Posts tagged as "Femme violee"

មីក្រូសូហ្វ៍ បង្កើត​«អាវ​ទ្រនាប់» សម្រាប់​វាស់​ចង្វាក់​បេះដូង

មីក្រូសូហ្វ៍ បង្កើត​«អាវ​ទ្រនាប់» សម្រាប់​វាស់​ចង្វាក់​បេះដូង

អ្នកស្រាវជ្រាវមួយក្រុម របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា មីក្រូសូហ្វ៍ ដែលមានការចូលរួម​ពីសកលវិទ្យាល័យ​ជា​ច្រើនផង បានធ្វើការផ្សព្វផ្សាយនូវអត្ថបទមួយ នៅសប្ដាហ៍នេះ ដែលបានរៀបរាប់យ៉ាងលំអិតអំពី ឈុតអាវក្នុង​របស់ស្ត្រី ដែលមានបំពាក់ទៅដោយប្រដាប់ប្រដា សម្រាប់វាស់ចង្វាក់បេះដូងរបស់អ្នកពាក់។ គ្រឿងបំពាក់នេះ មាន​សមត្ថភាពអាចប្រមូលទិន្នន័យ ដែលទាក់ទងនឹងដំណើរបេះដូង និងភាពអត់ធន់នៃស្បែក។


រូបអាវទ្រនាប់ជំនួស របស់ស្ត្រីគំរូមួយរូប។ (រូបថត ឯកសារ)

បច្ចេកវិទ្យា - ដោយភ្ជាប់ដំណើរការទៅនឹងកម្មវិធីពិសេសមួយ គ្រឿងបំពាក់នេះនឹងប្រកាសប្រាប់ជាដំណឹង និង​អាចជួយផ្ដល់ជាយោបល់ ទៅអ្នកប្រើប្រាស់របស់វា នៅពេលជួបនឹងស្ថានភាពតឹងតែងក្នុងអារម្មណ៍។ [...]

«ទាសករ​ទំនើប»​​នៅ​ឡុងដ៍ ជាប់​ទាក់​ទង​នឹង​សាសនា​និយម​«ម៉ៅ»

«ទាសករ​ទំនើប»​​នៅ​ឡុងដ៍ ជាប់​ទាក់​ទង​នឹង​សាសនា​និយម​«ម៉ៅ»

ការស៊ើបអង្កេតមួយ បន្ទាប់ពីការរំដោះស្ត្រីបីរូប មានម្នាក់ជាជនជាតិម៉ាឡេស៊ីផង ជាប់ឃុំឃាំងតាំងជិត៣០ឆ្នាំ នៅ​ក្នុងគេហដ្ឋានរបស់ប្ដីប្រពន្ធមួយគូរនោះ បានរកឃើញនូវពិភពដ៏គួរឲ្យភ័យខ្លាចមួយ ដែលមានជាប់ទាក់ទងនឹង​សាសនានិយមម៉ៅ តាំងពីទស្សវត្តន៍ឆ្នាំ៧០។


ស៊ីទី អៃសាហ៍ អាដុល វ៉ាហាប ជនជាតិម៉ាឡេស៊ី អាយុ៦៩ឆ្នាំ បានបង្ហាញរូបថតគាត់ នៅពេលគាត់នៅក្មេង។ (រូបថត AFP)

បទល្មើសពិសេស - បើទោះជាស្ត្រីទាំងបីរូប មានជនជាតិម៉ាឡេស៊ីម្នាក់ អៀឡង់ម្នាក់ និងម្នាក់ទៀត​ជាជនជាតិ​អង់គ្លេស ត្រូវបានរំដោះចេញ តាំងពីជិត១ខែមកហើយនោះក៏ដោយ តែរហូតមកដល់ថ្ងៃនេះ មន្ត្រីជំនាញ​សុខភាព​ផ្នែកស្មារតី មិនទាន់អនុញ្ញាតឲ្យក្រុមអ្នកស៊ើបអង្កេត បានចូលទៅសួរស្ត្រីអ្នកបីនោះ ពីហេតុការណ៍ទាំងអស់​នោះ​នៅឡើយ។ [...]

កម្ពុជា៖ រដ្ឋាភិបាល​ជំរុញ​​លើក​កំពស់​​សមភាព​ការងារ

កម្ពុជា៖ រដ្ឋាភិបាល​ជំរុញ​​លើក​កំពស់​​សមភាព​ការងារ

សមភាពការងារ គឺជាបញ្ហាចម្បងមួយដែលកំពុងកើតមានឡើងក្នុងវិស័យការងារកម្ពុជា ហើយបញ្ហានេះ ត្រូវបាន​រដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត មានការព្រួយបារម្ភ និងបានយកចិត្តទុកដោះស្រាយ តាមរយៈការ​ជម្រុញឲ្យវិស័យឯកជន និងវិស័យសាធារណៈ ចូលរួមលើកកំពស់សមភាពការងារឲ្យបានប្រសើរឡើង ខណៈជនងាយ​រងគ្រោះមួយចំនួន មិនអាចទទួលបានសិទ្ធិស្មើរគ្នា នៅកន្លែងបំពេញការងាររបស់ពួកគេ។


លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងពិធីសម្ភោធ និងផ្សព្វផ្សាយក្រមអនុវត្ត និងសៀវភៅ​មគ្គុទ្ទេសកសម្រាប់និយោជក។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងពិធីសម្ភោធ និងផ្សព្វផ្សាយ [...]

អង់គ្លេស៖ លាក់​ស្លាប​ព្រា​ក្នុង​អាវ​ទ្រនាប់ ដើម្បី​បញ្ជៀស​អាពាហ៍ពិពាហ៍​ចាប់​បង្ខំ

អង់គ្លេស៖ លាក់​ស្លាប​ព្រា​ក្នុង​អាវ​ទ្រនាប់ ដើម្បី​បញ្ជៀស​អាពាហ៍ពិពាហ៍​ចាប់​បង្ខំ

«ដាក់ស្លាបព្រា នៅក្នុងអាវទ្រនាប់» ជា«អនុសាសន៍ដ៏ចម្លែក» ដែលសមាគមមួយនៅប្រទេសអង់គ្លេស បានផ្ដល់ទៅឲ្យ​យុវនារីក្មេងៗ មានដើមកំណើតមកពីទ្វីបអាស៊ី ដើម្បីអាចបញ្ជៀសខ្លួនពីអាពាហ៍ពិពាហ៍ចាប់បង្ខំទាំងឡាយ។ ចង់ដឹង​ថា​ហេតុអ្វី និងយ៉ាងដូចម្ដេច បានជាសមាគមនេះផ្ដល់គំនិត ឲ្យធ្វើយ៉ាងដូច្នេះ?


យុវតីស្រស់ស្អាតជនជាតិឥណ្ឌា ជាមួយនឹងសម្លៀកបំពាក់ក្នុងរបស់នាង។ (រូបថត ឯកសារមនោរម្យព័ងអាំងហ្វូ)

សមាគមមួយនៅប្រទេសអង់គ្លេសមានឈ្មោះថា កាមា នៀវ៉ាណា (Karma Nirvana) ទើបនឹងបញ្ចេញនូវយុទ្ធនាការមួយ ប្រកបដោយការចាប់អារម្មណ៍ជាខ្លាំង ដើម្បីជម្រុញឲ្យមានមធ្យោបាយថ្មីមួយ ប្រឆាំងនឹងអាពាហ៍ពិពាហ៍ចាប់បង្ខំ ឬរៀបចំ​ដោយគ្រួសារ ដែលតែងកើតមានជាទូទៅ នៅក្នុងសហគមន៍ជនជាតិឥណ្ឌា និងប៉ាគីស្តង់នៅក្នុងប្រទេសនេះ។

[...]
ឥណ្ឌា៖ កុមារី​ម្នាក់​ត្រូវ​បាន​ដុត​ទាំង​រស់ បន្ទាប់​ពី​រង​ការ​ប៉ុន​ប៉ង​រំលោភ

ឥណ្ឌា៖ កុមារី​ម្នាក់​ត្រូវ​បាន​ដុត​ទាំង​រស់ បន្ទាប់​ពី​រង​ការ​ប៉ុន​ប៉ង​រំលោភ

កុមារីមួយរូបអាយុ១១ឆ្នាំ ដែលត្រូវបានដុតទាំងរស់ដោយក្រុមជនល្មើស បានស្លាប់នៅថ្ងៃអាទិត្យកន្លងមកនេះ ដោយសារតែ របួសរបស់នាងមានភាពធ្ងន់ធ្ងរពេក។ ជាហេតុការណ៍ដ៏រន្ធត់ថ្មីមួយទៀត ដែលបានកើតនៅប្រទេសឥណ្ឌា ប្រទេសដែល បច្ចុប្បន្ន​នេះល្បីឈ្មោះ ខាងការរំលោភសេពសន្ធវៈទៅលើស្ត្រី។


ចលនាមហាជន ដុតទៀនឧទ្ទិសទៅជនរងគ្រោះ នឹងការរំលោភសេពសន្ធវៈ។ (រូបថត AP Photo/Dar Yasin)

ដំណឹងគួរឲ្យរន្ធត់បានធ្លាក់មកដដែលៗទៀត ស្ដីពីការរំលោភសេពសន្ធវៈលើស្ត្រី។ កុមារីម្នាក់អាយុ១១ឆ្នាំ បានស្លាប់​បាត់បង់​ជីវិត ដោយរងនូវការដុតទាំងរស់ ជាមួយនឹងប្រេងសាំង (ចាក់យន្ដហោះ) ដែលក្រុមជនល្មើសបានចាក់ស្រោច​ទៅលើ​ខ្លួន​នាង​តូច បន្ទាប់ពីក្រុមនេះបានប៉ុនប៉ងរំលោភនាងនោះមក។ មរណភាពនេះ បានកើតឡើងតាំងពីថ្ងៃអាទិត្យទីឲខែសីហា ឆ្នាំ២០១៣ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...