យ៉ង់ គីមអេង៖ ព្រះមហាក្សត្រ និង​រាស្រ្ត ចេះ​«ឈឺ​ដូច​គ្នា»

លោក យ៉ង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកឡើងថា ការយាង​ចាកចេញរបស់ព្រះមហាក្សត្រ ដើម្បីពិនិត្យព្រះរាជសុខភាព គឺជារឿងសំខាន់ តែបើព្រះមហាក្សត្រ គង់ នៅក្នុង​ប្រទេស ស្ថានការណ៍នយោបាយនឹងកាន់តែប្រសើរ។ ការថ្លែងរបស់មន្ត្រីអង្គការសង្គមស៊ីវិល បានធ្វើឡើង​បន្ទាប់​ពីប្រតិកម្ម​របស់មន្ត្រីព្រះបរមរាជវាំងមួយរូប ប្រឆាំងអ្នករិះគន់ទាំងឡាយ ជុំវិញព្រះរាជដំណើរចាកចេញនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក យ៉ង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកឡើងថា ការយាង​ចាកចេញរបស់ព្រះមហាក្សត្រ ដើម្បីពិនិត្យព្រះរាជសុខភាព គឺជារឿងសំខាន់ តែបើព្រះមហាក្សត្រ គង់ នៅក្នុង​ប្រទេស ស្ថានការណ៍នយោបាយនឹងកាន់តែប្រសើរ។ ការថ្លែងរបស់មន្ត្រីអង្គការសង្គមស៊ីវិល បានធ្វើឡើង​បន្ទាប់​ពីប្រតិកម្ម​របស់មន្ត្រីព្រះបរមរាជវាំងមួយរូប ប្រឆាំងអ្នករិះគន់ទាំងឡាយ ជុំវិញព្រះរាជដំណើរចាកចេញនេះ។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ព្រះរាជដំណើរចាកចេញពីរាជាណាចក្រ របស់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និង​សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ ទៅទទួលការពិនិត្យព្រះរាជសុខភាពនៅប្រទេសចិននោះ បានរងនូវ​ការ​រិះគន់ពីបណ្ដាអ្នកវិភាគ និង​អ្នកសង្កេតការណ៍ឯករាជ្យជាច្រើន។ ប្រតិកម្មនឹងការរិះគន់នេះ ទីប្រឹក្សាអមព្រះរាជ​លេខាធិការដ្ឋានព្រះមហាក្សត្រី លោក អ៊ុំ ដារាវុធ បានព្រមានក្រុមអ្នករិះគន់ ដោយលើកយករដ្ឋធម្មនុញ្ញ នៃ​ព្រះ​រាជាណាចក្រមកអះអាងថា «អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ»។

តែសម្រាប់ នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គិមអេង លោកនៅតែបាន​អត្ថាធិប្បាយថា ប្រជាពលរដ្ឋកម្ពុជា និងអ្នកនយោបាយកម្ពុជា ប្រាកដជាចង់ឃើញព្រះរាជវត្តមាន​របស់អង្គ​ព្រះ​មហាក្ស​ត្រគង់ ក្នុងប្រទេស នៅគ្រប់កាលៈទេសៈទាំងអស់ ពិសេសពេលដ៏សំខាន់នេះ ព្រោះព្រះមហាក្សត្រ អាច​នឹងដើរតួនាទីសំខាន់ ក្នុងកិច្ចចរចានយោបាយរវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា។

លោក យ៉ង់ គិមអេង បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា៖ «ព្រះមហាក្សត្រ និងរាស្រ្ត ចេះឈឺដូចគ្នា ញ្ចឹងការត្រួតពិនិត្យ ព្រះរាជសុខភាពរបស់ព្រះអង្គ គឺជារឿងសំខាន់។ តែសម្រាប់ខ្ញុំ នៅតែ​ទទូចដល់ព្រះអង្គឲ្យជួយរកច្រកចេញ ពីវិបត្តិនយោបាយកម្ពុជា ព្រោះព្រះអង្គ ក៏ជាអ្នកទទួលខុសត្រូវមួយ សំខាន់​ចំពោះជោគវាសនា ប្រទេសជាតិ។ ដូច្នេះការយាងត្រឡប់របស់ព្រះអង្គ កាន់តែឆាប់ គឺល្អ។ ព្រោះយើងមិនចង់ឃើញ ក្រោយការយាងចេញរបស់ព្រះមហាក្សត្រ ស្ថានការណ៍មានការប្រែប្រួល។»

យោងព្រះរាជសារព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ចុះថ្ងៃទី១៨ ខែកុម្ភៈ មានព្រះរាជបន្ទូលថា ព្រះអង្គ និង​សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ នឹងយាងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ ព្រះរាជសារបន្តថា នៅពេលដែលព្រះអង្គអវត្តមាន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា នឹងទទួលជួយកិច្ចការរបស់ព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ តែព្រះរាជសាររបស់​ព្រះ​មហាក្សត្រ ដដែលនោះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការយាងនិវត្តន៏មកកាន់ប្រទេសកម្ពុជាវិញ នៅពេលណា​នោះទេ។

ប្រសិនបើលោក អ៊ុំ ដារាវុធ ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រី លើកពីមាត្រាមួយ នៃរដ្ឋធម្មនុញ្ញមក​ព្រមានក្រុម​អ្នក​រិះគន់ តែអ្វីដែលសំខាន់មានបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញ ហើយដែលគេមិនត្រូវបំភ្លេចដែរនោះ គឺមាត្រា​មួយ​​ដែលបញ្ជាក់ពីការបង្គាប់បញ្ជាជុំវិញតួនាទីរបស់ព្រះមហាក្សត្រ។ មាត្រា៨ ជំពូកពីរ នៃរដ្ឋធម្មនុញ្ញា បានចែង​ថា «ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរ៍ភាព​ជាតិ។ ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​ និង ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។»

ដូច្នេះសំនួរសួរថា តើនៅពេលនេះខ្លឹមសារនៃមាត្រា៨ នៃរដ្ឋធម្មនុញ្ញទាំងពីរឃ្លានេះ ត្រូវបានអនុវត្តដោយខ្ជាប់ខ្ជួន​ ដែរឬទេ និងរួចហើយ​​ឬនៅ?

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...