Posts tagged as "Sok Touch"

សម្ភាស សុខ ទូច ៖ សកម្មភាព អេឡិច ជា​រឿង​«នយោបាយ»

សម្ភាស សុខ ទូច ៖ សកម្មភាព អេឡិច ជា​រឿង​«នយោបាយ»

តាមទិដ្ឋភាពជាក់ស្តែង នៃការបណ្តេញលោក អេឡិច អនុប្រធានអង្គការមាតាធម្មជាតិ ចេញពីកម្ពុជា ត្រូវបានលោក សុខ ទូច អ្នកវិភាគ ឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោររម្យ.អាំងហ្វូ បានធ្វើការបែងចែកជាបីទិដ្ឋភាព។

- ទិដ្ឋភាពទីមួយចំបង គឺ ទិដ្ឋភាពខាងផ្លូវច្បាប់។ ក្នុងទិដ្ឋភាពនេះ លោកបានលើកឡើងថា លោក អេឡិចជាអ្នកខុស ទៅ​នឹងច្បាប់ប្រទេសមួយ ដែលលោកបានមកស្នាក់នៅ។ លោកបានធ្វើការពន្យល់ថា យ៉ាងណាក៏ដោយ ប្រទេសធំ ឬតូច ត្រូវ​មានអធិបតេយ្យរបស់ខ្លួន មានច្បាប់គ្រប់គ្រងប្រទេសរបស់គេ ជាពិសេស អាឡិច ត្រូវតេគោរពតាមច្បាប់​អន្តោ​ប្រវេសន៍។ លោក សុខ ទូច បានបញ្ជាក់ថា៖ «ជាទូទៅ អេឡិច អាចចេញទៅច្រកណា ក៏បានដែរ។ តែចេញហើយ អាច​ចូល​មកវិញ ដោយមានការចុះទិដ្ឋកាចេញ និងចូល។ ក្រោយ១៥ថ្ងៃ លោកអេឡិចក៏អាច ស្នើសុំរស់នៅក្នុងកម្ពុជា រយៈពេល​មួយឆ្នាំបានហើយ។»

លោកបន្តថា ក្នុងទិដ្ឋភាពច្បាប់នេះ លោក អេឡិច ត្រូវតែចេញ។ [...]

រវាង​«២​ភាគ​​៣» និង​«៥០​បូក​១» តើ​​មួយ​​ណា​ជា​ជម្រើស​ល្អ?

រវាង​«២​ភាគ​​៣» និង​«៥០​បូក​១» តើ​​មួយ​​ណា​ជា​ជម្រើស​ល្អ?

«ពីរភាគបី» ឬ «៥០បូក១» សុទ្ធតែជាគន្លឺះឆ្ពោះទៅរកភាពរំកិលចូលគ្នា នៃថ្នាក់ដឹកនាំកំពូល របស់គណបក្សទាំង​ពីរ។ លោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចនឹងសាងយន្តការនៃជំនួបជាថ្មី ដើម្បីដោះស្រាយ នឹងបញ្ចប់ភាព​ជាប់​​គាំងនយោបាយនៅកម្ពុជា ដោយយោងលើការសម្រេចទទួលយក«ពីរភាគបី» ឬ«៥០បូក១»ប៉ុណ្ណោះ។ សូម​តាម​ដានគោលជំហរនៃគណបក្សទាំងពីរ និងអ្នកតាមដានស្ថានការនយោបាយនៅកម្ពុជា ដូចខាងក្រោម។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

«ពីរភាគបី» - ផ្ទុយនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលើកឡើងថា «ពីរភាគបី» សម្រាប់ គ.ជ.ប ជាការ«សម្លាប់»ប្រជាធិបតេយ្យនៅកម្ពុជា សម្រាប់គណបក្សប្រឆាំង និងអ្នកតាមដានស្ថានការ​នយោបាយ និងសង្គមកម្ពុជាបានលើកឡើងថា «ពីរភាគបី»ក្នុង [...]

សុខ ទូច៖ រាស្រ្ត​ត្រូវ​ចេះ​ធ្វើ​ជា​ម្ចាស់​ប្រទេស កុំ​ធ្វើ​ជា​«ខ្ញុំ»​អ្នក​នយោបាយ

សុខ ទូច៖ រាស្រ្ត​ត្រូវ​ចេះ​ធ្វើ​ជា​ម្ចាស់​ប្រទេស កុំ​ធ្វើ​ជា​«ខ្ញុំ»​អ្នក​នយោបាយ

«ដើម្បីឱ្យអ្នកនយោបាយនៅក្រោមគំនាបប្រជាជនវិញ សូមឱ្យប្រជាពលរដ្ឋឈរនៅកណ្តាល កុំឈរនៅបក្ស​ណា​មួយ» នេះជាការលើឡើងរបស់លោកបណ្ឌិត សុខ ទូច ដែលវាចំណុចគន្លឹះ ដើម្បីឱ្យអ្នកនយោបាយរួមគ្នា​ដោះ​ស្រាយ​បញ្ហា។


លោកបណ្ឌិត សុខ ទូច។ (រូបថត ហ្វេសប៊ុក)

អំណាចពលរដ្ឋ - សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាខេមរៈ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិតសុខ ទូចបានលើកឡើង ស្របពេលដែលគណបក្សជាប់ឆ្នោតទាំងពីរ មិនទាន់ព្រមព្រៀងគ្នានៅឡើយ លោកបានផ្តល់​អនុសាសន៍ថា ប្រជាជនគួរតែតាំងនៅជំហរកណ្តាល មិនចំណុះក្រោមបក្សនយោបាយណាមួយ ដើម្បីដាក់គំនាប​ដល់អ្នកនយោបាយ។

ការលើកឡើង របស់សាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈរូបនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា [...]

មន្ត្រី​បក្ស​ប្រជាជន​លើក​ឡើង​«ផ្ទុយគ្នា» ពី​ការ​ជាប់​គាំង​ផ្នែកនយោបាយ

មន្ត្រី​បក្ស​ប្រជាជន​លើក​ឡើង​«ផ្ទុយគ្នា» ពី​ការ​ជាប់​គាំង​ផ្នែកនយោបាយ

មន្ត្រីជាន់ខ្ពស់ពីរូប មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងផ្ទុយគ្នា ពី«បញ្ហា»នយោបាយនៅកម្ពុជា ក្រោយ​ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។ មន្រ្តីជាន់ខ្ពស់ម្នាក់ លើកឡើងថា មិនមានភាព​ជាប់គាំងខាង​នយោបាយឡើយ ចាប់តាំងពីក្រោយការបោះឆ្នោត រហូតមកទល់នឹងពេលនេះ។ ឯមន្រ្តីជាន់ខ្ពស់ម្នាក់ទៀត បាន​ថ្លែង​ផ្ទុយគ្នាទៅវិញ ដោយចាត់ទុកថា ការមិនចូលរដ្ឋសភាជាតិរបស់គណបក្សប្រឆាំង មិនអាចធ្វើការដោះស្រាយ​បញ្ហា​បានទេ។ បើអញ្ចឹង អ្វីទៅជាចម្លើយពិត? ជាប់គាំង ឬមិនជាប់?


លោក ជាម យៀប (ខាងឆ្វេង) និងលោក ឈាង វុន មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត សហការី)

វិបត្តិនយោបាយ - ក្នុងកិច្ចប្រជុំរដ្ឋសភាលើកទីពីរ នីតិកាលទីប្រាំ លោក [...]

ជាម យៀប៖ កម្ពុជា​ជំពាក់​គុណ​វៀតណាម តែ​មិន​ឲ្យ​បាត់​ដី​ទៅ​វៀតណាម

ជាម យៀប៖ កម្ពុជា​ជំពាក់​គុណ​វៀតណាម តែ​មិន​ឲ្យ​បាត់​ដី​ទៅ​វៀតណាម

អធិបតេយ្យជាតិ - «វៀតណាមជួយយើងពិត យើងដឹងគុណ ទូលលើក្បាល។ ប៉ុន្តែមិនអាចដឹងគុណ​ឲ្យដីទៅគេប៉ិន​គ្រាប់ខ្សាច់ ឬមួយមីលីម៉ែតបានទេ អាហ្នឹងខ្ញុំសូមជម្រាប។ អាហ្នឹង ខ្ញុំសូមជម្រាបថាលោក សម រង្ស៊ី កុហកទាំង​ស្រុង»។ នេះជាការបញ្ជាក់របស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤។

នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤ ជាថ្ងៃដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងនៅចំពោះ​មុខអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ នៅខេត្តក្រចេះ ថា៖ «បើឲ្យមេដឹកនាំបច្ចុប្បន្នធ្វើដូចសព្វថ្ងៃ បួនដប់ឆ្នាំទៀត​ប្រទេសនឹងរលាយ។ ព្រំដែនកម្ពុជា នៅស្រុកស្នួល យួនចូលដប់គីឡូ បងប្អូន គេមកបោះបង្គោលព្រំដែនលើដីខ្មែរ យក​ដែនសមុទ្រ និងកោះខ្មែរ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...