អង់គ្លេស៖ លាក់​ស្លាប​ព្រា​ក្នុង​អាវ​ទ្រនាប់ ដើម្បី​បញ្ជៀស​អាពាហ៍ពិពាហ៍​ចាប់​បង្ខំ

«ដាក់ស្លាបព្រា នៅក្នុងអាវទ្រនាប់» ជា«អនុសាសន៍ដ៏ចម្លែក» ដែលសមាគមមួយនៅប្រទេសអង់គ្លេស បានផ្ដល់ទៅឲ្យយុវនារីក្មេងៗ មានដើមកំណើតមកពីទ្វីបអាស៊ី ដើម្បីអាចបញ្ជៀសខ្លួន ពីអាពាហ៍ពិពាហ៍ចាប់បង្ខំទាំងឡាយ។ ចង់ដឹងថាហេតុអ្វី និងយ៉ាងដូចម្ដេច បានជាសមាគមនេះផ្ដល់គំនិត ឲ្យធ្វើយ៉ាងដូច្នេះ?
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: August 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ដាក់ស្លាបព្រា នៅក្នុងអាវទ្រនាប់» ជា«អនុសាសន៍ដ៏ចម្លែក» ដែលសមាគមមួយនៅប្រទេសអង់គ្លេស បានផ្ដល់ទៅឲ្យ​យុវនារីក្មេងៗ មានដើមកំណើតមកពីទ្វីបអាស៊ី ដើម្បីអាចបញ្ជៀសខ្លួនពីអាពាហ៍ពិពាហ៍ចាប់បង្ខំទាំងឡាយ។ ចង់ដឹង​ថា​ហេតុអ្វី និងយ៉ាងដូចម្ដេច បានជាសមាគមនេះផ្ដល់គំនិត ឲ្យធ្វើយ៉ាងដូច្នេះ?


យុវតីស្រស់ស្អាតជនជាតិឥណ្ឌា ជាមួយនឹងសម្លៀកបំពាក់ក្នុងរបស់នាង។ (រូបថត ឯកសារមនោរម្យព័ងអាំងហ្វូ)

សមាគមមួយនៅប្រទេសអង់គ្លេសមានឈ្មោះថា កាមា នៀវ៉ាណា (Karma Nirvana) ទើបនឹងបញ្ចេញនូវយុទ្ធនាការមួយ ប្រកបដោយការចាប់អារម្មណ៍ជាខ្លាំង ដើម្បីជម្រុញឲ្យមានមធ្យោបាយថ្មីមួយ ប្រឆាំងនឹងអាពាហ៍ពិពាហ៍ចាប់បង្ខំ ឬរៀបចំ​ដោយគ្រួសារ ដែលតែងកើតមានជាទូទៅ នៅក្នុងសហគមន៍ជនជាតិឥណ្ឌា និងប៉ាគីស្តង់នៅក្នុងប្រទេសនេះ។

លាក់ស្លាបព្រាក្នុងខ្លួន ដើម្បីធ្វើឲ្យប្រអប់សុវត្ថិភាពរបស់ព្រលានយន្ដហោះ ស្រែកឡើង

នៅពេលដែលយុវតីរងគ្រោះ នឹងអាពាហ៍ពិពាហ៍ចាប់បង្ខំ និយាយថា «ពួកនាងមិនដឹងពីរឿងហេតុ នឹងកើតឡើងយ៉ាង​ដូចម្ដេចសម្រាប់ខ្លួននាង» ជាពិសេសខណៈពេលដែលពួកនាងមកដល់ ព្រលានយន្ដហោះ ដើម្បីធ្វើដំណើរចេញទៅ​កាន់​ប្រទេសដើមកំណើតនោះ «យើងសូមណែនាំពួកនាង ឲ្យដាក់ស្លាបព្រាមួយ នៅក្នុងអាវទ្រនាប់របស់ពួកនាង» ដើម្បីឲ្យ​ប្រអប់សុវត្ថិភាពរបស់ព្រលានយន្ដហោះ ដែលពួកនាងដើរឆ្លងកាត់ បន្លឺសម្លេងឲ្យសញ្ញា។

នាយិការសមាគមនេះ លោកស្រី ណាតាស្សា រ៉ាទូ (Natasha Rattu) បានថ្លែងថា «វត្ថុដែលមានជាតិដែក លាក់ទុកនៅក្នុង​ខ្លួនអ្នកដំណើរ នឹងត្រូវបានប្រអប់សុវត្ថិភាពរកឃើញ ហើយបន្ទាប់មកជនដែលមានលាក់ជាតិដែកនេះ អាយុលើសពី១៦ឆ្នាំ នឹងត្រូវគេនាំទៅកាន់បន្ទប់សុវត្ថិភាពមួយ ដែលនៅពេលនោះ នាងអាចនិយាយថ្លែងទុក្ខពីអាពាហ៍ពិពាហ៍ចាប់បង្ខំ មុន​នាង​ចាកចេញពីអង់គ្លេសតាមជើងយន្ដហោះ»។

យុវតីរងគ្រោះតែងតែត្រូវបានរងនូវការចាប់បង្ខំ ពីសំណាក់គ្រួសារ ហើយពួកនាងមិនអាចនឹងប្រកែកបានទៀតផង ប្រឆាំង​នឹងការសម្រេចចិត្តឲ្យពួកនាងមានគូរអនាគត ដែលពេលខ្លះមិនទាំងដែលស្គាល់មុខគ្នាផងនោះ។ ប៉ុន្តែជាមួយនឹងវិ​ធានការ​ខាងលើ ពួកនាងអាចបញ្ជៀសខ្លួន ពីការចាប់បង្ខំឡើងយន្ដហោះ ដោយស្រែករកជំនួយពីភ្នាក់ងារសន្តិសុខ នៅព្រលាន​យន្ដហោះ។

លោកស្រី ណាតាស្សា រ៉ាទូ បានពន្យល់បន្ថែមប្រកបដោយមោទនភាពថា «មានមនុស្សជាច្រើន បានហៅមកយើងដើម្បី​និយាយប្រាប់ថា វិធីសាស្ត្រខាងលើ បានអនុញ្ញាតឲ្យពួកគេរត់គេសផុតពី ស្ថានភាពដ៏គ្រោះថ្នាក់មួយ។ អ្វីដែលមិនគួរ​ឲ្យ​ជឿបាន គឺវត្ថុដែលបង្កការភ្ញាក់ផ្អើល ជាវត្ថុងាយស្រួលរកក្នុងផ្ទះបាយ មិនធ្ងន់ ហើយគ្រួសារមិនបានចាប់អារម្មណ៍ទៀត។»

ពន្យល់ទៅកាន់បុគ្គលិកព្រលាន ឲ្យយល់កាន់តែច្បាស់

សមាគមនេះ ត្រូវបានបង្កើតឡើងដោយ ស្ថាបនិកជាយុវតីវ័យក្មេងមួយរូប ដែលធ្លាប់បានរត់ចេញពីការចាប់បង្ខំ​របស់​គ្រួសារដែរ ហើយរហូតមកទល់នឹងពេលនេះ សមាគមទទួលការហៅរកជំនួយមិនតិចជាង ៦៥០០ដងទេ ក្នុងមួយឆ្នាំ​ជុំវិញបញ្ហាអាពាហ៍ពិពាហ៍ចាប់បង្ខំ ដែលនៅក្នុងចំណោមនោះ មាន៨០%ជាយុវតីដែលមានដើមកំណើតឥណ្ឌា។

លោកស្រី ណាតាស្សា រ៉ាទូ បានថ្លែងឲ្យដឹងទៀតថា សមាគមលោកស្រីបានសហការជាមួយព្រលានយន្ដហោះ នៃទីក្រុង​ធំៗជាច្រើននៅអង់គ្លេស ក្នុងនោះក៏មានផងដែរ ការពន្យល់ទៅកាន់បុគ្គលិកព្រលាន ឲ្យយល់កាន់តែច្បាស់​ពី​អាពាហ៍​ពិពាហ៍ចាប់បង្ខំ។ ជាពិសេស គេអាចសង្កេតមើលករណីនេះបាន ដោយពិនិត្យទៅលើសំបុត្រដែលទិញតែទៅ មិនត្រឡប់​វិញ នៅក្នុងពេលវិស្សមកាលរដូវក្ដៅ ឬអត្តចរិករបស់យុវតីណាម្នាក់ដែលមានអាការះមិនស្រួល៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...