តឺនីសនារី៖ វីលែម ឈ្នះ «យូអេសអូផិន» លើក​ទី​៥

កីឡាការិនីលេខ១ពិភពលោក សេរ៉េណា វីលែម (Serena Williams) បានឈ្នះពានរង្វាន់ «យូអេសអូផិន» (US Open) លើកទី៥ ក្នុងអាជីពរបស់នាង បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីលេខ២ពិភពលោក វីកតូរៀ អាស្សារ៉ិនកា (Victoria Azarenka) កាលពីយប់ថ្ងៃអាទិត្យ (ព្រឹកថ្ងៃច័ន្ទ៖ កម្ពុជា)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាការិនីលេខ១ពិភពលោក សេរ៉េណា វីលែម (Serena Williams) បានឈ្នះពានរង្វាន់ «យូអេសអូផិន» (US Open) លើកទី៥ ក្នុងអាជីពរបស់នាង បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីលេខ២ពិភពលោក វីកតូរៀ អាស្សារ៉ិនកា (Victoria Azarenka) កាលពីយប់ថ្ងៃអាទិត្យ (ព្រឹកថ្ងៃច័ន្ទ៖ កម្ពុជា)។


កីឡាការិនីវាយតឺនីស សេរ៉េណា វីលែម នៅពេលទទួលបានពានរង្វាន់។ (រូបថត melty.fr)

កីឡាការិនីអាមេរិក វ័យ៣១ឆ្នាំ វីលែម បានវាយលុកយកជ័យជំនះ ៣សិតទល់នឹង១សិត ដោយលទ្ធផល ៧-៥, ៦-៧ (៦-៨) និង ៦-១ និងជាការឈ្នះជាលើកទី២ ខណៈដែលឆ្នាំមុនក៏នាងបានទម្លាក់កីឡាការិនីបេឡារ៉ូស អាស្សារ៉ិនកា នៅក្នុងវគ្គ​ផ្តាច់​ព្រ័ត្រដូចគ្នាដែរ។

បច្ចុប្បន្ន វីលែម បានឈ្នះពានរង្វាន់ហ្គ្រែនស្លាម (Grand Slam) ឯកត្តជនចំនួន១៧លើកហើយ ដែលធ្វើឲ្យនាងនៅតែឈរ នៅដំណែងចំណាត់ថ្នាក់លេខ១ ពិភពលោកជាបន្តទៀត។

វីលែម បាននិយាយថា៖ «វីកតូរៀ ជាដៃគូដ៏អស្ចារ្យ ជាអ្នកប្រយុទ្ធដ៏អស្ចារ្យ ហើយនោះជាហេតុផល ដែលធ្វើឲ្យនាង​ឈ្នះ​ពានរង្វាន់ជាច្រើន។»

អាស្សារ៉ិនកា វ័យ២៤ឆ្នាំ បានចាញ់កីឡាការិនី វីលែមជាលើកទី២ ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយនាងធ្វើឲ្យមានកំហុសឆ្គងច្រើន ខណៈដែលកីឡាការិនីម្ចាស់ផ្ទះ វីលែម កំពុងតែមានទម្រង់លេងយ៉ាងល្អ។

វីលែម ដែលធ្លាប់លើកពាន «យូអេសអូផិន» កាលពីឆ្នាំ ១៩៩៩, ២០០២, ២០០៨ និងកាលពីឆ្នាំមុន (២០១២) បាននិយាយ​ថា៖ «នៅពេលដែលនាងខ្ញុំ អាចការពារដំណែងជើងឯកបាន វាជារឿងមួយដ៏អស្ចារ្យ និងរំភើបបំផុត។»

នាងបានបន្តថា៖ «ខ្ញុំពិតជាផ្តោតអារម្មណ៏ខ្លាំងណាស់។ ការហ្វឹកហាត់របស់ខ្ញុំបានល្អ ប៉ុន្តែការលេងរបស់ខ្ញុំពុំសូវល្អទេ។ ខ្ញុំ​បានកំណត់គោលដៅរបស់ខ្ញុំ នៅក្នុងការប្រកួតជានិច្ច ហើយខ្ញុំក៏តែងតែទទួលបានជោគជ័យគ្រប់គោលដៅទាំងនោះដែរ។»

រីឯកីឡាការីនី សញ្ជាតិបេឡារ៉ូស វ័យ២៤ឆ្នាំ អាស្សារ៉ិនកា បាននិយាយថា៖ «ខ្ញុំមានកម្លាំងកាយល្អ។ ចំពោះទឹកចិត្ត ខ្ញុំគិត​ថា​ឆ្នាំនេះ ខ្ញុំនឹងធ្វើឲ្យបានល្អបំផុតសម្រាប់អាជីពរបស់ខ្ញុំ។ ទោះបីជាខ្ញុំចាញ់ក្នុងការប្រកួតនេះពិតមែន ប៉ុន្តែខ្ញុំយល់ថា ខ្ញុំធ្វើ​បានល្អជាងឆ្នាំមុន និងលេងបានល្អជាងឆ្នាំមុន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...