Posts tagged as "Norodom Sihamoni"

ក្រសួង​មហាផ្ទៃ​ស្នើ​ព្រះរាជា លើក​លែង​និង​បន្ធូ​ទោស ដល់​ទណ្ឌិត

ក្រសួង​មហាផ្ទៃ​ស្នើ​ព្រះរាជា លើក​លែង​និង​បន្ធូ​ទោស ដល់​ទណ្ឌិត

អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់​ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ នាក់នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបានកំណត់​ប្រារព្ធធ្វើ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែមេសា។


អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើក​លែងទោស និងបន្ទូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ [...]

យ៉ង់ គីមអេង៖ ព្រះមហាក្សត្រ និង​រាស្រ្ត ចេះ​«ឈឺ​ដូច​គ្នា»

យ៉ង់ គីមអេង៖ ព្រះមហាក្សត្រ និង​រាស្រ្ត ចេះ​«ឈឺ​ដូច​គ្នា»

លោក យ៉ង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកឡើងថា ការយាង​ចាកចេញរបស់ព្រះមហាក្សត្រ ដើម្បីពិនិត្យព្រះរាជសុខភាព គឺជារឿងសំខាន់ តែបើព្រះមហាក្សត្រ គង់ នៅក្នុង​ប្រទេស ស្ថានការណ៍នយោបាយនឹងកាន់តែប្រសើរ។ ការថ្លែងរបស់មន្ត្រីអង្គការសង្គមស៊ីវិល បានធ្វើឡើង​បន្ទាប់​ពីប្រតិកម្ម​របស់មន្ត្រីព្រះបរមរាជវាំងមួយរូប ប្រឆាំងអ្នករិះគន់ទាំងឡាយ ជុំវិញព្រះរាជដំណើរចាកចេញនេះ។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ព្រះរាជដំណើរចាកចេញពីរាជាណាចក្រ របស់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និង​សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ [...]

នរោត្តម អរុណរស្មី នឹង​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន

នរោត្តម អរុណរស្មី នឹង​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានថ្វាយព្រះលិខិតសូមព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ ធ្វើទស្សនកិច្ច​រយៈពេល១សប្តាហ៍នៅប្រទេសជប៉ុន ស្របនឹងឱកាសនៃខួបអនុស្សាវរីយ៍ លើកទី៦០ នៃទំនាក់ទំនងការទូតជប៉ុន​កម្ពុជា។


ម្ចាស់ក្សត្រី នរោត្ថម អរុណ រស្មី នៅក្នុងសមាជរបស់គណបក្ស។ MONOROOM.info photo/ O.Vary

កាទូត - កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានចេញ​លិខិតស្នើសុំមួយ ទៅកាន់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដើម្បីយាងទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន តាមការ​អញ្ញើញរបស់ក្រសួងការរទេសជប៉ុន ក៏ដូចជាព្រះរាជាណាចក្រជប៉ុន រយៈពេលមួយសប្តាហ៍។

ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ តទៅ។ [...]

ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត ត្បូងឃ្មុំ ថ្មី ដើម្បី​សម្រួល​ការ​ចែក​អំណាច​«ថ្មី»?

ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត ត្បូងឃ្មុំ ថ្មី ដើម្បី​សម្រួល​ការ​ចែក​អំណាច​«ថ្មី»?

លោក ប្រាជ្ញ ច័ន្ទ ដែលបច្ចុប្បន្នជាអភិបាលខេត្តបាត់ដំបង នឹងត្រូវតែងតាំងជាអភិបាលខេត្ត ដែលទើបនឹងបង្កើត​ថ្មី​គឺ«ខេត្តត្បូងឃ្មុំ»។ ហើយតំណែងជាអភិបាលខេត្តបាត់ដំបង ក៏នឹងត្រូវជំនួសដោយលោក ច័ន្ទ សុផល បច្ចុប្បន្នជា​ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីនាថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាពកាលពីម្សិលម៉ិញ។


ផែនទីក្រៅផ្លូវការ របស់ខេត្តត្បូងឃ្មុំថ្មី។ (រូបថតពីប្រព័ន្ធផ្កាយរណប ហ្គូហ្គ័ល)

ខេត្តត្បូងឃ្មុំ- នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទីប្រាំលោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាពបានលើកឡើងថា [...]

ជាម យៀប៖  អាជ្ញា​កណ្តាល​ដោយ​ព្រះ​មហាក្សត្រ​ ជា​​ជម្រើស​ចុង​ក្រោយ

ជាម យៀប៖ អាជ្ញា​កណ្តាល​ដោយ​ព្រះ​មហាក្សត្រ​ ជា​​ជម្រើស​ចុង​ក្រោយ

«ខ្មែរដូចគ្នាអាចនិយាយស្តាប់គ្នាបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ តែត្រូវឈរលើច្បាប់ជាមូលដ្ឋាន។ ក្នុងការ និយាយ (ត្រូវយក)ច្បាប់ភាគច្រើន ឯមនោសញ្ចេតនា ជាការរួមចំណែកមួយចំនួនបានហើយ។ (...) នេះជារូបមន្ត អន្តរជាតិ ដែលគេអ្វើចឹង!។» នេះជាការឆ្លើយតបរបស់លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ទៅនឹងការលើកឡើងលោក កឹម សុខា។


ព្រះមហាក្សត្រ (កណ្ដាល) និងព្រះមហាក្សត្រីយ៉ានី (ស្ដាំ) នៅក្នុងពិធីដង្ហែព្រះបរមសព កាលពីខែមករាឆ្នាំ២០១៣។

នយោបាយកម្ពុជា - ស្ថានភាពនយោបាយ កំពុងតែមានសភាពតានតឹងទៅៗ ស្របពេលដែលបញ្ហានៃ​ប្រជា​ពលរដ្ឋ​មិនត្រូវបានដោះស្រាយ ឯបញ្ហានៃការចាប់ចង វាយតប់ និងហិង្សាលើពលរដ្ឋស្លូតត្រង់ក៏ កំពុងតែកើតមាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...