដែលបាន​ជំរុញ​ឲ្យគណបក្សទាំងពីរ បន្តការចរចាគ្នាឡើងវិញនោះ កំពុងដុតដៃដុតជើង ជួយជ្រោមជ្រែងដល់ការកែទម្រង់ ការបោះ​ឆ្នោតនៅកម្ពុជា តាមរយៈការសហការជាមួយភាគីពាក់ព័ន្ធ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...