ទទួល​សារ SMS មួយ ធ្វើ​ឲ្យ​«គាំង»​អាយហ្វូន!

ការរអាក់រអួលមួយ បានកើតឡើង នៅក្នុងកម្មវិធីទទួលសារ និងផ្ញើរសារ របស់ទូរស័ព្ទទំនើប អាយហ្វូន ហើយ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ច្រើន​នាក់ រកឃើញ។ ទូរស័ព្ទទាំងមូល នឹងគាំងលែងមានដំណើរការ ប្រសិនបើវាទទួលសារ ជាតួអក្សរខុសប្រក្រតី។
ទូរស័ព្ទអាយហ្វូគាំង រលត់ ហើយដើរឡើងវិញ បន្ទាប់ពីទទួលសារ ដែលមានតួរអក្សរចម្លែកបន្តិច។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 29, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារ SMS ដ៏ធម្មតាមួយ ដែលគ្រាន់តែមានតួអក្សរចម្លែកបន្តិច អាចឲ្យធ្វើទូរស័ព្ទទំនើប និងល្បីរបស់ពិភពលោក អាយហ្វូន គាំងលែងដើរ។ ការរអាក់រអួល នៃកម្មវិធីទទួល និងផ្ញើរសារ របស់ទូរស័ព្ទ ត្រូវបានអ្នកប្រើប្រាស់ច្រើននាក់ យកមកប្រកាស​ប្រាប់គ្នា ទៅវិញទៅមក នៅក្នុងគេហទំព័រវេទិការជជែក Reddit របស់អាមេរិក។

មិនត្រឹមតែកម្មវិធីមេ iOS ជំនាន់៨.៣ របស់ទូរស័ព្ទដៃអ័បផលទេ ដែលបានជួបបញ្ហានេះ ប៉ុន្តែក្រុមអ្នកប្រើប្រាស់ ក៏បាន​បញ្ជាក់​ដែរ ពីភាពរអាក់រអួលនេះ នៅក្នុងជំនាន់មុនៗផ្សេងទៀត របស់កម្មវិធីមេ។

ភាពរអាក់រអួល បានកើតឡើង នៅពេលដែលទូរស័ព្ទ បានទទួលសារមួយ ដែលមានតួអក្សពិសេសៗ។ ភ្លាមនោះ ទូរស័ព្ទ​អាយហ្វូនបានគាំង រលត់ ហើយដើរឡើងវិញ។

បញ្ហានេះ ទំនងជាជាប់ទាក់ទង ទៅនឹងប្រព័ន្ធឲ្យសញ្ញា (នៅពេលទូរស័ព្ទទទួលសារ SMS) ដែលអានតួអក្សរទាំងនោះ មិន​យល់។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអ័បផល បានដឹងពីបញ្ហានេះ និងកំពុងធ្វើការកែសម្រួល សម្រាប់អតិថិជនរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...