Posts tagged as "World Cup"

អង់គ្លេស លត់​ម៉ុលដូវ៉ា ៤-០ ឡើងឈរលេខ១ ក្នុងពូល «អេច»

អង់គ្លេស លត់​ម៉ុលដូវ៉ា ៤-០ ឡើងឈរលេខ១ ក្នុងពូល «អេច»

ក្រុមបាល់ទាត់តោកំណាច អង់គ្លេស ធ្វើបានយ៉ាងល្អនៅក្នុងយុទ្ធនាការណ៏ជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ តាមពូល បន្ទាប់ពីពួកគេបានយកឈ្នះក្រុម ម៉ុលដូវ៉ា ៤-០ កាលពីយប់ថ្ងៃសុក្រ នាកីឡាដ្ឋាន វ៊ែបប្លី (Wembley) ហើយលទ្ធផលនេះ ក៏បានជួយឲ្យពួកគេឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល «អេច» (Group H)។


ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ អង់គ្លេស នៅពេលបានទទួលជ័យជំនះលើក្រុម ម៉ុលដូរ៉ា។ (រូបថត Getty)

ក្រុមរបស់លោក រ៉យ ហតសិន (Roy Hodgson) បានឡើងទៅឈរលើកំពូលតារាងក្នុងពូល បន្ទាប់ពីក្រុម ម៉ុងតេណេក្រូ ធ្វើបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមប៉ូឡូញ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងពូលនេះនៅមានពិន្ទុប្រដេញគ្នានៅឡើយទេ ដោយអង់គ្លេសមាន ១៥ពិន្ទុ, ម៉ុងតេណេក្រូ ក៏មាន១៥ពិន្ទុដូចគ្នា (លេខ២), [...]

បាល់ទាត់​ពិភពលោក​២០១៤ នៅ​ប្រេស៊ីល៖ សំបុត្រ​ចាប់​ផ្តើម​ដាក់​លក់​ហើយ

បាល់ទាត់​ពិភពលោក​២០១៤ នៅ​ប្រេស៊ីល៖ សំបុត្រ​ចាប់​ផ្តើម​ដាក់​លក់​ហើយ

សំបុត្រសម្រាប់ចូលទស្សនា កំពូលព្រឹត្តិការណ៏ដ៏ធំ បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានចេញលក់​ហើយ ដែលអ្នកគាំទ្រក្រុមបាល់ទាត់ទាំងអស់ អាចចូលទៅបំពេញបែបបទសុំទិញបាន នៅលើគេហរទំព័ររបស់​សហព័ន្ធ​បាល់ទាត់ពិភពលោក ហៅកាត់ថា «ហ្វីហ្វា» (Fifa)។


បុរសម្នាក់ កំពុងពិគ្រោះគេហទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក។ (រូបថត MONOROOM.info)

ហ្វីហ្វា បានរំពឹងទុកថា នឹងមានចំនួនអ្នកចូលទស្សនា ប្រហាក់ប្រហែលទៅនឹងព្រឹត្តិការណ៏ឆ្នាំ២០០៦ នៅប្រទេស​អាឡឺម៉ង់​ដែរ ហើយសំបុត្រមាន៧ប្រភេទ ក្នុងចំណោមការប្រកួតសរុមមាន ៦៤ប្រកួត។

សំបុត្រប្រមាណ ៣.៣លានសំបុត្រ នឹងត្រៀមលក់សម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ ហើយវានឹងមានតម្លៃពី ៥៨លាន​ផោន (៩០ដុល្លា) សម្រាប់ការប្រកួតជុំដំបូង រហូតដល់តម្លៃ ៦៣២ផោន [...]

គ្រូបង្វឹក​កូរ៉េខាងត្បូង​លា​លែង​ពី​ដំណែង បន្ទាប់​ពី​ជួយ​ក្រុម​ឲ្យ​ជាប់​ទៅ​ប្រេស៊ីល

គ្រូបង្វឹក​កូរ៉េខាងត្បូង​លា​លែង​ពី​ដំណែង បន្ទាប់​ពី​ជួយ​ក្រុម​ឲ្យ​ជាប់​ទៅ​ប្រេស៊ីល

សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង បានយល់ព្រមឲ្យលោកឆយ កាំងហ៊ី (Choi Kang-hee) ចាកចេញពីដំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិហើយ ហើយក៏កំពុងតែស្វែងរកបេក្ខភាពរូបណាមួយ ដើម្បីមកដឹកនាំក្រុមជំនួសឆ្ពោះទៅប្រកួត បាល់ទាត់​ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីលនាឆ្នាំក្រោយដែរ។


លោកឆយ កាំងហ៊ី ធ្វើសន្និសិតកាសែត ប្រកាសចាកចេញពីក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានឡើងទៅលេងបាល់ទាត់ពិភពលោកវគ្គ៣២ក្រុមផ្តាច់ព្រ័ត្រ ជាលើកទី៨ហើយ បន្ទាប់ពី​ទទួលបានចំណាត់លេខ២ ក្នុងពូលអេ (A) ក្នុងការប្រកួតជម្រុះបាល់ទាត់តំបន់អាស៊ី។ ប៉ុន្តែបានត្រឹមតែឈ្នះគ្រាប់​ទាត់​បញ្ចូលទីចំនួន១គ្រាប់តែប៉ុណ្ណោះ បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ៏។

លោកកាំងហ៊ី [...]

បាល់ទាត់​ពិភពលោក​២០១៤៖ អូស្ត្រាលី អ៊ីរ៉ង់ និង​​កូរ៉េខាងត្បូង បាន​​កៅអី​​ទៅ​​ប្រេស៊ីល

បាល់ទាត់​ពិភពលោក​២០១៤៖ អូស្ត្រាលី អ៊ីរ៉ង់ និង​​កូរ៉េខាងត្បូង បាន​​កៅអី​​ទៅ​​ប្រេស៊ីល

កៅអីរបស់ក្រុមបាល់ទាត់អាស៊ីទាំង៣ និងអូសេអានី មួយ ដែលត្រូវធ្វើដំណើរទៅប្រកួត បាល់ទាត់ពិភពលោកឆ្នាំ២០១៤ (2014 World Cup) នៅក្នុងប្រទេសប្រេស៊ីលនោះ បានរកឃើញម្ចាស់ជាផ្លូវការហើយ ពោលគឺមានក្រុមស៊ាំរៃខៀវជប៉ុន, អូស្ត្រាលី, អ៊ីរ៉ង់ និង​ក្រុមជម្រើសជាតិកូរ៉េខាងត្បូង។


ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអៀរ៉ង់ សប្បាយរីករាយ នៅពេលដឹងថាខ្លួនមានកៅអីឡើងទៅប្រេស៊ីល។

ក្រុមជម្រើសជាតិអូស្ត្រាលី បានទទួលកៅអីទៅលេងបាល់ទាត់ពិភពលោករបស់ខ្លួនជាលើកទី៣ បន្ទាប់យកឈ្នះ ១-០ លើ​ក្រុមអ៊ីរ៉ាក់ ក្នុងទីក្រុងស៊ីដនី (Sydney) កាលពីយប់មិញ ហើយបានបញ្ចប់ដោយឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល​បន្ទាប់​ពីជប៉ុន។

រីឯក្រុមអ៊ៀរ៉ង់ បានយកឈ្នះក្រុមកូរ៉េខាងត្បូង ១-០ ហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពូល។ [...]

បាល់ទាត់ពិភពលោក២០១៤៖ សល់​«តែ​១​ឆ្នាំ»​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ប្រកួត

បាល់ទាត់ពិភពលោក២០១៤៖ សល់​«តែ​១​ឆ្នាំ»​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ប្រកួត

ការរាប់ថយក្រោយសល់ រយះពេលត្រឹមតែ១ឆ្នាំទៀត នឹងឈានដល់ព្រឹត្តិការណ៏ដ៏ធំបំផុត នៃបាល់ទាត់ពិភពលោកឆ្នាំ​២០១៤ (2014 World Cup) នៅប្រទេសប្រេស៊ីល ដែលអ្នករៀបចំ ហើយប្រទេសនេះបានដាក់តាំងបង្ហាញ​នូវនាឡិកាធំ​មួយ ដើម្បីកំណត់ពេលរហូតដល់ថ្ងៃចាប់ផ្តើមទាត់។


ការសម្ភោធដាក់ឲ្យប្រើប្រាស់នាឡិការនេះ ដើម្បីរាប់ថ្ងៃពីនេះទៅដល់ពេលបើកការប្រកួត។ (រូបថត Reuters)

នាឡិកាយក្សនោះ ត្រូវបានដាក់តាំងនៅលើឆ្នេរខ្សាច់ កូផាកាបាណា (Copacabana) នៅក្នុងទីក្រុង រីយ៉ូ ដេជេណឺរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ ខែមិថុនានេះ។

វាក៏មានគោលដៅមួយ ដើម្បីជួយរំឮក ដល់អ្នករៀបចំ ឬប្រជាពលរដ្ឋប្រេស៊ីលទាំងអស់ ឲ្យមានការត្រៀមខ្លួនឲ្យបាន​រួច​រាល់ទាន់ពេលវេលា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...