កម្ពុជា៖ ភាព​វិជ្ជមាន​បួន​ចំនុច នៅ​ពេល​ដែល​គណបក្ស​ធំ​ពីរ​ហុច​ដៃ​ដាក់​គ្នា

បន្ទាប់ពីមានភាពតានតឹង ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន នៅពេលនេះគេសង្កេតឃើញថា គណបក្សនយោបាយធំទាំងពីរហាក់បានបន្ទន់ឥរិយាបថដាក់គ្នា ដោយបើកផ្លូវចរចារដើម្បីសម្របសម្រួល ភាពទាល់ច្រកផ្នែកនយោបាយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: August 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានភាពតានតឹង ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន នៅពេលនេះគេសង្កេតឃើញថា គណបក្ស​នយោបាយធំទាំងពីរហាក់បានបន្ទន់ឥរិយាបថដាក់គ្នា ដោយបើកផ្លូវចរចារដើម្បីសម្របសម្រួល ភាពទាល់ច្រកផ្នែក​នយោបាយ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច​បានបង្ហាញគោលចំហរ​សម្រប​សម្រួលជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង។

ក្នុងដំណើរត្រួតពិនិត្យការដ្ឋានស្ពានអាកាសស្ទឹងមានជ័យ កាលពីម្សិលមិញលោក ហ៊ុន សែន បានថ្លែងទៅកាន់​អ្នក​សារព័ត៌មានថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងព្រះសង្ឃបន្តរក្សាភាពស្ងៀមស្ងាត់ រង់ចាំយន្តការ​នៃការបោះឆ្នោត និងការសម្របសម្រួលផ្នែកនយោបាយ ដើម្បីឲ្យប្រទេសរបស់យើងឈានទៅមុខ កុំឲ្យការបោះឆ្នោត​ក្លាយទៅជាការបែកបាក់ជាតិ»។

លោក ហ៊ុន សែន បានបញ្ជាក់ថាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនបីរូបរួមមាន លោក ស ខេង លោក សុខ អាន និង​លោក សាយ ឈុំ នឹងត្រូវទទួលភារកិច្ចចរចារជាមួយគណបក្សប្រឆាំងដើម្បីស្វែងរកដំណោះស្រាយ ខណៈដែលលោក​ក៏បានស្វាគមន៍ការចូលរួមពីភាគីអង្គការសង្គមស៊ីវិលផងដែរ។

ទន្ទឹមនឹងនេះលោក ហ៊ុន សែន សង្កត់ធ្ងន់ថាលោកអាចនឹងជួបចរចារផ្ទាល់ជាមួយលោក សម រង្ស៊ី ក្នុងករណីចាំបាច់។

ការបង្ហាញគោលជំហ៊ររបស់គណបក្សប្រជាជនកម្ពុជា តាមរយៈលោក ហ៊ុន សែននេះ បានធ្វើឡើង​ក្រោយពេល​គណបក្ស​សង្រ្គោះជាតិ បានច្រានចោលលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត និងស្មើឲ្យបង្កើតគណកម្មការចម្រុះមួយ ដែល​មានភាពឯករាជ្យដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រដីនៃការបោះឆ្នោត។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានថ្លែងប្រាប់​គេហទំព័រ ស៊ីអ៊ីអិន (CEN) តាមទូរស័ព្ទ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៣ថា៖ «នេះជាការឆ្លើយតបតាមសំណើរ​បស់​គណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិ បានស្នើឲ្យបង្កើតគណកម្មការជំនាញចម្រុះមួយ ដើម្បីស្វែងរក​ការពិត ដើម្បីដោះស្រយភាពមិនប្រក្រតីទាំងប៉ុន្មាន ពាក់ព័ន្ធនឹងការបោះឆ្នោតកន្លងមក»។

លោក សមរង្ស៊ី បានបញ្ជាក់ថា៖ «ដូច្នេះអ្វីដែលគេឆ្លើយតបមកយើងជាវិជ្ជមាន យើងត្រូវតែសប្បាយចិត្ត ហើយខ្ញុំ​សប្បាយ​ចិត្តមែន។ ខ្ញុំសង្ឃឹមថា គណៈកម្មការនេះ នឹងចេញជារូបរាង និងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័ស ក្នុងពេលប៉ុន្មានថ្ងៃ​ខាងមុខនេះ»។

ចំពោះការបន្ទន់ឥរិយាបថដាក់គ្នានេះ លោក សុខ ទូច អ្នកវិភាពឯករាជ្យអំពីស្ថានការណ៍នយោបាយនៅកម្ពុជា បាន​ពន្យល់ថា៖ «វាជាសញ្ញាវិជ្ជមាន ចំពោះស្ថានភាពនយោបាយនៅកម្ពុជា»។

សញ្ញាវិជ្ជមានទាំងនោះ រួមមាន៖

១.ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។
២.វាជាការបើកច្រកនយោបាយនាំទៅដល់ការចរចារ។
៣.ការជាប់គាំងបញ្ហានយោបាយហាក់ដូចជាបន្ទូរបន្ថយ។
៤.ផ្តល់តុល្យភាពនៅក្នុងផ្លូវច្បាប់ក្នុងការបង្កើតគណកម្មការឯករាជ្យ។

អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានថ្លែងប្រាប់ការសែតភ្នំពេញប៉ុស្តិ៍ថា គណបក្សលោកនៅតែប្រកាន់​ជំហ៊ដដែល គឺមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ហើយនៅតែទាមទារឲ្យមានការបង្កើតគណកម្មកាចម្រុះ ដើម្បីស៊ើប​អង្កេតភាពមិនប្រក្រដីដែលបានកើតឡើង ក្នុងការបោះឆ្នោតដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោកសង្កត់ធ្ងន់ថា៖ «យើងនឹងមិនចរចារជាមួយគណបក្សប្រជាជនទេ ប្រសិនបើមិនបានបង្កើតគណកម្មការចម្រុះ ដែលមានការចូលរួមពី​គណបក្សនយោបាយ អង្គការជាតិនិងអន្តរជាតិទេនោះ»។

លោក យឹម សុវណ្ណ ជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបដិសេធមិនអត្ថាធិប្បាយអំពីបញ្ហានេះ ដោយលើកហេតុ​ផល​ថាកំពុងជាប់រវល់។

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...