ប្រលងសញ្ញាបត្រទុតិយភូមិ ២០១៥៖ «អ្នកចេះ គឺជាប់»
ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ លោក ឱម យ៉ិនទៀង បានបង្ហាញថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ ចំនួនអ្នកសង្កេតការណ៍ មានជិតប្រាំមួយពាន់នាក់ (៥.៦២៥ នាក់) ក្នុងនោះ មានព្រះសង្ឃចូលរួម ប្រមាណជាងមួយរយអង្គ (១២៧ អង្គ) ដែលនឹងត្រូវចំណាយថវិការ ប្រមាណជាងដប់ប្រាំម៉ឺនដុល្លា (១៥ម៉ឺនដុល្លារ) ជាបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយឡែក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានថ្លែងក្នុងកម្មវិធីនោះថា ការប្រឡងបាក់ឌុប នៅឆ្នាំ២០១៥នេះ ខាងក្រសួង បានធ្វើការកែទម្រង់ជាច្រើន ពិសេសការរឹតបណ្តឹង នូវការលួចចម្លងគ្នា ការលបមើលគ្នា ការទទួលនូវឯកសារពីខាងក្រៅ និងការសូក ដល់គ្រូៗទទួលបន្ទុក តាមមណ្ឌល ឬបន្ទប់ប្រលងជាដើម ជាមួយនឹងការកំណត់វិន័យ និងទោសទណ្ឌ។ លោកបន្តថា ការដែលក្រសួងដាក់ចេញ នូវវិធានការនេះ ដើម្បីឲ្យសិស្សទាំងអស់ ខិតខំពង្រឹងនូវសមត្ថភាព និងគុណភាព [...]