អង់គ្លេស លត់​ម៉ុលដូវ៉ា ៤-០ ឡើងឈរលេខ១ ក្នុងពូល «អេច»

ក្រុមបាល់ទាត់តោកំណាច អង់គ្លេស ធ្វើបានយ៉ាងល្អនៅក្នុងយុទ្ធនាការណ៏ជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ តាមពូល បន្ទាប់ពីពួកគេបានយកឈ្នះក្រុម ម៉ុលដូវ៉ា ៤-០ កាលពីយប់ថ្ងៃសុក្រ នាកីឡាដ្ឋាន វ៊ែបប្លី (Wembley) ហើយលទ្ធផលនេះ ក៏បានជួយឲ្យពួកគេឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល «អេច» (Group H)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់តោកំណាច អង់គ្លេស ធ្វើបានយ៉ាងល្អនៅក្នុងយុទ្ធនាការណ៏ជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ តាមពូល បន្ទាប់ពីពួកគេបានយកឈ្នះក្រុម ម៉ុលដូវ៉ា ៤-០ កាលពីយប់ថ្ងៃសុក្រ នាកីឡាដ្ឋាន វ៊ែបប្លី (Wembley) ហើយលទ្ធផលនេះ ក៏បានជួយឲ្យពួកគេឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល «អេច» (Group H)។


ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ អង់គ្លេស នៅពេលបានទទួលជ័យជំនះលើក្រុម ម៉ុលដូរ៉ា។ (រូបថត Getty)

ក្រុមរបស់លោក រ៉យ ហតសិន (Roy Hodgson) បានឡើងទៅឈរលើកំពូលតារាងក្នុងពូល បន្ទាប់ពីក្រុម ម៉ុងតេណេក្រូ ធ្វើបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមប៉ូឡូញ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងពូលនេះនៅមានពិន្ទុប្រដេញគ្នានៅឡើយទេ ដោយអង់គ្លេសមាន ១៥ពិន្ទុ, ម៉ុងតេណេក្រូ ក៏មាន១៥ពិន្ទុដូចគ្នា (លេខ២), អ៊ុយក្រែន ១៤ពិន្ទុ (លេខ៣), ប៉ូឡូញ ១០ពិន្ទុ (លេខ៤), ម៉ុលដូវ៉ា ៥ពិន្ទុ (លេខ៥) និងសាន់ម៉ារីណូ ០ពិន្ទុ (លេខ៦៖ បាតតារាង)។

ប្រធានក្រុមលីវើភូល (Liverpool) និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ស្តេវិន ជឺរ៉ាដ (Steven Gerrard) បានជួយឲ្យ​ម្ចាស់ផ្ទះ ធ្វើការនាំមុខ នឹងបន្លឺសំលេងយ៉ាងខ្លាំងនៅនាទីទី១២ ដោយការទាត់បាល់រ៉ាពីចំងាយយ៉ាងល្អ។

ខ្សែប្រយុទ្ធ រ៉ិកគី ឡាំបឺត (Rickie Lambert) របស់ក្រុមសៅហាំតុន (Southampton) បានរកបានគ្រាប់ទី២របស់គាត់ នៅក្នុង​ក្រុមជម្រើសជាតិ ដោយការប្រើក្បាលតែតបញ្ចូលទី នៅនាទីទី២៧ បន្ទាប់ពី អ្នកចាំទីក្រុមម៉ុលដូវ៉ា ចាប់បាល់មិនបានល្អ។

ខ្សែប្រយុទ្ធវ័យក្មេងរបស់ម៉ែនញូ (Manchester United) ដានី វ៊ែលប៊ែក (Danny Welbeck) បានថែម១គ្រាប់ទៀត នៅចុង​ម៉ោងវគ្គទី១ ពោលគឺនៅនាទីទី៤៥ ដោយទទួលបានបាល់ប្លោងពីចំងាយ ហើយញ៉ាក់ដាច់ខ្សែការពារ និងអ្នកចាំទី។

នៅវគ្គទី២ នាទីទី៥១ ខ្សែប្រយុទ្ធវ៊ែលប៊ែក ដដែលបានបង្ហើយគ្រាប់ទី៤ចុងក្រោយ ដោយការទាត់ជើងឆ្វេង។

• ចំពោះលទ្ធផលក្នុងពូល «អេច» កាលពីយប់ថ្ងៃសុក្រទាំងអស់មានដូចជា៖
អ៊ុយក្រែន ៩-០ សាន់ម៉ារីណូ
ប៉ូឡូញ ១-១ ម៉ុងតេណេក្រូ
អង់គ្លេស ៤-០ ម៉ុលដូវ៉ា

• ចំពោះលទ្ធផលក្រុមខ្លាំងៗ នៅក្នុងពូលដទៃៗទៀតមានដូចជា៖
ស្កុតឡែន ០-២ ប៊ែលស្ស៊ិក
អ៊ីតាលី ១-០ ប៊ុលហ្គារី
អាឡឺម៉ង់ ៣-០ អូទ្រីស
អេស្តូនៀ ២-២ ហូឡង់
អ៊ែកឡង់ ២-៤ ព័រទុយហ្គាល
កូឡុំប៊ី ១-០ អេក្វាឌ័រ

ប្រកួតបន្ទាប់របស់អង់គ្លេស នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងគៀវ (Kiev) ដើម្បីប៉ះជាមួយក្រុមខ្លាំង អ៊ុយក្រែន នៅថ្ងៃអង្គារ៏ ទី១០ ខែកញ្ញា ឆ្នាំ២០១៣៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...