បទយកការណ៍៖ អាជ្ញាធរខ្លាំងខាងបង្ក្រាប តែគ្មាន«សមត្ថភាព»ដោះស្រាយ
ប្រជាពលរដ្ឋមកពីតំបន់បឹងកក់ អតីតអ្នកបឹងកក់ នឹងបុរីកីឡាប្រមាណជាងមួយរយនាក់ នៅតែបន្តរទាមទារឲ្យអាជ្ញាធរមូលដ្ឋាន ដូចជាសាលារាជធានីភ្នំពេញជាដើម ធ្វើការដោះស្រាយសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន ទៅតាមអ្វីដែលខ្លួនបានសន្យាជាមួយប្រជាពលរដ្ឋ កាលពីមុនបោះឆ្នោត។ តែជាលទ្ធផលដែលទទួលបាន ពីអាជ្ញាធរមកវិញ គឺការបង្ក្រាបសារជាថ្មីទៀត ទៅលើប្រជាពលរដ្ឋអ្នកតវ៉ា ដែលធ្វើឲ្យមានមនុស្សសន្លប់ និងរបួសជាច្រើននាក់។
ការបង្ក្រាបទៅលើក្រុមអ្នករងគ្រោះ នឹងបញ្ហាដីធ្លី និងលំនៅដ្ឋាន នៅថ្ងៃទី១៧ខែតុលាឆ្នាំ២៩១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ការជួបជុំគ្នា«ហែរ»ញ្ញតិ ពីតំបន់បុរីកីឡាឆ្ពោះទៅមុខសាលារាជធានីភ្នំពេញ របស់ប្រជាពលរដ្ឋបឹងកក់ អតីតអ្នកបឹងកក់ នឹងអ្នកបុរីកីឡា [...]