បាល់ទាត់ពិភពលោក៖ អ៊ុយរ៉ូហ្គាយយកឈ្នះអេហ្ស៊ីពនៅចុងម៉ោង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 15, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាចនិយាយបានថា ជាក្រុមខ្លាំង ទល់នឹងក្រុមខ្លាំង នៅក្នុងពូល A នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ។ ក្រុមទាំងសងខាង មានឱកាសវាយបក និងទាត់បញ្ចូលទី តែរៀងៗខ្លួន តែខ្សែការពារ និងកីឡាករចាំទី នៃក្រុមនីមួយៗ សុទ្ធតែមានថ្វីជើង និងថ្វីដៃ ក្នុងការទប់គ្រាប់បាល់ បានទាំងអស់។
ប៉ុន្តែនៅនាទីទី ៩០ គេអាចនិយាយថា ក្រុមអេហ្សីពបានធ្លាក់ជើង និងធ្វេសប្រហែស តែបន្តិចប៉ុណ្ណោះ តែគ្រប់គ្រាន់ដើម្បីឲ្យកីឡាករ «Jose Maria Gimenez» របស់ក្រុម អ៊ុយរ៉ូហ្គាល ប្រើក្បាលរុញបាល់ បញ្ចូលទីរបស់ក្រុម អេហ្សីព បន្ទាប់ពីទទួលបាល់ ពីស្លាបខាងស្ដាំ។ នៅសល់ប៉ុន្មាននាទីទៀត រួមទាំងការបន្ថែមម៉ោងផង ក្រុម អេហ្ស៊ីព ខំប្រឹងវាយសម្រុក ដើម្បីរកគ្រាប់បាល់ស្មើពិន្ទុវិញ តែពិបាកបន្តិច ជាពិសេសនៅចំពោះ ការចុះមកការពារសឹងតែទាំងអស់ ពីសំណាក់ក្រុម អ៊ុយរ៉ូហ្គាយ។
» វីដេអូសង្ខេប នៃការប្រកួត អេហ្សីព-អ៊ុយរ៉ូហ្គាយ៖
ជ័យជំនះរបស់ក្រុម អ៊ុយរ៉ូហ្គាយ លើក្រុម អេហ្សីព បានធ្វើឲ្យក្រុមនេះ មានពិន្ទុ៣ ស្មើជាមួយក្រុម រ៉ូស្ស៊ី តែក្រុមរ៉ូស្ស៊ីមានគ្រាប់បាល់ ឈ្នះក្រុម អារ៉ាប៊ីសាអ៊ូឌីត ច្រើនជាង (៥-០) ដែលជាហេតុធ្វើឲ្យក្រុម អ៊ុយរ៉ូហ្គាយ មានចំណាត់ថ្នាក់លេខពីរ នៅក្នុងពូល A។