បោះឆ្នោតសកល២០១៣៖ សង្គ្រាមតួលេខឈ្នះកៅអី នៅតែបន្ត
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានក្នុងថ្ងៃទី១ ខែសីហា នេះដោយអះអាងថាទទួលបានកៅអីយ៉ាងតិច៦៣។ ការអះអាងនោះ ដោយយោងតាមការបូកសរុបលទ្ធផល នៃការបោះឆ្នោតពីគ្រប់ឃុំសង្កាត់ទូទាំងប្រទេស ហើយមិនគិតពីភាពមិនប្រក្រតីកើតមានមុន និងអំឡុងថ្ងៃបោះឆ្នោតនោះទេ។
នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)
តាមតួលេខដែលបានផ្សាយចេញ ដោយគណបក្សសង្គ្រោះជាតិ មានចំនួន៦៣អាសនៈនេះ បញ្ច្រាសគ្នានឹងតួលេខដែលលោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរក្នុងទំព័រហ្វេសប៊ូក របស់លោកកាលពីយប់ថ្ងៃទី២៨ ខែកក្កដាថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ [...]