បាល់ទាត់​ពិភពលោក៖ ប៉េរូ រក​គ្រាប់​បាល់​មិន​បានសោះ... ផ្ទុយ​ពី​ដាណឺម៉ាក

ក្រុមជម្រើសជាតិ​ប៉េរូ បានព្យាយាមគ្រប់វិធី... ហើយថែមទាំងបានទាត់បាល់ពិន័យ ១១ម៉ែត្រ នោះផង តែរកគ្រាប់បាល់មិនបាន! កង្វះប្រសិទ្ធិភាព របស់ក្រុមប៉េរូ បានផ្ដល់ភាពទុកចិត្ត ឲ្យក្រុមដាណឺម៉ាក ដើម្បីវាយលុករកគ្រាប់បាល់វិញ បានមួយគ្រាប់ ដែលនាំឲ្យក្រុមនេះ ទទួលបាន៣ពិន្ទុ ស្មើជាមួយក្រុមបារាំង ក្នុងពូល D។
បាល់ទាត់​ពិភពលោក៖ ប៉េរូ រក​គ្រាប់​បាល់​មិន​បានសោះ... ផ្ទុយ​ពី​ដាណឺម៉ាក
កីឡាករ «POULSEN» (រូបលើកដុំដៃ) ដែលរកគ្រាប់បាល់នាំជ័យជំនះដ៏ស្ដួចស្ដើង ឲ្យក្រុម ដាណឺម៉ាក ឈ្នះក្រុម ប៉េរូ។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 17, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតបានចាប់ផ្ដើម ជាមួយនឹងវាយសន្ធាប់ដ៏ខ្លាំងក្លា និងប្រកបដោយគ្រោះថ្នាក់ ពីសំណាក់ក្រុមបាល់ទាត់ មកពីប្រទេសប៉េរូ គ្របដណ្ដប់ និងបង្កើតឱកាសរកគ្រាប់បាល់ បានច្រើន ទៅលើក្រុមជម្រើសជាតិដាណឺម៉ាក។ តែខ្សែប្រយុទ្ធប៉េរូ រកច្រកទាត់បញ្ចូលទី មិនបាន ជាពិសេសនៅចំពោះកីឡាករចាំទី របស់ក្រុមដាណឺម៉ាក ដ៏រឹងមាំ គឺកីឡាករ «Kasper Schmeichel»។

នៅនាទីទី ៤៤ ក្រុមប៉េរូ ទទួលបានការទាត់បាល់ពិន័យមួយគ្រាប់ បណ្ដាលមកពីការប្រព្រឹត្តិកំហុស របស់ក្រុមដាណឺម៉ា ទៅលើខ្សែបម្រើរបស់ខ្លួន គឺកីឡាករ «Cueva»។ បន្ទាប់ពីផ្ទៀងផ្ទាត់ជាមួយអាជ្ញាកណ្ដាលវីដេអូរួច អាជ្ញាកណ្ដាលនៃការប្រកួត បានបើកផ្លូវឲ្យកីឡាករ «Cueva» ខ្លួនឯងទាត់បាល់ពិន័យនេះ។ តែកីឡាករ «Cueva» បានបង្ហើរគ្រាប់បាល់មួយគ្រាប់ ដ៏សំខាន់... បង្ហោះឡើងទៅលើវេហាស៍ និងទុកឲ្យក្រុមខ្លួន នៅតែមានពិន្ទុ ០-០ ដដែលជាមួយក្រុមដាណឺម៉ាក ពេលចប់​ពាក់​កណ្ដាលម៉ោង​ដំបូង។

ត្រឡប់ចូល មកពាក់កណ្ដាលម៉ោងទីពីរវិញ ក្រុមដាណឺម៉ាក់ ដែលហាក់មានកម្លាំង ខ្លាំងជាងមុន បានបើកការវាយសន្ធាប់ បានជាច្រើនដង និងរកគ្រាប់បាល់បានមួយគ្រាប់ នៅនាទីទី ៥៩ ដោយកីឡាករ «Yussuf Yurary POULSEN»។ តែក្រុមប៉េរូ នៅតែមានឱកាសច្រើនដដែល ដោយគ្រាន់តែខ្សែប្រយុទ្ធ របស់ក្រុមនេះ តែងបណ្ដើរបាល់ យកមកចាក់ចោលជានិច្ច នៅខាងមុខទីរបស់គូប្រកួត ដោយសម្រេចលទ្ធផលចុងក្រោយ នូវបរាជ័យ ០-១ ដ៏គួរឲ្យសោកស្ដាយ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ប៉េរូ និងដាណឺម៉ាក៖

ជ័យជំនះរបស់ក្រុម ដាណឺម៉ាក បានផ្ដល់៣ពិន្ទុឲ្យក្រុមនេះ មកឈរទន្ទឹមក្នុងពូល C ស្មើនឹងក្រុមបារាំង ដែលបានប្រកួតឈ្នះ លើក្រុម អូស្ត្រាលី ទាំងពិបាក កាលពីប៉ុន្មានម៉ោងមុន។ តែអ្វីៗ នៅមិនទាន់ជាការអស់សង្ឃឹមនៅឡើយ សម្រាប់ក្រុមបាល់ទាត់ ដែលគ្មានពិន្ទុ ឬបានពិន្ទុតិចតួច ដោយសារពួកគេ នៅមានការប្រកួតវិលជុំ ចំនួនពីរដងទៀត សម្រាប់ពូលនីមួយៗ នៅក្នុងវគ្គជម្រុះនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...