ចំណាត់ថ្នាក់ក្រុមបាល់ទាត់ពិភពលោកថ្មី៖ កម្ពុជាលេខ... ១៩៩
- ដោយ: វិន ជីវ័ន្ត ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០១៣
- កែប្រែចុងក្រោយ: September 18, 2013
- ប្រធានបទ: បាល់ទាត់ខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះបីជាការប្រកួតជម្រុះ បាល់ទាត់ពិភពលោក២ប្រកួតកន្លងទៅ អង់គ្លេសអាចរកបាន៤ពិន្ទុក៏ដោយ ក៏ពួកគេមិនអាចទទួលបាន ចំណាត់ថ្នាក់ល្អជាងមុនដែរ ពោលគឺពួកគេបានធ្លាក់៣ចំណាត់ថ្នាក់ ខណៈដែលទីតាំងចាស់ ស្ថិតនៅចំណាត់ថ្នាក់លេខ១៤ ប៉ុន្តែពេលនេះស្ថិតនៅចំណាត់ថ្នាក់លេខ១៧។
ចំណាត់ថ្នាក់លេខ១៧ របស់អង់គ្លេសនេះមានន័យថា ជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុត បើគិតចាប់ពីឆ្នាំ២០០១មក។
រីឯក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប និងម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ នៅតែរក្សារបានដំណែងលេខ១ដដែល ខណៈដែលក្រុមអាស្សង់ទីន ដែលទើបតែជាប់ទៅលេងប្រេស៊ីលដែរនោះ បានឡើងដល់ចំណាត់ថ្នាក់លេខ២វិញ ពីលើអាឡឺម៉ង់។
ក្រុមអ៊ីតាលី និងកូឡុំប៊ី ក៏ធ្វើបានល្អដែរ ដោយពួកគេបានស្ថិតនៅចំណាត់ថ្នាក់រៀងគ្នា លេខ៤ និងលេខ៥។
ការប្រកាសចុងក្រោយ កាលពីថ្ងៃទី១២ ខែកញ្ញា របស់សហព័ន្ធបាល់ទាត់ពិភពលោក ចំពោះចំណាត់ថ្នាក់ថ្មីៗ មានដូចតទៅ៖
១. អេស្ប៉ាញ
២. អាស្សង់ទីន
៣. អាឡឺម៉ង់
៤. អ៊ីតាលី
៥. កូឡុំប៊ី
៦. ប៊េលស្សិក
៧. អ៊ុយរ៉ាហ្គាយ
៨. ប្រេស៊ីល
៩. ហូឡង់
១០. ក្រូអាត
ចំណែកឯក្រុមនៅអាស៊ីអាគ្នេយ៏យើងវិញ មានដូចជា៖
១៣៩. ថៃ
១៤១. ភីលីពីន
១៥៣. វៀតណាម
១៥៩. សិង្ហបុរី
១៦១. ម៉ាឡេស៊ី
១៦២. មីយ៉ាន់ម៉ា
១៧០. ឥណ្ឌូនេស៊ី
១៧២. ឡាវ
១៨២. ព្រុយណេ
១៨២. ទីម័រខាងកើត
១៩៩. កម្ពុជា
គួរបញ្ជាក់ថា នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោកនេះ បញ្ចប់ចុងក្រោយត្រឹមចំណាត់ថ្នាក់ លេខ២០៧៕