អ៊ឺរ៉ូ២០១៦៖ ប្រទេសបារាំងទាំងមូល ចង់ចាប់គ្រីស្មាន់«ថើប»
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 26, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
៥នាទីធ្វើឲ្យប្រជាជាតិមួយយំ និងមួយទៀតសើច។ នេះហើយ ដែលគេហៅថា បាល់ទាត់!!!
នៅក្នុងរយៈពេល ត្រឹមតែ៥នាទីប៉ុណ្ណោះ កីឡាករ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) បានរកគ្រាប់បាល់ឲ្យ ក្រុមជម្រើសជាតិរបស់ខ្លួន បានដល់ទៅពីរគ្រាប់។ គ្រាប់ទីមួយ ដោយប្រើក្បាលបុកបញ្ចូលទី (នាទីទី៥៧) បន្ទាប់ពីទទួលបាល់បាន ពីស្លាបបម្រើខាងស្ដាំ និងគ្រាប់ទីពីរ ដោយទាន់បញ្ឆិតជើង (នាទីទី៦១) បន្ទាប់ពីទទួលបាល់បាន ពីខ្សែប្រយុទ្ធដូចគ្នា។
ការប្រកួតរវាងប្រទេសបារាំង និងប្រទេសអៀរឡង់ បានប្រព្រឹត្តិទៅ កាលពីរសៀលថ្ងៃអាទិត្យនេះ នៅក្នុងកីឡាដ្ឋានដ៏ធំ នៃទីក្រុងលីយ៉ុង ប្រទេសបារាំង។ នៅពាក់កណ្ដាលម៉ោងដំបូង ប្រទេសបារាំងទាំងមូលភ័យ បុកពោះមិនស្ទើរឡើយ ដោយសារក្រុមអៀរឡង់ បាននាំមុខមួយគ្រាប់មុន តាំងពីនាទីទី២ ដោយសារកីឡាករខ្សែបម្រើបារាំង «Paul Pogba» បានប្រព្រឹត្តិកំហុស នៅមុខទីខ្លួនឯង។
រីឯក្រុមជម្រើសជាតិអៀរឡង់វិញ បន្ទាប់ពីរកគ្រាប់បាល់បានមួយ នៅក្នុងប៉ុន្មាននាទីដំបូង នៃការប្រកួតនេះរួច បានខិតខំរកគ្រាប់បាល់បន្ថែមទៀតដែរ តែនៅចំពោះការឈរជើង នៃខ្សែការពារ និងថ្វីជើងដ៏ចំណានៗ របស់កីឡាករបារាំងនោះ ក្រុមអៀរឡង់មិនបានបង្កគ្រោះថ្នាក់អ្វី ឲ្យខ្លាំងក្លាដល់ក្រុមគូប្រកួតឡើយ។
មិនត្រឹមតែប៉ុណ្ណឹង កីឡាករខ្សែការពាររបស់អៀរឡង់មួយរូប ត្រូវបានអាជ្ញាកណ្ដាលដកកាតក្រហម បណ្ដេញចេញពីការប្រកួត ដោយហេតុមកពីយកជើង ទៅផ្ដួលកីឡាករបារាំង នៅពីមុខទីជិតតំបន់គ្រោះថ្នាក់ នៅនាទីទី៧៤។
បន្ទាប់បានឈ្នះការប្រកួតនេះរួច ក្រុមបារាំងនឹងត្រូវឡើងទៅជួប នៅថ្ងៃទី៣ ខែកក្កដាខាងមុខ ជាមួយក្រុមអង់គ្លេស ឬក្រុមអ៊ីស្លង់ (អាយឡេន) ដែលក្រុមទាំងពីរ នឹងត្រូវទៅជួបគ្នានៅថ្ងៃទី២៧ ខែមថុនាស្អែក៕
» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖