គណបក្សសង្រ្គោះជាតិ តម្លើងសម្លេងឲ្យបង្កើតគណៈកម្មការចម្រុះ (VDO)
បន្ទាប់ពីការរកឃើញភាពមិនប្រក្រតី យ៉ាងពិតប្រាកដ នៅក្រោយការបើកកញ្ចាប់សុវត្ថិភាព «ក» ក្នុងចំនួនតិចមួយ ក្នុងចំណោមកញ្ចប់សុវត្ថិភាព «ក»ជាច្រើនទៀត ដែលមិនទាន់បានបើកនោះ គណបក្សសង្រ្គោះជាតិ បានបន្តដាក់សម្ភាធកាន់តែខ្លាំងថែមទៀត លើគណបក្សប្រជាជនកម្ពុជា ឲ្យមានការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងកម្មវិធីសន្និសិទសារព័ត៌មាន ស្ថិតនៅទីស្នាក់ការកណ្តាល របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះថា៖ [...]