ទទួលសារ SMS មួយ ធ្វើឲ្យ«គាំង»អាយហ្វូន!
សារ SMS ដ៏ធម្មតាមួយ ដែលគ្រាន់តែមានតួអក្សរចម្លែកបន្តិច អាចឲ្យធ្វើទូរស័ព្ទទំនើប និងល្បីរបស់ពិភពលោក អាយហ្វូន គាំងលែងដើរ។ ការរអាក់រអួល នៃកម្មវិធីទទួល និងផ្ញើរសារ របស់ទូរស័ព្ទ ត្រូវបានអ្នកប្រើប្រាស់ច្រើននាក់ យកមកប្រកាសប្រាប់គ្នា ទៅវិញទៅមក នៅក្នុងគេហទំព័រវេទិការជជែក Reddit របស់អាមេរិក។
មិនត្រឹមតែកម្មវិធីមេ iOS ជំនាន់៨.៣ របស់ទូរស័ព្ទដៃអ័បផលទេ ដែលបានជួបបញ្ហានេះ ប៉ុន្តែក្រុមអ្នកប្រើប្រាស់ ក៏បានបញ្ជាក់ដែរ ពីភាពរអាក់រអួលនេះ នៅក្នុងជំនាន់មុនៗផ្សេងទៀត របស់កម្មវិធីមេ។
ភាពរអាក់រអួល បានកើតឡើង នៅពេលដែលទូរស័ព្ទ បានទទួលសារមួយ ដែលមានតួអក្សពិសេសៗ។ ភ្លាមនោះ ទូរស័ព្ទអាយហ្វូនបានគាំង រលត់ ហើយដើរឡើងវិញ។
បញ្ហានេះ ទំនងជាជាប់ទាក់ទង ទៅនឹងប្រព័ន្ធឲ្យសញ្ញា (នៅពេលទូរស័ព្ទទទួលសារ SMS) ដែលអានតួអក្សរទាំងនោះ មិនយល់។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអ័បផល បានដឹងពីបញ្ហានេះ និងកំពុងធ្វើការកែសម្រួល [...]