ខ្សែបម្រើ រ៉ូល ហ្កាស៊ី នឹង​បន្ដ​កិច្ចសន្យា​ជា​មួយ​ក្លឹប​ចាស់​ដល់​ឆ្នាំ ២០១៨

កីឡាករខ្សែបម្រើ រ៉ូល ហ្កាស៊ី (Raul Garcia) របស់ក្លឹប អាត្លេទីកូ ម៉ាឌ្រីដ (Atletico Madrid) បានយល់ព្រមពន្យារ​កិច្ចសន្យា ជាមួយនឹងក្លឹបចាស់របស់ខ្លួន រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បាន​ផ្លាស់ប្តូរទៅចូលរួមនៅទឹកដី វិស៊េនតេ ខាលឌីរ៉ុន (Vicente Calderon) របស់ក្លឹប អាលីទីកូ ម៉ាឌ្រីដ ពីក្លឹប អូសាសូណា (Osasuna) ដែលជាស្រុកកំណើតរបស់គាត់នៅក្នុងឆ្នាំ ២០០៧។ ហើយបានជួយឲ្យក្លឹប អាលីទីកូ ម៉ាឌ្រីដ ឈ្នះពាន​រង្វាន់ក្របខ័ណ្ឌ UEFA Europa League, Copa del Rey និង UEFA Super Cups ផងដែរ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករខ្សែបម្រើ រ៉ាអូល ហ្កាស៊ីយ៉ា (Raul Garcia) របស់ក្លឹប អាត្លេទីកូ ម៉ាឌ្រីដ (Atletico Madrid) បានយល់ព្រមពន្យារ​កិច្ចសន្យា ជាមួយនឹងក្លឹបចាស់របស់ខ្លួន រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បាន​ផ្លាស់ប្តូរទៅចូលរួមនៅទឹកដី វិស៊េនតេ ខាលឌីរ៉ុន (Vicente Calderon) របស់ក្លឹប អាលីទីកូ ម៉ាឌ្រីដ ពីក្លឹប អូសាសូណា (Osasuna) ដែលជាស្រុកកំណើតរបស់គាត់នៅក្នុងឆ្នាំ ២០០៧។ ហើយបានជួយឲ្យក្លឹប អាលីទីកូ ម៉ាឌ្រីដ ឈ្នះពាន​រង្វាន់ក្របខ័ណ្ឌ UEFA Europa League, Copa del Rey និង UEFA Super Cups ផងដែរ។


កីឡាករខ្សែបម្រើ រ៉ាអូល ហ្កាស៊ីយ៉ា នៅក្នុងសន្និសីទសារព័ត៌មាន។ (រូបថត marca.com)

បាលទាត់អេស្ប៉ាញ - គួររម្លឹកដែរថា នៅក្នុងរដូវកាលនេះ កីឡាករ ខ្សែបម្រើរូបនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុង​ការ​ជួយក្លឹប អាលីទីកូ ម៉ាឌ្រីដ ឲ្យឈ្នះពាននៅរដូវ កាលនេះ។ គាត់គឺជាកីឡាករទី៣ កំពូលអ្នកស៊ុតបាល់​បញ្ចូលទី​របស់​ក្លឹបនៅរដូវកាលនេះ ។ នៅក្នុងនោះមានកីឡាករ ឌីយ៉េហ្គូ កូស្ដា (Diego Costa) ស៊ុតបាន២១គ្រាប់ និងទីពី កីឡាករ ដាវីដ វីឡា (David Villa) ស៊ុតបាន១១គ្រាប់ និងទី៣ កីឡាករខ្សែបម្រើ ហ្កាស៊ី ស៊ុតបាន៧គ្រាប់ គេក៏បានក្លាយជា​ផ្នែក​មួយ​ដ៏សំខាន់ សម្រាប់ក្រុមដែលត្រូវបន្តយុទ្ធនាការដែលកំពុងតែនូវលទ្ធផលជាផ្លែផ្កានៅរដូវកាលនេះ។

ចំណែកឯនាយកគ្រប់គ្រងរបស់ក្លឹប លោក ឌីយ៉េហ្គូ ស៊ីម៉ីអូនី (Diego Simeone)បានបញ្ជាក់ឲ្យដឹងថា ក្រុមរបស់​លោក​កំពុងមានការបោះជំហានទៅមុខយ៉ាងកំហុក ជាពិសេសលទ្ធផលនាពេលបច្ចុប្បន្ននេះ ជាមួយនឹងក្រុម ប៉ាសេលូណា (Barcelona) និងក្រុម រៀល ម៉ាឌ្រីដ (Real Madrid) ដែលកំពុងមាន ៦០ពិន្ទុ ដូចគ្នានៅលើកំពូលតារាង នៃក្របខ័ណ្ធ ព្រីមៀរ៉ា លីហ្កា (Primera Liga) និងតាមរយៈការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ ឆែមពាន់លីក (Champions League)។ ក្រុមទាំងអស់នឹងត្រូវប្រឈមជាមួយក្លឹប អេស៊ី ម៉ីលែន (AC Milan) នៅក្នុង​ការប្រកួត ឆែមពានលីក ជាលើកដំបូងរបស់ពួកគេ នៅថ្ងៃទី២០ ខែកុម្ភៈ នេះ។

កីឡាករខ្សែបម្រើ វ័យ ២៧ឆ្នាំរូបនេះបានឲ្យដឹងនៅលើគេហទំព័ររបស់ក្លឹបថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ជា​មួយនឹងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងថ្មីបន្ថែមលើកិច្ចសន្យាចាស់រហូតដល់ឆ្នាំ២០១៨នេះ លើសពីនេះ​ទៅ​ទៀតនោះខ្ញុំពិតជាមានមោទកភាពណាស់ពេលបាននៅចូលរួមជាមួយក្រុមនេះបន្តទៀត។ ឥឡូវនេះរឿងតែមួយ​គត់ដែលខ្ញុំត្រូវគិតធ្វើបន្តនោះ គឺធ្វើយ៉ាងណាដើម្បីសម្រេចឲ្យបាននូវគោលបំណងរបស់ក្រុមនារដូវកាលនេះ ខ្ញុំនឹង​បន្តធ្វើវាឲ្យបានល្អជាមួយនូវអ្វីដែលក្លឹបកំពុងតែខិតខំប្រឹងប្រែងឲ្យបានសម្រេចទៅតាម បណ្តោយខ្សែបន្ទាត់របស់​ក្លឹប ដែលមានរយៈពេលដ៏យូអង្វែងនេះ»៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...