អាសិណល ឈ្នះឥណ្ឌូនេស៊ីចាស់ដៃ ខណៈម៉ែនស៊ីធី ចាញ់នៅអាហ្រ្វិកខាងត្បូង
កាំភ្លើងធំអាសិណល (Arsenal) ចាប់ផ្តើមប្រកួតមិត្តភាពកំដៅសាច់ដុំត្រៀមបើករដូវកាលថ្មី ជាមួយនឹងជោគជ័យយ៉ាងធំធេង បន្ទាប់ពីបំបាក់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ៧-០ ខណៈដែលក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បើកឆាកការប្រកួតដំបូងជាមួយគ្រូបង្វឹកថ្មី ចាញ់ក្រុមស៊ុបព័រស្ពត យូណៃធីត (SuperSport United) របស់អាហ្វ្រិកខាងត្បូងដោយលទ្ធផល ២-០។
.
ការប្រកួតរវាងក្រុមអាសិណល (អាវលឿង) ជាមួយនឹងក្រុមម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី។ (រូបថត mirror.co.uk)
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស ថេអូ វ៉ាលខត (Theo Walcott) បានរកគ្រាប់បាល់នាំមុខម្ចាស់ផ្ទះមុន នៅនាទីទី១៩។ កីឡាករយុវជន ជុបបា អ័កផុម (Chuba Akpom) រកគ្រាប់បាល់ទី២ នៅ៩នាទី ចាប់ផ្តើមវគ្គទី២ ខណៈដែលខ្សែប្រយុទ្ធអូលីវីយើ ជីរ៉ូដ [...]