បារាំងប្រាប់កម្ពុជា ឲ្យត្រឡប់​មក​រក​​មាគ៌ា​ប្រជាធិបតេយ្យ​វិញ

បារាំង ប្រទេសមហាអំណាចមួយទៀត បានបញ្ចេញប្រតិកម្មរបស់ខ្លួន នៅចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ ក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង បានអំពាវនាវ ឲ្យកម្ពុជាវិលត្រឡប់ មករក «មាគ៌ាប្រជាធិតេយ្យ» ដ៏គួរឲ្យទុកចិត្តឡើងវិញ។
បារាំងប្រាប់កម្ពុជា ឲ្យត្រឡប់​មក​រក​​មាគ៌ា​ប្រជាធិបតេយ្យ​វិញ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ខាងស្ដាំ) ត្រូវបានលោក ហ្វ្រង់ស៊័រ ហូឡង់ អតីតប្រធានាធិបតីបារាំង ដឹកដៃចូលវិមានប្រធានាធិបតីបារាំង នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ កាលពីអំឡុងខែតុលា ឆ្នាំ២០១៥។ (រូបថតវិមាន Elysee)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងទិដ្ឋភាព នៃដំណើរឆ្ពោះទៅរកការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ សាធារណរដ្ឋបារាំង សូមអំពាវនាវទៅអាជ្ញាធររដ្ឋាភិបាលកម្ពុជា ឲ្យដើរតាមគន្លងប្រជាធិបតេយ្យ ដែលអាចទទួលយកបានវិញ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង ប្រតិកម្មទៅនឹងព្រឹត្តិការណ៍ចាប់ចង មេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន។

ប្រទេសបារាំង តាមរយៈសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង ដែលបានមកដល់ ដៃអ្នកសារព័ត៌មាន នៅថ្ងៃម្សិលម៉ិញ បានសំដែងការព្រួយបារម្ភ «ចំពោះការចាប់ខ្លួន លោក កឹម សុខា  ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា កាលពីពេលថ្មីៗនេះ»។

សេចក្ដីថ្លែងការណ៍ បានបន្តថា៖ «ការចាប់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីមានវិធានការរឹតបន្តឹង សេរីភាពបញ្ចេញមតិ និងសេរីភាពសមាគម នៅក្នុងប្រទេស  ដែលនាំឱ្យ មានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន»។

ប្រទេសបារាំង ជាប្រទេសមហាអំណាចមួយទៀត រួមជាមួយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី ព្រមទាំងអង្គការសហប្រជាជាតិ និងសហភាពអ៊ឺរ៉ុបផង ដែលបានបញ្ចេញប្រតិកម្មរបស់ផងខ្លួន នៅចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមបទចោទមួយ ដែលក្រុមប្រទេស និងស្ថាប័នអន្តរជាតិទាំងនេះ បានបរិហារថា ទំនងជាធ្វើឡើង ដោយហេតុផលនយោបាយ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង បានសង្កត់ធ្ងន់ថា៖ «ប្រទេសបារំាងអំពាវនាវ ឱ្យអាជ្ញាធរកម្ពុជាប្រកាន់ យកមាគ៌ាប្រជាធិបតេយ្យ ដ៏គួរឱ្យទុកចិត្តឡើងវិញ ក្នុងដំណើរឆ្ពោះ ទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០១៨។ ជាមួយដៃគូអឺរ៉ុបនានា ប្រទេសបារាំងស្ថិតនៅក្បែរអាជ្ញាធរកម្ពុជា ដើម្បីគាំទ្រការប្រឹងប្រែងរបស់ពួកគេ នៅក្នុងទិសដៅនេះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...