កម្ពុជា៖ ភាពទាល់ច្រកនយោបាយអាច«មានបន្ត» ទោះព្រះមហាក្សត្រអន្តរាគមន៍
ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា អាចនឹងនៅតែបន្ត ស្របពេលដែលស្ថានភាពនយោបាយ កំពុងឡើងកំដៅខ្លាំង ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនៅតែបង្ហាញគោលជំហរ ផ្ទុយគ្នាចំពោះដំណោះស្រាយនយោបាយ បើទោះជាព្រះមហាក្សត្រចេញព្រះភ័ក្រអន្តរាគមន៍ក៏ដោយ។
ទិដ្ឋិភាពទូទៅ នៃដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៣ នាព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)
លោកសម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នេះក្នុងទីរួមខេត្តបាត់ដំបងថា លោកនឹងដឹកនាំថ្នាក់ដឹកនាំកំពូល របស់គណបក្សសង្រ្គោះជាតិពីររូបរួមមាន លោក កឹម សុខា និងលោកស្រី ជូ ឡុងសូមួរ៉ា ចូលរួមប្រជុំតបតាមការស្មើររបស់ព្រះមហាក្ស។ ការប្រកាសរបស់លោក [...]