អង្គភាពប្រឆាំងអំពើពុករលួយ មិនឯករាជ្យទេឬ? (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 28, 2015
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាវិមានរដ្ឋសភា ក្នុងថ្ងៃទី២៦ ខែឧសភានេះ ក្នុងសិក្ខាសាលាស្តីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការប្រឆាំង អំពើពុករលួយ» លោក ជិន យឿន អគ្គលេខាធិការរង នៃព្រឹទ្ធិសភា បានលើកជាសំនួរមួយ ពាក់ព័ន្ធដល់មន្រ្តីរបស់អង្គភាព ប្រឆាំងអំពើពុករលួយផ្ទាល់ ដែលមានទំនាក់ទំនង ជិតស្និតនឹងថ្នាក់ដឹកនាំកំពូល នៃរដ្ឋាភិបាលកម្ពុជា។ សំនួរនេះ បានដុតកម្ដៅលោក ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ឲ្យឆេះឡើង។
លោក ឱម យឹនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយកម្ពុជា បានប្រតិកម្មភ្លាមៗថា បើចង់ដឹងថា អង្គភាពប្រឆាំង អំពើពុករលួយឯករាជ្យ ឬមិនឯករាជ្យ ត្រូវមើលលើច្បាប់។ តើការអនុវត្តសព្វថ្ងៃ ខុសច្បាប់ត្រង់ណា? ខុសមាត្រាណា?
លោក យិនទៀង បានបញ្ជាក់ថា៖ «នេះមិនមែនជាច្បាប់បុគ្គល របស់ឯកឧត្តមថា អ្នកនោះជិតស្និតថ្នាក់ដឹកនាំ ធ្វើម៉ិចឯករាជ្យ? អាហ្នឹងច្បាប់ របស់ឯកឧត្តមផ្ទាល់ខ្លួនតើ! មានច្បាប់អង្គការសហប្រជាជាតិ និយាយអ៊ីចឹងណា? អត់មានទេ! មិនមានរើសអើងទេ លើបញ្ហាហ្នឹង។»
លោកបានសួរបញ្ចាក់ថា៖ «ស្អីទៅអ្នកធំ? អ្នកពាក់ផ្កាយបី មិនធំទេឬ? អ្នកតែងតាំង ដោយព្រះរាជក្រិត្យ មិនធំទេ? តែខ្ញុំអាចចាប់បាន។» លោកប្រធានអង្គភាព បានទាមទារ ឲ្យលោក ជិន យឿន ដាក់ករណីអ្នកធំណាម្នាក់ ឲ្យជាក់ស្តែងមកលោក លោកនឹងធ្វើ នឹងចាប់ឲ្យមើល បើលោកមិនហានធ្វើទេ ចាំនិយាយរឿងនេះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងខ្ញុំធ្វើ ក្រែងធ្វើតាមច្បាប់! ឬធ្វើតាមមាត់បុគ្គល? ឯករាជ្យមិនឯករាជ្យ ផ្អែកលើច្បាប់។ (...) ឯករាជ្យ ឬមិនឯករាជ្យ កុំមកសួរយើងខ្ញុំ លើបញ្ហាហ្នឹង។ (...) បើឯកឧត្តមគ្រាន់តែសើរៗ មើលមេឃ មើលផ្កាយទេ ថាចង់ភ្លៀង ឬមិនចង់ភ្លៀង ឲ្យយើងខ្ញុំធ្វើតាម គ្មានមាត្រាណា ដែលអាចធ្វើបានទេ។»
តែយ៉ាងណាក៏ដោយ ក៏លោកបានទទួលស្គាល់ថា ប្រសិនបើក្រុមការងាររបស់លោក មិនបានធ្វើតាមច្បាប់នោះ មិនត្រឹមតែ«គ្មាន»ឯករាជ្យនោះទេ ថែមទាំងមានបទល្មើសថែមទៀត៕
» សូមទស្សនាការជជែកដេញដោយគ្នានេះ ដូចខាងក្រោម៖