សេព​គ្រឿង​ញៀន​ចាស់​ដៃ ដល់​ពេល​ចាប់​ខ្លួន ទើប​យំ​ស្តាយ​ក្រោយ

បន្ទាប់ពីមានដីការចាប់ខ្លូន ចេញពីព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក្រុមមន្ត្រីនគរបាល បានចាប់ឃាត់ខ្លូនបុរសម្នាក់ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ក្រុមនគរបាល មានប្រមាណជិត១០នាក់ទាំងនោះ ដឹកនាំដោយលោក ម៉ៅ ស៊ីវន នាយរងប៉ុស្តិ៍ចាក់អង្រែក្រោម។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 28, 2015
  • ប្រធានបទ: គ្រឿងញៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០១៥ នៅត្រង់ចំណុចក្រោមស្ពានអាកាស​ច្បារអំពៅ ក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលឃាត់ខ្លូនបានបុរស់ម្នាក់ និង​វត្ថុ​តាង​មួយចំនួនទៀត នៅទីតាំងប្រព្រឹត្ត។ លោកអនុសេនីយ៍ឯក ម៉ៅ ស៊ីវន បានបញ្ជាក់ថា ក្រុមអ្នកចែកចាយ គ្រឿង​ញៀន​មួយនេះ មានគ្នាច្រើន តែសមត្ថកិច្ចមានដីការ ចាប់ខ្លូនតែម្នាក់ ដែលមានឈ្មោះ ជា សីហា អាយុ៣៣ ឆ្នាំ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយការស៊ើបអង្កេតយូរថ្ងៃមកហើយ ទើបចាប់បាននៅទីតាំងនេះ។

តាមចម្លើយសារភាព របស់ជនជាប់ចោទ ជា សីហា និយាយជាមួយអ្នកសារព័ត៌មាន នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់​អង្រែលើថា ខ្លួនពិតជាបានចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាប្រភេទម៉ាទឹកកក ដែលប្រើអស់រយៈពេល ជិតពីរ​ឆ្នាំ​មកហើយ។ ជនជាប់ចោទ បានឲ្យដឹងទៀតថា ការចែកចាយទាំងនេះ គឺគេមិនដែលទៅទិញទេ គឺគ្រាន់តែទូរស័ព្ទ​ទៅ​ប្រាប់​នោះ គេយកមកឲ្យ។

ក្រុមនគរបាល បានស្រាវជ្រាវបន្ត ទៅលេខទូរស័ព្ទនេះ (០៩៨៥៥៥៥១៣) តែទាក់ទងលែងបាន។ បើតាមចម្លើយ របស់​ជនជាប់ចោទខាងលើ ម្ចាស់លេខទូរស័ព្ទនេះ និងជាអ្នក ដែលតែងយកថ្នាំ មកចែកចាយម្នាក់នោះ មានឈ្មោះ សឺង ជា​ជន​ជាតិវៀតណាម។

បន្ទាប់ពីសារភាព រឿងរ៉ាវទាំងអស់ ទៅកាន់ប៉ូលិស ជនប្រព្រឹត្តខាងលើបាន និយាយរៀបរាប់ ទាំងស្តាយក្រោយថា ពីមុន​ខ្លូនមានគ្រួសារមួយដ៏ល្អ ហើយមានកូនពីរនាក់ បន្ទាប់មក ខ្លួនក៏ចាប់ផ្តើមញៀនថ្នាំ ដោយការអូសទាញពីមិត្តភក្កិ រហូត​ដល់​លែងស្តាប់សម្តីប្រពន្ធ។ ប្រពន្ធលោក បានសម្រេចចិត្តលែលះ ជាមួយលោក ព្រោះលោកមិនអាចផ្តាច់ ថ្នាំញៀន​បាន។ ពេលនាងទៅបាត់ លោកក៏រឹតតែប្រព្រឹត្តលើសដើម រហូតដល់ថ្ងៃចាប់ខ្លូន។ ជា សីហា បាននិយាយទាំងទឹកភ្នែក ជា​មួយ​ដៃជាប់ខ្នោះថា៖ «ខ្ញុំស្តាយក្រោយណាស់ ដែលមិនជឿសម្តីភរិយា ឥឡូវទោះនឹកកូន ក៏មិនបានជួប»។

តាមរបាយការណ៍ របស់ប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ បានឲ្យដឹងថា ជនប្រព្រឹត្តខាងលើ រស់នៅភូមិទួលរកា សង្កាត់ចាក់​អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការឃាត់ខ្លូននេះ ចាប់បានតែម៉ាទឹកកក ចំនួន៤កញ្ចប់ និងទូរស័ព្ទដៃ​ប៉ុណ្ណោះ នៅកន្លែងកើតហេតុ ប៉ុន្តែថ្នាំទាំងនោះ ត្រូវបានប៉ូលិសរកឃើញបន្ថែមទៀត នៅក្នុងបន្ទប់ជួល។ បច្ចុប្បន្នជន​ជាប់​ចោទ បានប្រាប់ប៉ូលិសថា អ្នកដែលផ្តល់ថ្នាំឲ្យខ្លូន បានគេចខ្លូនបាត់ស្រមោល និងផ្តាច់ទំនាក់ទំនងជាមួយគេ ដោយមេ​ខ្លោង​ទាំងនោះ ដឹងខ្លូនមុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...