អ៊ឺរ៉ូ២០១៦៖ បញ្ចេញក្បាច់បកក្រោយសង្គ្រោះស្វីស តែនៅតែជ្រុះ...
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៥ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 26, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប៉ុន្តែនៅទីបំផុតនៃការប្រកួត ដែលបានបន្ថែមម៉ោង ១៥+១៥នាទី និងរហូតដល់ទាត់បាល់១១ម៉ែត្រ ៥+៥គ្រាប់ ដើម្បីសម្រេចចាញ់ឈ្នះគ្នានោះ ក្រុមជម្រើសជាតិស្វីស បានចាញ់ដោយកីឡាកររបស់ខ្លួនម្នាក់ ទាត់បាល់កាត់សេចក្ដី១១ម៉ែត្រនេះ មិនចូលទីមួយគ្រាប់។
ហើយវាក៏ជាក្ដីសោកសៅ របស់កីឡាករស្វីសដ៏ចំណាន ឈ្មោះ ស្សាគីរី (Shaqiri) ដែលខិតខំដណ្ដើម និងបម្រើបាល់ ទៅកាន់មិត្ររួមក្រុមរបស់ខ្លួន រហូតដល់កីឡាករខ្លួនឯង បានបញ្ចេញក្បាច់ ផ្ដួលខ្លួនទាត់បកក្រោយ រកបានគ្រាប់បាល់មួយគ្រាប់ (នាទីទី៧៩) ឲ្យក្រុមរបស់ខ្លួនមានពិន្ទុស្មើ ជាមួយនឹងក្រុមប៉ូឡូញ ដែលរកគ្រាប់បាល់បានមុននៅនាទីទី៣៩ ដោយកីឡាករ សូម៉េ (Sommer)។
គ្រាប់បាល់របស់ ស្សាគីរី ត្រូវបានអ្នកផងចាត់ទុក ថាជាគ្រាប់បាល់ដ៏អស្ចារ្យមួយ ក្នុងចំណោមគ្រាប់បាល់អស្ចារ្យផ្សេងទៀត នៃការប្រកួត អ៊ឺរ៉ូ២០១៦។ ក្ដីសុបិន្តរបស់បណ្ដាជនស្វីស បានបញ្ចប់នៅត្រឹមវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះ ខណៈក្រុមប៉ូឡូញ នឹងត្រូវទៅជួបក្រុមព័រទុយហ្គាល់ នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមនេះ បានយកឈ្នះក្រុមក្រូអាស៊ី នៅក្នុងការប្រកួតមួយទៀត នាពេលយប់ថ្ងៃដដែល។
» ក្បាច់ផ្ដួលខ្លួនទាត់បកក្រោយ របស់កីឡាករ ស្សាគីរី៖
» ទស្សនាឡើងវិញ ពីការសង្ខេបនៃការប្រកួតនេះ៖